ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឩត្តមសេនីយ៏ត្រី កង សៅគុណសម្តេចតេជោសែននឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺសម្តេចទាំងទ្វេរលោកតែងតែយកចិត្តទុក្ខដាក់ នឹងផ្តល់នូវភាពកក់ក្តៅដល់យោធិនះនៃកងរាជអាវុធហត្ថជានិច្ច
Tue,25 June 2024 (Time 07:53 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 68នាក់)

ែបនេះរបស់លោកឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនៅក្នុងខណះដែលលោឩត្តមសេនីយ៍ត្រីមេបញ្ជាការអញ្ជើញជាអធិបត្តីភាពក្នុងពិធីចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន
ចំនួន១៤០អាវ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤កន្លងទៅថ្មីៗនោះ។

ជាមួយគ្នានោះលោកមេបញ្ជាការថាក្នុងនាមលោកជាមេបញ្ជាការនឹងជាបុគ្គលថ្នាក់ដឹកនាំនៃកងកម្លាំងម្នាក់ក៏សូមចួលរួមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននឹងសម្តេចកិតិ្តបណ្ឌិត ប៊ុនរានីហ៊ុន សែនជាមួយនឹងយោធិននៃកងរាជអាវុធហត្ថទាំងអស់ចំណុះអោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងមូល។

លោកមេបញ្ជាការបានបន្តទៀតថារយះកាលកន្លងមក អ្វីដែលមិនឯការរបស់យោធិននៃកងរាជអាវុធហត្ថរបស់លោកនេះគឺដោយមានការយកចិត្តទុកដាក់នឹងលើកទឹកចិត្តអំពីសំណាកសម្តេចទាំងទ្វេរ
ដែលសម្តេចនេះហើយគឺជាមគ្គុទេសក៍ឯក
ជាស្ថាបនិកដ៍ឆ្អើមដែលបានយកជីវិតធ្វើជាដើមទន់ប្តូរយកសន្តិភាពជូនដល់ប្រជាជាតិនឹងប្រទេសជាតិទាំងមូលគុណបំណាច់ដ៏ធំធេងរបស់សម្តេចនេះលោកមេបញ្ជាការថាក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធគឺមិនមានអ្វីតបស្នងសងគុណដល់សម្តេចទាំងទ្វេរវិញនោះឡើយ គឺមានតែឆន្ទះមនសិការ ស្មោះត្រង់បំពេញតួរនាទីជាកម្លាំងស្នួលដើម្បីចួលរួមចំណែកថែរក្សាសុខសន្តិភាពដែលជាកេរ្តិ៍តំណែលដ៏មហាសាលដោយមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោសែនដែលមានពីមុនមករហូតមកដល់នាពេលបច្ចុប្បន្ននេះអោយបានគង់វង្សនឹងស្ថិតស្ថេរជាអមតះទៅវាជាកាប្រពៃបំផុត។

ជាមួយគ្នានោះលោកមេបញ្ជាការថាពិតណាស់ពាក្យថាអាវភ្លៀងនេះគឺមានន័យធំធេងខ្លាំងណាស់ប្រសិនជាយើងលើកយកមកពិចារណាឲ្យបានសុីជំរៅនោះ ដែលនេះសបញ្ជក់ឲ្យឃើញកាន់តែច្បាស់ពីទឹកចិត្តដ៏ឩត្តុង្គឩត្តមរបស់សម្តេចទាំងទ្វេរ ភាពជាថ្នាក់ដឹកនាំរបស់លោកគឺតែងយកចិត្តទុកដាក់មកលើកងកម្លាំងប្រដាប់អាវុធយើង ដោយលោកចាត់ទុក្ខកងកម្លាំងជាសរសរគ្រឹះដ៏រឹងមាំក្នុងកិច្ចការកាពារជាតិមាតុភូមិ នឹងសណ្តាប់ធ្នាប់សាធារណះ ទទ្ទឹមនឹងនេះលោកមេបញ្ជាការក៏បានស្នើរដល់យោធិននៃកងរាជអាវុធហត្ថទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចកាតព្វកិច្ចរបស់ខ្លួនដែលថ្នាក់លើដាក់អោយអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពទ្វេរឡើងថែមទៀត។

ជាចុងក្រោយលោកមេបញ្ជាការក៏បានសម្តែងការកោតសរសើរដល់មេបញ្ជាការមេបញ្ជាការងរួមនឹងមន្ត្រីកងរាជអាវុធហត្ថតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថទាំង៨ក្រុងស្រុកចំនុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដោយមួយរយះកន្លងមកភាពខិតខំប្រឹងប្រែងចូលរួមបង្កាទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗជាពិសេសករណីបង្ក្រាបបទល្មើសជនសង្ស័ុយដែលជាមុខសញ្ញារក្សាទុកនឹងចែកចាយសារធាតុគ្រឿងញៀនក្នុងភូមិសាស្ត្រដែលខ្លួនជាអ្នកគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាពគួរជាមោទន:នូវរាល់ស្នាដៃក៏ដូចសកម្មភាពឬកិច្ចការទាំងនេះលោកមេបញ្ជាការសុំឲ្យមន្ត្រីកងរាជអាវុធហត្ថរបស់លោកគឺនៅបន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានដូចជាភ្លៀងរលឹមគឺមិនត្រូវបន្ធូរ ដៃជាដាច់ខាត់ចំពោះបក្ខពួកមុខសញ្ញារក្សាទុកនិងជួញដូរសារធាតុគ្រឿងញៀន១នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ