ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឯកឧត្តម ហួន ច័ន្ទថុន និយាយថា ក្នុងនាមរូបខ្ញុំជាអ្នកនយោបាយមួយរូប ខ្ញុំសូមអរគុណយ៉ាងស្មោះចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណេត ដែលផ្តល់នូវក្តីស្រឡាញ់ និងភាពកក់ក្តៅចំពោះនាយទាហាន និងពលទាហាន គ្រប់ៗរូប ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយក្តី
Tue,23 July 2024 (Time 12:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

តាមរយៈផេកផ្លូវការមួយរបស់ឯកឧត្តម ហួន ច័ន្ទថុន ដែលបានបង្ហោះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះបានឲ្យដឹងថា រូបខ្ញុំក្នុងនាមជាអ្នកនយោបាយមួយរូបពិតជាមានសេចក្តីគោរពយ៉ាងស្មោះចំពោះនាយក រដ្ឋមន្ត្រីរបស់កម្ពុជា ទោះជាយ៉ាងណាថ្នាក់ដឹកនាំរបស់កម្ពុជា នៅតែមានភាពជិតស្និតជាមួយមនុស្សគ្រប់រូប មិនថាតែជាប្រជារាស្ត្រ មន្ត្រីរាជការ នាយទាហាន ពលទាហាន ឬក៏មន្ត្រីរដ្ឋអំណាចឃុំសង្កាត់នៅទីចុងកាត់ មាត់ញកតំបន់ដាច់ស្រយ៉ាលយ៉ាងណាក៏ដោយក្តីក្រោមការដឹកនាំរបស់សម្តេចធិបតីលោកនៅតែប្រើពេល ដែលសេសសល់ពីកិច្ចការមុខការ ដោយធ្វើការតាមដាននិងសួរនាំជានិច្ច ។

ឯកឧត្តម ហួន ច័ន្ទថុន បន្តថា នៅព្រឹកថ្ងៃទីអង្គារទី២៣ ខែកក្កដា នេះ រូបខ្ញុំបានឃើញនូវសំណេមួយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពោពេញដោយមនោសញ្ចេតនាមិនអាចកាត់ថ្លៃបាន ដោយមានខ្លឹមសាតថា
អស់រយៈពេល១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងអាកាស នៃកងយោធពល ខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអា កាស ។ ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវ បានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទងដោយ មានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅ តែបន្តជានិច្ច ។

សំណេសម្តេចធិបតីបន្តថា ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រ ធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ, ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, ឯកឧត្តម អភិបាល នៃគណ:អភិបាល ខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករក ទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។ ខ្ញុំក៏សូមអរគុណចំពោះប្រជាពលរដ្ឋខ្មែរ គ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។

ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែ បន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។ ខ្ញុំសូមជូនពរដល់ក្រុម ប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខ សុវត្ថិភាពក្នុងការបំពេញបេសកកម្មដ៏សំខាន់ មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថា យើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេល ឆាប់ៗនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ