ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អាជ្ញាធរស្រុកសំបូរកំពុងរងការចោទប្រកាន់ថា អត់មានសមត្ថភាពដោះវិវាទពលរដ្ឋជាមួយសន្តិសុខក្រុមហ៊ុន បណ្តោយឲ្យឈ្មោះ ឆៃ សារឿត នឹងឈ្មោះ ដូរ យកគ្រឿងចក្រឈូសផ្ដួលរំលំផ្ទះនិងផលដំណាំប្រជាពលរដ្ឋតាម អំពើចិត្ត
Mon,19 August 2024 (Time 06:54 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 41នាក់)

ភាពមិនច្បាស់លាស់ របស់ក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង ដែលជាដៃគូរវិនិយោគបន្ត ជាមួយក្រុមហ៊ុនកៅ ម៉ាឌីនូ (ហៅកាត់ថាក្រុមហ៊ុនឥណ្ឌា ) មន្តរវិវាទរវាងសន្តិសុខក្រុមហ៊ុនជាមួយពលរដ្ឌមិនចេះចប់ អាជ្ញាធរមិនអាច រកភាពត្រឹមត្រូវណាមួយ ជូនភាគីទាំងពីរបានសោះនោះទេបណ្តោយឲ្យវិវាទអូសបន្លាយបែបនេះ ធ្វើឲ្យពលរដ្ឋរងទុក្ខ អត់ចេះចប់ ។ បុគ្គលម្នាក់ឈ្មោះ ឆៃ សារឿត ម្នាក់ទៀត ឈ្នោះ ដូរ សំអាងខ្លួនថាជាមេសន្តិសុខរបស់ក្រុមហ៊ុន កំពុង ប្រើអំណាចប៉ុនមហាមេឃឈូសឆាយផលដំណាំ ផ្តួលរំលំរោងចំការពលរដ្ឋយ៉ាងព្រៃផ្សៃ ។

អង្កភាពអាធីវីអនឡាញយើងបានសុំការបកស្រាយបំភ្លឺពីលោក អ៊ុក សាវី មេឃុំកោះខ្ញែរ ក្នុងករណី បុគ្គល២នាក់ ខាងលើតែងតែធ្វើទុក្ខបុកមិញពលរដ្ឋមិនចេះចប់ ថាតើក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀងមួយនេះ មានសិទ្ធិអភិ វឌ្ឍន៍លើផ្ទៃដីប៉ុន្មានហិកតា ។ លោកមេឃុំ ឆ្លើយតបមកថា តាមពិតតាំងតែអំឡុងឆ្នាំ២០០៩ ទៅឆ្នាំ២០១០ នៅទី នេះមានក្រុនហ៊ុនមួយ ឈ្មោះកៅម៉ាឌីនូ (ហៅកាត់ថាក្រុមហ៊ុនឥណ្ឌា) ទទួលបានសិទ្ធិអភិវឌ្ឍន៍លើផ្ទៃដី ១០០០០ (មួយម៉ឺនហិកតា) តែឃ្វាលផលប៉ះពាល់រួចនៅសល់តែ ៧០០០(ប្រាំពីរពាន់ហិកតា)នោះទេ ។ ប៉ុន្តែក្រុមហ៊ុនមួយ នេះអត់ឃើញធ្វើសកម្មភាពឈូសឆាយទេ អស់រយះពេលច្រើនឆ្នាំមកនេះពលរដ្ឋក្នុងមូលដ្ឋានខ្លះក្រៅខ្លះ មក អាស្រ័យផលលើដីនោះអត់ដែលមានបញ្ហារអីទេ ទើបឆ្នាំ២០២៤ថ្មីនេះ ស្រាប់តែឮថា មានក្រុមហ៊ុនជាដៃគូរសហ ការ វិនិយោគបន្ត ។

លោកមេឃុំបញ្ជាក់បន្ថែមថា គេអត់បានជំរាបភូមិឃុំ អោយដឹងទេ ។ ចំណែកឯលោក ចេង គឹមជប់ អភិបាលស្រុក សំបូរឆ្លើយតបយ៉ាងក្បោះក្បាយថា លោកព្យាយាមពន្យល់គ្រប់ភាគីរួចរាល់ហើយ តែមិនបានផលមួយរយភាគរយទេ ទាំងពលរដ្ឋទាំងក្រុមហ៊ុនមានកំហុសរៀងៗខ្លួន ។ ពេលខ្លះពួកគេធ្វើអី អត់បានជូនដំណឹងដល់សាលាស្រុកទេ ដល់ កើតរឿងទើបលោកដឹង ។ ទាក់ទឹននិងពលរដ្ឋថាក្រុមហ៊ុនអត់ឈូសឆាយ តាមពិតឆ្នាំ២០២២កន្លងមក ខាងក្រុម ហ៊ុនឈូសឆាយរួចហើយ ពលរដ្ឋទេដែលទៅដាំដុះលើដីគេ ចឹងគេខាងក្រុមហ៊ុនមានសិទ្ធការពារដីគេ ។ ចំណែក រឿងខាងក្រុមហ៊ុនឈូសផ្ទះពលរដ្ឋបនោះ ការសម្របសម្រួលផុតដៃលោកហើយ បើពលរដ្ឋចង់ប្តឹងទាល់តែទៅប្តឹង នគបាលយុត្តិធម៍ ទើបគេមានសិទ្ធ ។

ករណីរឿងវិវាទនេះ ពលរដ្ឋបានស្នើសុំបទអន្តរាគមន៍ពីក្រសួងរួចហើយ ទី១ ក្រសួងមហាផ្ទែ ទី២ ក្រសួងដែនដី
ទី៣ ខុទ្ទកាល័យសម្តេចមហាបវរធិបតីរួចរាល់ហើយដែរ ។ ដោយឡែកអ្នកស្រី ញ៉ែម សារ៉ូន ជាមេភូមិស្វាយចេក បានលើកឡើងថា កន្លងមកជម្លោះប្រជាពលរដ្ឋចំនួន៥ភូមិ ចំណុះក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដោយប្រជា ពលរដ្ឋបានប្ដឹងទាមទារទៅភ្នំពេញដល់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី នឹងទទួលបានចំណាមកឱ្យក្រុមការងារ ចម្រុះរបស់សាលាខេត្តក្រចេះ ចុះដោះស្រាយប៉ុណ្ណឹងហើយនៅតែឈ្មោះ ឆៃ សារឿត និងឈ្មោះ ដូរ និងនៅតែមាន ការធ្វើសកម្មភាពប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋទៀត ដោយមិនរង់ចាំក្រុមការងារចម្រុះខេត្តដោះស្រាយ អនុវត្តមានជម្លោះរឿងដីធ្លីស្រែចាស់ ចំការចាស់ ជាមួយពលរដ្ឋ គឺឈ្មោះ ដូរ នឹងបក្សពួកក្រុមសន្តិសុខមួយចំនួន តូចនឹងតែងតែយកសិទ្ធអំណាចពីសាលាស្រុកសំបូរ ដើសកម្មភាពដោយខ្លួនឯងតែប៉ុណ្ណោះ មិនមានការជូនដំណឹង ជាមុនមកសាលាឃុំ ឬភូមិចុះផ្សព្វផ្សាយជូនព័ត៌មានដល់ពលរដ្ឋឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ