វាពិតគួរឲ្យសោកស្តាយជាខ្លាំង ខណៈដែលអាកាសធាតុរដូវភ្លៀងធ្លាក់ចាប់ផ្តើមដំណើរការ រុក្ខជាតិទាំងធំទាំងតូច គឺអាចនឹងមានសភាពស្រស់បំព្រងខៀវខ្ចី ក្លាយជាឧិកាសមួយធ្វើឲ្យអ្នកស្រឡាញ់ធនធានធម្មជាតិ មានអារម្មណ៍ចង់ធ្វើដំណើរទៅលេងកម្សាន្ត ដើម្បីបានផ្សាភ្ជាប់ជាមួយទៅនឹងសោភ័ណ្ឌភាពធម្មជាតិដ៏ស្រស់ ត្រកាលនេះ ប៉ុន្តែជាអកុសលទីតាំងផ្លូវជាតិលេខ១០ ហៅថាផ្លូវអន្ទង់អាំងទី២ ដែលទើបតែលេចល្បីឈ្មោះបោះ សម្លេងធ្វើឲ្យពលរដ្ឋចង់ធ្វើដំណើរកម្សាន្តលេង បែរជារងនូវគ្រោះធម្មជាតិ ទឹកហូរច្រោះដាច់បាក់ស្រុត ក្លាយជា ភាពលំបាកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅវិញ ។តាមព័ត៌មានឲ្យដឹងថា ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែល ត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបាន ជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្ន ហើយ និងអនុញ្ញាតឱ្យរថយន្តតូច ធំ ធ្វើចររាចរណ៍ឡើងវិញបានហើយ។ព័ត៌មានបន្តថា ចាប់ពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ កន្លែងស្រុតប្រេះបាក់ ដោយសារទឹកហូរច្រោះ ផ្លូវជាតិលេខ១០ អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនតូច-ធំ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យក ចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់។គួរបញ្ជាក់ថា នៅពេលនេះភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈដែលក្រុមការងារការដ្ឋានកំពុងមមា ញឹកទាំងភ្លៀងប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធានាឱ្យមានការចរាចរណ៍របស់ ប្រជាពលរដ្ឋ។ទាក់ទៅនឹងព័ត៌មាននេះ មតិមហាជនជាច្រើនបានលើកឡើងថា នេះគឺជាគំរូមួយ ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិ បាល គួរតែមានចំណាត់ការវិធានការដោះស្រាយ ក៏ព្រោះតែរដូវវស្សាកើតមានម្តងៗ អាកាសធាតុ និងធម្ម ជាតិគឺហាក់បីដូចជាកាចៗណាស់ ដែលតែងបណ្តាលឲ្យប្រព័ន្ធបណ្តាហេត្ថារចនាសម្ព័ន្ធជាច្រើន មានបញ្ហា ជានិច្ច ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ