ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពិតជាមន្ត្រីបម្រើររាស្ត្រមែនទើបតែចូលកាន់តំណែងថ្មីសោះ អភិបាលខេត្តកំពង់ធំថ្មី រូបនោះចំណាយលុយ ទិញម៉ូតូ ១៤គ្រឿង និងសម្ភារៈជូនដល់កងកម្លាំងចម្រុះ សម្រាប់បង្រ្កាបបទល្មើសទូទៅក្នុងខេត្តមួយនេះ
Thu,18 July 2024 (Time 07:39 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 50នាក់)

នេះជាការបើកទំព័រថ្មីស្រឡាងមួយ ដែលពុំធ្លាប់មានទាល់តែសោះ ខណះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បន្ទាប់ពីប្រកាសចូលកាន់តំណែងក្តៅៗសោះ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម បានប្តេជ្ញាចិត្តយ៉ាងមុះមុត ចូលរួមក្នុងកិច្ចការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ក៍ដូចជាបទល្មើសនានា ក្នុងភូមិសាស្ត្រខេត្តមួយនេះ ឯកឧត្តមសម្រេចចិត្ត យកថវិការផ្ទាល់ខ្លួនមួយចំនួនធំដើម្បីទិញម៉ូតូ១៤គ្រឿង ប្រគល់ជូន ដល់កងកម្លាំងចម្រុះ សម្រាប់បង្រ្កាបបទល្មើស គោលដៅចំបងឯកឧត្តមផ្តោតសំខាន់លើ បទល្មើសធនធានធម្មជាតិ ក្នុងនោះក៍មានប្រេងសាំង១,៤០០លីត្រ ព្រមទាំងភេសជ្ជៈ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

ក្នុងឧិកាសប្រជុំបូកសរុបលទ្ធផលការងារបង្រ្កាបបទល្មើសនានារយះពេលកន្លងមកការសម្រេចចិត្ត របស់ ឯកឧត្តម អភិបាលខេត្តកំពង់ធំ គឺបានធ្វើឡើងតាមការសំណូមពរ និងឆ្លើយតប ទៅនិង ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រ ធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ គឺក្នុងគោលបំណងបម្រើក្នុងសកម្មភាពការពារទប់ស្កាត់ និងបង្រាបបទល្មើស ឲ្យទទួលបានជោគជ័យ ជាវិជ្ជមាន ។

ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បញ្ជាក់ពីលទ្ធផលសកម្មភាពការងាររយៈពេល៧៥ថ្ងៃ ក្នុងការ បង្រ្កាបបទល្មើស គឺទទួលបានលទ្ធផលជោគជ័យ បានគ្រប់គ្រងផ្ទៃដីមកវិញជាង១,៣០០ហិកតា ស្រាវជ្រាវមុខសញ្ញា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងបានបន្តថា ភាពជោគជ័យនេះ គឺដោយសារកងកម្លាំងប្រដាប់ អាវុធទាំងបី មន្ត្រីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សហការគ្នាបានល្អ និងបន្តសកម្មភាពដូច ភ្លៀងរលឹម។

ឯកឧត្តម នួន ផារ័ត្ន បានគាំទ្រការអនុវត្តនូវវិធានការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ឲ្យដូចភ្លៀងរលឹម មិនដកថយឡើយ ត្រូវរៀបចំយុទ្ធនាការក្នុងការប្រើប្រាស់កម្លាំងសរុប ដើម្បីដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលបានកាប់រានកន្លងទៅ និងផ្ទៃដីដែលបានដករហូតពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ