ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ព្រះវិហារវត្តមហាសាគរកោះប្រាំរយកសាងជិតបាន៨០%ហើយ ព្រះគ្រូ ហោ ម៉េងខេង ចម្រើនពរញាតិញោមពុទ្ធ បរិស័ទអ្នកដែលមានសទ្ធាជ្រះថ្លា សូមចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លា
Fri,30 August 2024 (Time 12:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ជាការពិតណាស់ថ្វីបើប្រទេសកម្ពុជាយើងជាប្រទេសអនុវត្តន៍នីតិរដ្ឋក៏ពិតមែន ក៏ប៉ុន្តែដើមចមនៃការអនុវត្តន៍ច្បាប់ ផងនោះ ព្រះពុទ្ធសាសនាក៏ជាប្រភពនៃការសាងអំពើល្អ ទើបជាភាពងាយស្រួលសម្រាប់ការគោរពសិទ្ធិគ្នាទៅវិញ ទៅមកមិនរីងស្ងួត ផងដែរ ។

ជាក់ស្តែងនៅពេលថ្មីៗនេះ ព្រះវិហារវត្តមហាសាគរកោះប្រាំរយ ហៅបឹងប្រាំរយ ឬលោកតាប្រាំរយ ស្ថិតនៅភូមិ គោកអណ្តែត ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល ដែលកាលពីប៉ុន្មានឆ្នាំកន្លងមកស្រាប់តែនៅពេលនេះត្រូវបាន កសាងបានប្រមាណ៨០%ហើយ ពោលគឺនៅសល់ត្រឹមតែ២០%ទៀតនោះទេព្រះវិហារវត្តមួយនេះអាចនឹងលេច រូបរាងដ៏ស្រស់ស្អាតបម្រើប្រយោជន៍សាសនាជាក់មិនខាន ។

បើតាមព្រះគ្រូ ហោ ម៉េងខេង ព្រះរាជាគណៈថ្នាក់ដឹកនាំជាព្រះលេខាអនុគណ និងជាព្រះអធិការវត្តមហាសាគរ កោះប្រាំរយ បានមានសង្ឃដេកាថា អស់រយៈពេលប្រមាណ៣ឆ្នាំពោលគឺរាប់តាំងពីខែសីហា ឆ្នាំ២០២១ មកដល់ ខែសីហា ឆ្នាំ២០២៤ ព្រះវិហារមួយដ៏ស្រស់ស្អាតនេះ មានកំណើតឡើងជិត១០០% ទាំងអស់នេះក៏ព្រោះតែជាឆន្ទៈ
យ៉ាងមុតមាំរបស់ព្រះអង្គ ។

ព្រះអង្គគ្រូ ហោ ម៉េងខេង មានសង្ឃដេកាបន្តថា ជាការពិតការកសាងព្រះវិហារនេះឡើង គឺវត្តគ្មានបច្ច័យថវិកា សម្រាប់សាងសង់នោះឡើយ ប៉ុន្តែដោយហេតុតែព្រះវិហារសម្រាប់វត្តដ៏ដាច់ស្រយ៉ាលមួយនេះអាចមានកំណើត ឡើងដែលមានរយៈពេលដ៏ខ្លីនេះ ក៏ព្រោះតែវត្តសម្រេចជំពាក់គ្រឿងសំណង់ ថ្ម ខ្សាច់ ស៊ីម៉ង ព្រមទាំងថ្លៃឈ្នួលជាង បើគិតជាបច្ច័យសរុបប្រមាណ២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។

ព្រះគ្រូ ហោ ម៉េងខេង បានមានសង្ឃដេកា ព្រះអង្គគ្រូសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទសប្បុរសជន ទាំង ក្នុង និងក្រៅប្រទេស សូមចូលរួមតាមសទ្ធាជ្រះថ្លាដើម្បីជួយផ្តល់ឲ្យព្រះវិហារមួយនេះមានកំណើតឡើងប្រកប ដោយភាពស្រស់ស្អាត និងក្លាយជាម្លប់ដ៏ត្រជាក់សម្រាប់ផ្សព្វផ្សាយព្រះពុទ្ធសាសនា ។

ជាការពិតទីតាំងវត្តមហាសាគរកោះប្រាំរយ ស្ថិតនៅដាច់ស្រយ៉ាលឃ្លាតឆ្ងាយពីទីប្រជុំជន ចំណែកផ្ទះពលរដ្ឋនៅ ក្បែរជុំវិញ គឺមានចំនួនប្រមាណត្រឹមតែជាង៥០ គ្រួសារប៉ុណ្ណោះ ទើបព្រះគ្រូចម្រើនពរការចូលរួមចាប់មគ្គផល ពីញាតិញោមប្រជាពុទ្ធបរិស័ទ និងសប្បុរសជន ទាំងទីជិតទីឆ្ងាយ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីបង្កប់ទុក ក្នុងព្រះពុទ្ធសាសនា នាពេលនេះ និងពេលអនាគតជាតិ នាពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ