ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មេអាវុធហត្ថខេត្តព្រះវិហារ: បញ្ហាគ្រឿងញៀន គឺជាមុខព្រួញដ៏សំខាន់បំផុតដែលកម្លាំងកងរាជអាវុធហត្ថគ្រប់ បណ្តាក្រុងស្រុក ត្រូវខិតខំបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាដើម្បីកាត់ផ្តាច់ ឬសកែវនឹងប្រភពដើមមិនត្រូវបន្ធូរ ដៃជាដាច់ខាត
Thu,04 July 2024 (Time 04:16 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 61នាក់)

នេះជាប្រសាសន៏លើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះ វិហារថ្លែងទៅកាន់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ក៏ដូច ជាអស់លោកជាមេបញ្ជាការដែលអញ្ជើញមកពីបណ្តាមូលដ្ឋានអាវុធហត្ថទាំង៨ក្រុងស្រុករួមនឹងមេបញ្ជាការ កងអនុសេនាធំចល័ត ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ សរុបប្រមាណជា៥៣នាក់ នៅ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ការអនុវត្ត តួរនាទី ភារកិច្ច កម្លាំងកងរាជអាវុធហត្ថរបស់ខេត្តព្រះវិហារ ក្នុងឆមាសទី១នឹងលើកទិសដៅផែនការ សកម្មភាពការងារបន្តឆមាសទី២ សម្រាប់ឆ្នាំ២០២៤ ដែលបានប្រ ព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ។

ជាមួយគ្នានោះលោកមេបញ្ជាការក៏បានថ្លែងការកោតសរសើរ នឹងវាយតំលៃខ្ពស់ទៅដល់មន្ត្រីកងរាជអាវុធហត្ថ ក្រោមឱវាទរបស់លោកដែលមួយរយះកន្លងមក ជាពិសេសគិតត្រឹមត្រីមាសទី១សម្រាប់ដើមឆ្នាំ២០២៤ កន្លង មកនេះ ដោយភាពខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយនឹងកម្លាំងចិត្តរបស់មន្ត្រីកងរាជអាវុធហត្ថ របស់យើងគឺការ បង្ក្រាបករណីគ្រឿងញៀនដែលករណីខាងលើនេះ គឺបានលេចធ្លោគួរឲ្យកត់សំគាល់នឹងមានការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ។

ផ្តើមពីចំនុចទាំងអស់នេះក្នុងនាម យើងដែលជាមន្ត្រីនគរបាលយុត្តិធម៏ គឺយើងប្រៀបដូចជារនាំង ឬក៏ជាខែលមួយ ដ៏រឹងមាំក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយភាពអស្តិសុខសង្គម ទាំងប៉ុន្មានដែលកើតមានឡើងនៅតាមបណ្តាមូលដ្ឋាននានានោះលោកមេបញ្ជាការថា កត្តាចម្បងគឺវាផ្តើមឡើង ចេញពីបក្ខពួកក្រុមអ្នករក្សាទុកនឹងចែកចាយប្រើប្រាស់នូវសារធាតុគ្រឿងញៀននេះតែម្តង។

ហើយចំពោះគ្រឿងញៀននេះទៀតមិនថា ទំហុំតិចឬក៏ច្រើននោះទេឈ្មោះថាគ្រឿងញៀននេះ វាគឺជាមេរោគ មហារីកដែលវាបង្កគ្រោះថ្នាក់សម្រាបសង្គមជាតិរបស់យើងទាំងមូល លោកមេបញ្ជាបានបន្តទៀតថា ឧទាហរណ៍ ពិតណាស់ពាក្យថាគ្រោះអគ្គីភ័យមួយដែលបង្កឡើង គឺវាកម្រនឹងកើតឡើងចេញពីដុំ ឬគ៏គល់រងើកភ្លើងធំនោះ ណាស់ គឺវាផ្តើមចេញពីកំទិចរងើកភ្លើងដ៏តូច១តែប៉ុណ្ណោះ វាអាចបង្កើតទៅជាមហាគ្រោះអគ្គីភ័យបង្កមហន្តរាយ បានទៅកើតដែរ ដូចគ្នាទៅនឹងករណីក្រុមជនសង្ស័យដែលជាមុខសញ្ញារក្សាទុក្ខ នឹងចែកចាយនូវសារធាតុគ្រឿង ញៀនខុសច្បាប់នេះជាដើមម៉ោងនេះថ្ងៃនេះខែនេះឆ្នាំនេះយើងបង្ក្រាបនឹងទប់ស្កាត់បានតាមមតិខ្លះថា យើង បង្ក្រាបបានតិចតួចតែត្រូវយល់ថា ឈើ១ដើមគេអាចផលិ្លតបានចេញជាឈើគូសរាប់ម៉ឺនដើម តែឈើគូស១ដើម ក៏វាអាចដុតបំផ្លាញឈើរាប់ម៉ឺនសែនលានដើមនោះវិញបានដែរ វាមិនខុសអីទៅនឹងករណីចែកចាយនូវសារ ធាតុគ្រឿងញៀន សព្វថ្ងៃពីសំណាក់បក្ខពួកក្រុមជនសង្ស័យមុខសញ្ញាចែកចាយសារធាតុគ្រឿងញៀននេះ យ៉ាង ដូច្នេះសារធាតុគ្រឿងញៀន១កញ្ចប់ ម៉ោងនេះគេអាចបំផ្លាញអនាគតមនុស្សរាប់រយនាក់ បានយ៉ាងមានប្រសិទ្ធិ ភាពតែដោយភាពខិតខំប្រឹងប្រែង នឹងគោរពបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ហើយទើបករណីបង្កាទប់ស្កាត់មុខសញ្ញា រក្សាទុក្ខនឹងចែកចាយសារធាតុគ្រឿងញៀនបានទាន់ពេលនឹងមានប្រសិទ្ធិភាពពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ របស់យើងរយះកាលកន្លងមក។

លោកមេបញ្ជាបានបន្តទៀតថា បើសិនជាយើងមិនចូលរួមបង្កាទប់ស្កាត់ឲ្យបានទាន់ពេលនោះទេ ពិតណាស់ គ្រោះមហន្តរាយវាកើតមានឡើងដល់សង្គមជាតិ ជាពិសេសដល់កូនចៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ស្រ ទាប់វណ្ណះដែលជាអ្នករងគ្រោះទៅថ្ងៃអនាគត់ ដោយគេចមិនផុតនោះទេ។

ទន្ទឹមនឹងនោះលោកមេបញ្ជាការក៏បានធ្វើការក្រើនរំលឹកទៅដល់មន្ត្រីក្រោមឱវាទរបស់លោក ធ្វើយ៉ាងណាត្រូវ បន្តខិតខំប្រឹងប្រែងបន្ថែមពីលើស្នាដៃ ដែលអស់លោកទទួលបានជោគជ័យកន្លងមកឲ្យរឹតតែទ្វេរឡើង ហើយត្រូវ ខិតខំបន្តស្រាវជ្រាវស្វែងរកមុខសញ្ញ្ញាឬក៏ប្រភពដើមពីក្រុមអ្នកឬមុខសញ្ញាជនជាមេខ្លោងផ្តល់នឹងឲ្យលក់ចែក ចាយបន្តនូវសារធាតុគ្រឿងញៀនដើម្បីកាត់ផ្តាច់ ឬសកែវរបស់បក្ខពួកក្រុមជនទាំងអស់នេះ ដោយមិនត្រូវបន្ធូរដៃនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ