ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ដំណឹងល្អសម្រាប់បងប្អូនពលរដ្ឋជិតឆ្ងាយអ្នកដែលជួបរឿងអយុត្តិធម៌ នៅក្រោយមានជំនួបល្អដ៏វិសេសវិសាល ស្តីពី យន្តការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ពេលនេះអាចមានស្ថាប័នជាច្រើន ជួយសម្រួលរាល់បែប បទពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍
Thu,04 July 2024 (Time 04:18 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 62នាក់)

តាមរយៈការផ្តល់នូវបទបង្ហាញដ៏ច្បាស់ការមួយរបស់ឯកឧត្តម ជីន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិ ធម៌ បានបញ្ជាក់យ៉ាងច្បាស់ៗបានឲ្យដឹងថា អាជ្ញាធរជាតិដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ មានយុទ្ធនា ការ និងយន្តការច្បាស់ៗ នៅក្នុងដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋគ្រប់បណ្តាមូលដ្ឋាន ដោយឈរលើស្មារតី សម្របសម្រួល នៃកិច្ចព្រមព្រៀងរវាងគូរភាគីទំនាស់ ។

ឯកឧត្តម ជីន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយ បណ្តឹងក្រៅប្រព័ន្ធតុលាការ មានប្រសាសន៍បែបនេះ ខណៈក្នុងពិធីជំនួបមួយរវាងសមាគមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ចូលជួបសំដែងនូវការគួរសម ក៏ដូចជាសុំការបញ្ជាក់បន្ថែមនូវវិធីសាស្ត្រក្នុងការដោះ ស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពិធីនេះគឺត្រូវបានសម្របសម្រួលឡើងដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហែម ប្រសើរ ប្រធានសហព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិល ជាក់ស្តែងត្រូវដំណើការឡើង កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ។

ឯកឧត្តម ជីន ម៉ាលីន បានមានប្រសាសន៍ថា អាជ្ញាធរជាតិដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ មានយុទ្ធ នាការ និងយន្តការចំនួន៣ សម្រាប់អនុវត្តន៍វិធានការជួយពលរដ្ឋ គឺទី១. ជួយពលរដ្ឋដែលមានបំណងមិនស្នើ សុំឲ្យជួយដោះស្រាយដោយសម្រេចចិត្តប្តឹង តែមិនចូលតុលាការ ។ ២. ពន្លឿនការដោះស្រាយនៅក្នុងប្រព័ន្ធ តុលាការ ។ ៣.ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការ ។

ចំពោះចំណុចទី១. ការជួយពលរដ្ឋមានបំណងស្នើសុំឲ្យជួយតែមិនប្តឹងចូលតុលាការនោះ គឺអាជ្ញាធរជាតិ ដើរ តួនាទីជាអ្នកសម្របសម្រួល រវាងគូរភាគីទំនាស់ ដោយធ្វើការសម្របសម្រួលមានន័យថា សម្របឲ្យស្រួល សម្រួលឲ្យស្រប នៅពេលសម្រេចជាផ្លែផ្កាបានហើយ នៅក្រោយបញ្ចប់ភារៈកិច្ច គឺគូរភាគីទាំង២ ត្រូវមាន កិច្ចព្រមព្រៀងបញ្ចប់ទំនាស់មួយ ដែលមានប្រសិទ្ធិភាពស្មើនិងអំណាចតុលាការ ។ ប៉ុន្តែយ៉ាងណាក្តី ឯកឧត្តម ជីន ម៉ាលីន សុំបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ គឺទទួលជួយសម្របសម្រួលតែ រឿងទំនាស់រដ្ឋប្បវេណីប៉ុណ្ណោះ ដោយឡែកករណីរឿងព្រហ្មទណ្ឌ គឺចាំបាច់ត្រូវតែចូលទៅក្នុងបណ្តឹងរបស់ តុលាការដដែលនោះទេ ។

ចំពោះចំណុចទី២. គឺការពន្លឿនការដោះស្រាយបណ្តឹងក្នុងប្រព័ន្ធតុលាការ និងចំណុចទី៣.គឺត្រួតពិនិត្យដោះ ស្រាយភាពមិនប្រក្រតី នៅក្នុងតុលាការ ជាការពិតអាជ្ញាធរជាតិ គឺព្រងើយកន្តើយនោះឡើយ ជាក់ស្តែងនៅ ពេលបងប្អូនពលរដ្ឋយកពាក្យបណ្តឹង និងភស្តុតាងជាអំណះអំណាងទាំងឡាយណា មកដាក់ជូននៅការិយា ល័យទទួលបណ្តឹងហើយនោះ អាជ្ញាធរជាតិ និងពិនិត្យមើលរាល់លិខិតស្នាមគតិយុត្តិនានានោះ ហើយឆ្លើយតប យ៉ាងឆាប់រហ័សជូនទៅសាម៉ីស្នើសុំវិញ ។

ឯកឧត្តម ជីន ម៉ាលីន បានបញ្ជាក់បន្ថែមថា យ៉ាហណាក្តីខណៈពេលនេះ រូបលោកសូមអរគុណយ៉ាងស្មោះ ចំពោះបងប្អូនគ្រប់បណ្តាសមាគមអង្គការ និងគណបក្សនយោបាយ ទាំងអស់ដែលបានជួបក្នុងពេលនេះក្តី ឬមិនទាន់មានឧិកាសបានជួបនៅឡើយក្តី ។ ជាការពិតរាល់ស្ថាប័នទាំងអស់ដែលមានបំណងចូលរួមសហ ការ ជាមួយអាជ្ញាធរជាតិដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ គឺរូបឯកឧត្តម សូមស្វាគមន៍ជានិច្ច ពីព្រោះ ថា ដើម្បីជួយឲ្យច្បាប់កាន់តែមានប្រសិទ្ធិភាព លុះត្រាតែមានការចូលរួមទាំងអស់គ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ទើប ច្បាប់កាន់តែមានប្រសិទ្ធិភាព ដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមតាមរយៈ៣ គឺចំណុចទី១ ជួយ ផ្សព្វផ្សាយអំពីវិធីសាស្ត្រ និងទិសដៅពលរដ្ឋដែលត្រូវទំនាក់ទំនងដាក់ពាក្យ បណ្តឹងចូលមកអាជ្ញាធរជាតិ ចំណុចទី២.ជាស្ពានចម្លង គឺជួយពាំនាំទុក្ខលំបាក ឬជួយសម្របសម្រួលលើលិខិតស្នាម ពាក្យបណ្តឹងទាំងឡាយ ណារបស់បងប្អូនពលរដ្ឋ ព្រោះតែពួកគាត់មិនជំនាញអក្សរសាស្ត្រឃ្លាឃ្លោង ដើម្បីបានក្លាយជាពាក្យបណ្តឹង ដាក់មកអាជ្ញាធរជាតិដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ។ ទី៣ គឺធ្វើជាភ្នែកជាច្រមុះឲ្យអាជ្ញាធរជាតិ ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ តាមរយៈជួយពិនិត្យនិងផ្តល់នូវតម្រុយភាពមិនប្រក្រតីនានា ជូនមក អាជ្ញាធរជាតិដើម្បីមានចំណាត់ការវិធានការបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ