នៅក្នុងខែកក្កដា ឆ្នាំ២០២៤ អង្គការសហការការពារសម្បត្តិធនធានធម្មជាតិ បានធ្វើរបាយការណ៍មួយបង្ហាញ អំពីសកម្មភាពរបស់ខ្លួន ក្នុងការចូលរួមបម្រើប្រយោជន៍សង្គមជាតិ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃនេះ លោក គឹម សុផល បានទទួលការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមឈ្មួញដឹកឈើតាមរម៉កម៉ូតូ ហើយម្ចាស់ឥវ៉ាន់ ឈើនោះ ឈ្មោះ ចែហួយ ដឹកចេញពីចំណុចភូមិកកុត ឃុំសំបុក ស្រុកសំបូរ ខេត្តក្រចេះ ដឹកឆ្ពោះមកឆ្លងកាត់ ក្រុងក្រចេះ ខេត្តក្រចេះ ។ខ្លឹមសារព័ត៌មានបានបន្តថា នៅក្រោយបុគ្គលិកអង្គការ និងអ្នកសារព័ត៌មានជាច្រើនស្ថាប័នទទួលព័ត៌មាន ក៏បានចុះ ដល់ទីតាំងតែម្តង ជាក់ស្តែងអ្នកសារព័ត៌មាន រួមទាំងអង្គការបានតាមផ្ដិតយករូបភាព ហើយក៏បានរាយការណ៍ជូន ទៅស្នងការរងទទួលបន្ទុកផែនសេដ្ឋកិច្ចខេត្តក្រចេះ ពេលនោះសមត្ថកិច្ចខេត្តក្រចេះ ក៏បានលើកទូរស័ព្ទប្រាប់ថា បន្តិចទៀតនឹងឲ្យក្រុមការងារចុះទៅដល់ទីតាំងនោះ ស្រាប់តែបន្តិចក្រោយមក រម៉កម៉ូតូដឹកឈើក៏បានបែកកង់នៅ ចំណុចភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ។ ក្រុមឈ្មួញក៏បាននាំគ្នាទម្លាក់ឈើចុះពីរម៉កហើយក៏ជិះម៉ូតូសណ្ដោងរម៉កទៅបាត់បន្សល់ទុកឈើប្រភេទក្ដាកកោះជាច្រើនសន្លឹក បន្ទាប់មកសមត្ថកិច្ចស្នងការខេត្តក្រចេះមកដល់ ក៏ប្រម៉ែប្រមូលដឹកជញ្ជូនឈើប្រភេទក្ដាកកោះយកទៅ រក្សាទុកនៅស្នងការដ្ឋាន នៃនគរបាលខេត្តក្រចេះ ដើម្បីកសាងសន្តិវិធីបន្ត។ដោយឡែកសកម្មភាពនៃការចុះបង្ក្រាបបទល្មើសឈើខុសច្បាប់នេះ កម្លាំងអង្គការសហការការពារសម្បត្តិធនធាន ធម្មជាតិ និងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន សូមសំណូមពរទៅដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដែលពាក់ ព័ន្ធបង្ក្រាបបទល្មើស ផល អនុផលព្រៃឈើនៅក្នុងខេត្តក្រចេះ សូមជួយមានប្រធានការសហការបង្ក្រាបឲ្យទាន់ ពេលវេលាផងទាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ