សិក្ខាកាមមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៩១រូប បិទវគ្គហ្វឹកហ្វឺនបំប៉នការងារ ការក្សាសណ្តាប់ធ្នាប់ និងអន្តរាគមន៏
សិក្ខាកាមយោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៩១រូប ដែលបានហ្វឹកហ្វឺនវគ្គបំប៉នលើមុខជំនាញ ការងារ ការក្សាសណ្តាប់ធ្នាប់និងអន្តរាគមន៏កន្លងមក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវបានបិទ វគ្គ។ ពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោក គីម រិទ្ធី អភិបាល នៃគណអភិបាលខេត្តព្រះវិហារ នឹង លោកឧត្តមសេនីត្រីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថព្រះវិហារ នឹងដោយមានវត្តមានអញ្ជើញ ចូលរួមពីសំណាក់អស់លោក លោកស្រី ជាមេញ្ជាការរង នាយសេនាធិការង នាយការិយាល័យ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំបណ្តាប្រធានមន្ទីរចំណុះឲ្យរដ្ឋបាលខេត្តវិហារ មួយចំនួនផងដែរ។
បើតាមរបាយការលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យ ដឹងថាចំពោះវគ្គហ្វឹកហ្វឺនដែលបានបញ្ចប់ហើយត្រូវបិទវគ្គនាខណះពេលនេះ មាន អនុគណ:កម្មការដឹកនាំ ការហ្វឹកហ្វឺនមានចំនួន៤រូប ក្រុមគ្រូបង្វឹកចំនួន៤រូប ដែលជាមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ធ្លាប់មានបទពិសោធន៍អនុវត្តការងារឆ្លងកាត់វគ្គសិក្សាបំប៉ននាពេលកន្លងមក។
ជាមួយគ្នានោះលោកមេបញ្ជាការថា ចំពោះសិក្ខាកាមដែលត្រូវបិទវគ្គនាខណះពេលនេះ គឺមានចំនួន៩១រូប ដោយបែងចែកជា៨ក្រុម ដែលក្រុមទី១គឺជាក្រុមកាន់អាវុធអន្តរាគមន៏ ហើយក្នុងក្រុមទី១ គឺត្រូវបែងចែកជា២ ក្រុម មានដោយក្រុមខាងលើមានសិក្ខាកាមចំនួន២៤រូប ប្រើប្រាស់អាវុធប្រភេទAK47 ចំនួន១៤ដើម នឹងអាវុធ CQAចំនួន១០ដើម ក្នុងនោះក្រុមស្លាបស្ដាំចំនួន១២រូប ប្រើប្រាស់អាវុធAk47ចំនួន៧ដើមCQA ចំនួន៥ដើមនឹង ក្រុមស្លាបឆ្វេងចំនួន១២នាក់ ប្រើប្រាស់អាវុធAk47ចំនួន៧ដើមអាវុធCQAចំនួន៥ដើមផងដែរ។
ក្រុមទី២មានសិក្ខាកាមចំនួន១៦រូប ដែលនេះគឺជាក្រុមកាន់ខែលការពារស្លាបស្តាំនឹងស្លាបឆ្វេង។ ក្រុមទី៣មាន សិក្ខាកាមចំនួន១៨រូបជាក្រុមប៉ះទង្គិច ក្រុមទី៤មានសិក្ខាកាមចំនួន៤រូបជាក្រុមកាន់រនាំង។ ក្រុមទី៥មានសិក្ខា កាមចំនួន៩រូបជាក្រុមការពារសន្តិសុខ។ ក្រុមទី៦មានសិក្ខាកាមចំនួន៧រូបជាក្រុមរក្សាសណ្តាប់ធ្នាប់ ក្រុមទី៧ មានសិក្ខាកាមចំនួន២រូប គឺជាក្រុមគប់គ្រាប់បែក។ ក្រុមទី៨គឺជាក្រុមបាតុករមានសិក្ខាកាមចំនួន១១ រូបផង ដែរ។
លោកមេបញ្ជាបានបន្តរទៀតថា ជាកាពិតណាស់លទ្ធផល នៃវគ្គហ្វឹកហ្វឺនដែលមន្ត្រីកងរាជអាវុធហត្ថខេត្ត ព្រះវិហារ សម្រេចបានជោគជ័យនាខណ:ពេលនេះក៏ដូចជាវគ្គមុនៗកន្លងមក ក៏ដោយសារមានយកចិត្តទុក ដាក់ចង្អុលបង្ហាញ នឹងឧបត្ថម្ភគាំទ្រពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកររង នៃកងយោធ ពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួមនឹងលោក គីម រិទ្ធី អភិបាល នៃគណ:អភិ បាលខេត្តព្រះវិហារផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះដែរលោក គីម រិទ្ធី អភិបាល នៃគណអភិបាលខេត្តព្រះវិហារ បានថ្លែងថាពិតណាស់ ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៏ គឺភាពចាំបាច់ដោយអត់ខានមិនបាននូវរាលមុខជំនាញរបស់ខ្លួនហើយ មុខជំនាញហ្នឹងទៀតសោត លោកអភិបាលខេត្តថា មិនមែនយើងហ្វឹកហ្វឺនចេះហើយយកចំណេះ ឬមុខជំនាញ ទាំងនេះទៅប្រកាសសង្គ្រាមជាមួយនិងប្រទេសជិតខាងណាមួយនោះទេ គឺសម្រាប់តែបម្រើជាតិមាតុភូមិ ការពារ ប្រជាពលរដ្ឋការពាររដ្ឋធម្មនុញ្ញ នឹងជាពិសេសការពារព្រះរាជបល្លង្ល័នឹងអង្គព្រះមហាក្សត្រ។
លោកអភិបាលខេត្តបានបន្តទៀតថា ជាការពិតណាស់ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៍ ដែលប្រសូត្រ ចេញពីប្រជាពលរដ្ឋ តែងប្រកាន់ខ្ជាប់អព្យាក្រឹត្យភាព តែការប្រកាន់ភាពអព្យាក្រឹត្យភាពនេះ បានតែចំពោះ ក្រុម ឬក៏បក្ខពួកជនទាំងឡាយណាដែលចេះគោរពឆន្ទះរាស្ត្រ តែបើក្រុមជន ឬក៏បក្ខពួកណាមួយមានចេតនា មកបង្កអសន្តិសុខនឹងមានចេតនាបំផ្លាញឆន្ទះរាស្ត្រ បំផ្លាញសន្តិភាព ដែលមានក្នុងដៃដូចសព្ធថ្ងៃនេះ ហើយ ក្នុងនាមយើងជាកម្លាំងប្រដាប់អាវុធក៏យើងមិននៅស្ងៀមនឹងឈអោបដៃមើលនោះបានដែរ ពីព្រោះតំលៃ នៃ ពាក្យថា សន្តិភាពមួយនេះ គឺបើគិតជាតំលៃយើងមិនអាចកាត់ថ្លៃបានឡើយ។
ជាចុងក្រោយលោកអភិបាលខេត្តក៏បានផ្តាំផ្ញើរទៅដល់អង្គសិក្ខាកាមទាំងអស់ធ្វើយ៉ាងណាត្រូវយកចំណេះឬក៏ មុខជំនាញដែលខ្លួនហ្វឹកហ្វឺនកន្លងមកហើយត្រូវបានបិទវគ្គនាពេលនេះទៅបម្រើជាតិមាតុភូមិ នឹងប្រជាពល រដ្ឋឲ្យចំគោលដៅនឹងមានប្រសិទ្ធិភាពខ្ពស់ ៕