ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្រុមអ្នកលេងកាំបិតពិឃាតនឹងដាវព្យុះសង្ឃរា២ក្រុមប្រចាំភូមិភាគឧត្តរ នៃខេត្តព្រះវិហារ រងការបង្ក្រាបក្រោមបាតដៃរន្ទះព្រះយូឡាយឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ
Thu,11 July 2024 (Time 08:50 AM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 70នាក់)

គ្មានភាពអត់អោនបន្តទៀតនោះទេ ពីព្រោះសម័យបច្ចេកវិទ្យាទំនើបហើយនូវរាល់ព័ត៏មានទាំងប៉ុន្មានដែលកើត មានឡើងនូវរៀងរាល់គ្រាប់វិនាទីទាំងអស់នៅលើសកលលោកយើងនាពេលបច្ចុប្បន្ននេះ ពីព្រោះម៉ោងនេះទូរ ស័ព្ទស្មានហ្វូតមានប្រើប្រាស់ស្ទើរតែគ្រប់គ្នាទៅហើយ ចឹងនូវរាល់ព័ត៏មានក៏ដូចជាប្រសាសន៏ណែនាំរបស់ប្រ មុខ នៃរាជរដ្ឋាភិបាលក៏ដូចប្រសាសន៏ណែនាំរបស់ថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានទាំង អម្បាលមាណហាក់បីដូចជានៅលើរង្វង់ នៃបាត់ដៃរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហកល្មម នឹងជ្រួត ជ្រាបទៅហើយដែរ ។

តួរយ៉ាងដូចជាក្រុមអ្នកលេងកាំបិតពិឃាត នឹងដាវព្យុះសង្សរាចំនួន២ក្រុមប្រចាំភូមិភាគឧត្តរ នៃខេត្តព្រះវិហារ នេះជាដើមប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយណាស់នាពេលបច្ចប្បន្ននេះ តែតាមពិតបក្ខពួកគេទាំងនេះភ្នែកភ្លឺធ្វើ ងងឹតត្រចៀកមិនថ្លង់បែធ្វើជាថ្លង់ដេកមិនលក់បែធ្វើជាដេកលក់អាចនិយាយមួយបែបទៀតថា សត្វមមាចគឺចូល ចិត្តប្រលែងលេងជាមួយនឹងភ្លើង ឬក៏ស្រាហុចមិនព្រមផឹកគឺចង់ផឹកស្រាពិន័យ។

ឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់ក្រុមអ្នកលេងកាំបិតពិឃាតនឹងដាវព្យុះសង្ឃរាទាំងពីក្រុមដែលពួកគេបានតំលើងសាច់ដុំដាក់គ្នាបង្កព្យុះភ្លើងបង្កើតជម្លោះសំដែងរិទ្ធិសំញ៉ែងវិជ្ជាគុណកាលពីវេលាម៉ោងប្រមាណជា៨ នឹង៣០នាទីយប់នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅឯចំនុចភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កន្លង ទៅថ្មីៗនេះ។ នូវរាល់សកម្មរបស់បក្ខពួកគេទាំងនេះមិនទាន់នឹងបាត់ហុយដីផងក្រោមក្រោមបញ្ជាដ៏ម៉ឺងម៉ាត របស់លោកឧត្តមសេនីយ៏ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លុះថ្ងៃទី៨ ខែឆ្នាំ ដដែលលោកវរសេនីយ៏ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្នងការនគរបាលខេត្ត ក៏បានដឹកនាំកម្លាំងរបស់ចុះទៅដល់ចំនុចភូមិឃុំកើតហេតុភ្លាមៗ ដោយបានសហការជាមួយនឹងកម្លាំងជំនាញ របស់អធិការនគរបាលស្រុកជាំក្សាន្ត រួមជាមួយនឹងកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានកើតហេតុផង នោះដើម្បីស៊ើបអង្កេតនឹងស្រាវជ្រាវរកមុខសញ្ញាក្រុមអ្នកលេងប្រចាំភូមិភាគខាងលើនោះ។

លោកវរសេនីយឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តព្រះវិហារបានបញ្ជាក់មកកាន់អង្គភាពទូរទស្សន៏កែវភ្នែកអាយធីវីអនឡាញ នៅតាមប្រព័ន្ធសង្គម តេលេក្រាមនៅមុនម៉ោងផ្សាយនេះថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញរបស់លោក ក្រោមកាណែនាំនឹង ចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៏ទោស្នងការខេត្តព្រះវិហារនឹងបន្ទាប់ពីស៊ើបអង្កេតរួចមកជាលទ្ធផលកម្លាំងសមត្ថកិច្ចរបស់លោកស្រាវជ្រាវបានកំណត់ឃើញសញ្ញាហើយនឹងឈានទៅធ្វើកាឃាត់ខ្លួនក្រុមអ្នកលេងទាំង២ក្រុមខាងលើបានចំនួន៨នាក់នឹងដកហូតវត្ថុតាងបានមួយចំនួនក្នុងនោះរួមមានកាំបិតពិឃាតគ្មានមេត្តាចំនួន៣ ដាវព្យុះសង្ឃរាចំនួន១ដំបងយុទ្ធសិល្ប៍ដែល ស៊ុន អ៊ូខុង ចំនួន២ ព្រួញទេពចំនួន២ ទូរសព្ទ័ដៃ៣គ្រឿង រួមនឹង ម៉ូតូចំនួនពីគ្រឿងផងដែរ។

លោកនាយការិយាល័យបានបន្តទៀតថា ក្រោយការឃាត់ខ្លួននឹងសួរនាំ គឺពួកគេទាំងនោះបានឆ្លើយសារភាពថា បក្ខពួកគេពិតជាបានធ្វើសកម្មភាពពិតប្រាកដមែនគួរបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រុមអ្នកលេងកាំបិតពិឃាតនឹងដាវព្យុះសង្ឃរាទាំង២ក្រុមខាងលើត្រូវកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការនៃស្នងការនគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាម និតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ