ពិតណាស់ចំរៀងស្នេហា គឺគេច្រៀងបានត្រឹមតែ២នាក់ប៉ុណ្ណោះ តែបើសិនឡើងទៅ៣នាក់ហើយនោះ ប្រាកដ ពិតជាមានអ្នកយំជាក់ជាមិនខាន។ យ៉ាងណាមិញរឿងនេះត្រូវបានធ្លាក់ទៅស្ត្រីវ័យ៤០ឆ្នាំម្នាក់ ដែលមានឈ្មោះ ខ.ស.រ. បច្ចុប្បន្នរស់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរមួយ ក្រុងតាខ្មៅ ខេត្តកណ្តាល បើតាមការអះអាងរបស់ ស្ត្រីជាជនរងគ្រោះបានបញ្ជាក់មកកាន់ភ្នាក់ងារសាព័ត៏មានទូរទស្សន៏កែវភ្នែកអាយធីវីអនឡាញ តាមប្រព័ន្ធ សង្គមតេលេក្រាម នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះថា រូបអ្នកស្រីបានស្គាល់បុរសម្នាក់ឈ្មោះអូស្មាន់ ល្សា ដែលមានអាខោនហ្វេសប៊ុកសរសេរជាភាសាអងគ្លេស (Osman lsa) មានស្រុកកំណើតនៅឃុំ (នរាណ៍) ខេត្តបាត់ដំបង តែបច្ចុប្បន្នអ្នកស្រីថា រូបគេរស់នៅប្រទេសម៉ាលេហ្សុីទីក្រុងកូឡាឡាំពួ ។អ្នកស្រី.ខ.ស.រ.បានបន្តទៀតថា ការដែលអ្នកស្រីបានស្គាល់បុរសខាងលើគឺអ្នកស្រីបានស្គាល់គេអស់រយះពេល ជាង៣ឆ្នាំមកហើយក្នុងកាស្គាល់បុរសខាងលើហ្នឹងទៀតសោត អ្នកស្រីថា មិនស្គាល់ក្នុងការរាប់អានមិត្តភក្តិគ្នា ធម្មតានោះទេ គឺរូបអ្នកស្រីជាមួយនឹងបុរសខាងលើឈានទៅបង្កាត់ភ្លើងស្នេហ៏ផ្អែមត្រជាក់ ប្រៀបដូចទឹកឃ្មុំ ទើបដាក់ពីបង្គងយ៉ាងដូច្នេះ គឺលើសពីស្វាមីនឹងភរិយាដែលគេរស់នៅជាមួយគ្នាផ្ទាល់ទៅទៀត ស្នេហាស៊ីជំរៅ រវាងអ្នកស្រីជាមួយ នឹងបុរសម្ចាស់អាខោនហ្វេសប៊ុកខាងលើ ដោយកាស្រលាញ់ទុកចិត្តបុរសម្នាក់ដែលមាន ឈ្មោះដូចខាងលើអ្នកស្រីថា គឺរូបអ្នកស្រីផ្ទាល់តែងលះបង់កេរ្ត៍ខ្មាស ដើម្បីបំពេញតម្រូវតាមកាលួងលោមបុរស ខាងលើតាមប្រព័ន្ធទូរសព្ទ័ផ្ទាល់ដោយអត់លាក់លៀមនោះឡើយ។ ពីព្រោះអ្នកស្រីបានចាត់ទុកគេជាម្ចាស់ជីវិត បើទោះបីរាល់ការរួមដំណេកតាមប្រពន្ធ័ទូរសព្ទ័ក៏ដោយចុះ ក៏អ្នកស្រីមិនគិតថា មានការខ្មាសអៀនបន្តិចនោះ ដែរគឺអ្នកស្រីគិតថា បុរសខាងលើទៅថ្ងៃមុខខ្លួនអ្នកស្រីនិងបុរសម្នាកដែលអ្នកស្រីដាក់ចិត្តដាក់កាយម្នាក់នេះពិត ជាបានចាប់ដៃគ្នាជាប្តីប្រពន្ធដើម្បីសាងអនាគត់ជាមួយគ្នាមិនខាននោះឡើយ។ស្រី្តជនរងគ្រោះបន្ថែមទៀតថា អ្វីដែលមិននឹកស្មានដល់នោះអ្នកស្រីថា ក្រោយមកបុរសខាងលើបន្ទាប់ពីបាន រូបអាក្រាតកាយអាសអាភាសរបស់អ្នកស្រីមើលឆ្អែតឆ្អន់ហើយបុរស់ខាងលើក៏បែកចិត្តទៅស្រលាញ់ស្ត្រីម្នាក់ឈ្មោះម៉ាក់ស្រីកែវ បច្ចុប្បន្នរស់នៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលប្រើប្រាស់អាខោនហ្វេសប៊ុក ឈ្មោះម៉ាក់ ម៉ានីតា ដែលត្រូវជាប្អូនធម៏របស់ខ្លួនវិញម្តង ដោយខ្លួនជាស្រីហើយគិតថា ភ្នំមួយមិនអាចមានខ្លាពីរ នោះ ក្រោយដឹងថា បុរសខាងលើបែកចិត្តពីខ្លួនហើយទៅទាក់ទងជាមួយនិងប្អូនធម៏ខ្លួនទៀត ស្ត្រីជនរងគ្រោះក៏ សុំបែកពីបុរសមួយវិញទៀត ដោយការអន់ចិត្តជាមួយនឹងស្ត្រីឈ្មោះម៉ាក់ សី្រកែវ ដែលហ៊ានលូកថ្លើមខ្លួនជាបង ធម៏ផងស្ត្រីខាងលើក៏បានទាប្រាក់ដែលស្ត្រីឈ្មោះម៉ាក់ស្រីកែវ ជំពាក់ខ្លួនចំនួន២០០ដុល្លា ក្រោយមកក៏បាន ទាស់ពាក្យសំដីជាមួយអ្នកស្រីម៉ាក់ ស្រី កែវ ។ ស្ត្រីជនរងគ្រោះបានបន្ថែមទៀតក្រោយខ្លួនសុំបែក បុរសម្ចាស់អាខោនហ្វេសប៊ុកខាងលើក៏បានគំរាមថា បើរូប ស្ត្រីសុំបែកគេនឹងយករូបភាពអាក្រាតកាយអាសអាភាសបង្ហោះតាមបណ្តាញសង្គមហើយថាមិនបានប៉ុន្មានថ្ងៃផងនោះលុះនៅថ្ងៃទី៣ ខែ៦ ឆ្នាំ២០២៤នេះ បុរសខាងលើរួមនិងស្ត្រីឈ្មោះ ម៉ាក់ ស្រីកែវ ដែលប្រើប្រាស់អា ខោនហ្វេសប៊ុក ម៉ាក់ ម៉ានីតា ក៏បានរួមគំនិតគ្នាយករូបភាពអាសអាភាសកេរ្ត៍ខ្មាសរបស់ស្ត្រីជនរងគ្រោះ បង្ហោះ នៅតាមសង្គមផ្សេងៗព្រោងព្រាតតែម្តង ។ពាក់ពន្ធ័និងការចោទប្រកាន់ពីសំណាកស្ត្រីឈ្មោះថា ខ.ស.រ.ដែលអះអាងខ្លួនជាជនរងគ្រោះលោក អូស្មាន់ ល្សា (Osman lsaភ្នាក់ងារសាព័ត៏មានយើងមិនអាចសុំកាបំភ្លឺពីលោកបានទេ នៅមុនម៉ោងផ្យាយនេះ។ដូចគ្នានេះដែរអ្នកស្រីម៉ាក់ស្រីកែវដែលប្រើប្រាស់អាខោនហ្វេសប៊ុក ម៉ាក់ ម៉ានីតា ក៏ភ្នាក់ងារសាព័ត៏មានយើង មិនអាចសុំកាបំភ្លឺពីអ្នកស្រីបានដែរនៅមុននេះដោយមិនមានមានលេខទូរសព្ទ័ក្នុងកាទំនាក់ទំនង។ យ៉ាងណា ក៏ដោយ ស្ត្រីជាជនរងគ្រោះស្នើរមកកាន់ភ្នាក់ងារសាព័ត៏មានយើងសុំឲ្យភ្នាក់ងារសាព័ត៏មានយើង ជួយចុះផ្សាយ រឿងនេះ ដើម្បីជាការជូនដំណឹងដល់ថ្នាក់ដឹកនាំស្ថាប័នអនុវត្តច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា មេត្តាជួយស៊ើប អង្កេតនឹងធ្វើកាស្រាវជ្រាវមុខសញ្ញាបក្ខពួកជនបាតសង្គមទាំងអស់នេះដើម្បីយកមកផ្តន្ទាទោសជូនលោកអ្នក ស្រីដែលជាជនរងគ្រោះផ្ទាល់ក៏ដូចស្ត្រីមួយចំនួនទៀត ដែលបានចាញ់បោកពីការលួងលោមបុរសខាងលើ កន្លង មកដោយក្តីអនុគ្រោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ