ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មិនធម្មតាទេខេត្តមណ្ឌលគីរី ឈ្មួញឈើជើងខ្លាំងបាំងភ្នែកសមត្ថកិច្ចស្ទើរមួយខេត្ត ដឹកឈើមកលក់ដល់ព្រំដែន កម្ពុជា-វៀតណាម ដោយគ្រាន់តែឆ្លងកាត់ស្រុកកែវសីម៉ា ចូលតាមច្រកងាំយូលឹកយ៉ាងរំភើយ
Wed,19 June 2024 (Time 07:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

គួរតែល្មមដល់ពេលវេលាដែលត្រូវអោយសមត្ថកិច្ច និងជំនាញពាក់ព័ន្ធទទួលខុសត្រូវហើយពេលនេះ បើនៅតែ បណ្តែតបណ្តោយជាបន្តហូរហែរទៀត ហើយអស់លោកសម្ថកិច្ចនិងជំនាញដែលទទួលបន្ទុកការពារធនធាន ធម្មជាតិជាពិសេសព្រៃឈើធ្វេសប្រហែលយកភាពរួចខ្លួនយ៉ាងឃឃ្លើន ប្រាសចាកច្បាប់ដែលកំណត់។ ពិត ណាស់ថាមន្ត្រីការពារឧទ្យានុរក្សបរិស្ថានរដ្ឋបាលព្រៃឈើគឺត្រូវតែជាសាម៉ីទទួលខុសដូចគ្នានិងចារីផងដែរ ។

យ៉ាងណាមិញទឹកដីស្រុកកែវសីម៉ា គេនៅតែបានឃើញថាអស់លោកមន្ត្រីដែលជាអ្នកអនុវត្តន៍បទបញ្ជាគឺនៅ តែធ្វេសប្រហែសក្នុងការបំពេញការងារក្នុងដែនការពាររបស់ខ្លួន លើសពីនេះតែងបណ្តែតបណ្តោយឲ្យទីតាំង ក្នុងការគ្រប់គ្រងការពាររបស់ខ្លួនកើតមានបទល្មើសអាជីកម្មឈើខុសច្បាប់មិនឈប់មិនឈរ ដោយភាគច្រើន គេត្រឹមតែបានឃើញអស់លោកមន្ត្រីជំនាញមួយចំនួននោះលើកឡើងថា ពួកគាត់មិនបានដឹងតែប៉ុណ្ណោះ គឺ
អេវ៉ាំង តែងរួចខ្លួនស្រេចតែម្តង ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមឈ្មួញបទល្មើសព្រៃឈើជាច្រើន កំពុងបានកាក់កបជាមួយ អាជីវកម្មខុសច្បាប់របស់ខ្លួនជាខ្លាំង ដោយពួកគេបន្តដឹកជញ្ជូនឈើខុសច្បាប់ពួកគេបានយ៉ាងរលូន។ ហើយ សកម្មភាពនេះ ត្រូវបានគេបានដឹងថា មានសកម្មភាពកើតឡើងមកជាច្រើនខែណាស់មកហើយ ប៉ុន្តែមន្ត្រី អនុវត្តន៍បទបញ្ជាឃើញមានការបង្ក្រាប ។

ច្រកក្លោងធ្វាដំរីស ចូលទៅភូមិពូជ្រៃ ត្រូវបានគេនិយាយគ្រប់មាត់ថា មានរថយន្តសាំយ៉ុងយ៉ាងច្រើនគ្រឿង បន្តគ្នាដឹកចេញមកខាងក្រៅ ដោយឆ្លងកាត់ទីរួមខេត្តមណ្ឌលគីរី ហើយភាគច្រើនប្រើស្លាកលេខសំគាល់រថ យន្តតែមួយ គឺគេដូរទៅមកៗយកឈើដឹកលក់ដល់ទឹកដីស្រុកកែវសីម៉ា ចូលតាមច្រកងាំយូលិត ឆ្លងកាត់ច្រទ្វេរ ភាគី កម្ពុជា-វៀតណា ឲ្យយ៉ាងរលូន ។

បើតាមការបង្ហើបឲ្យដឹងផងនោះ ក្រុមគូរកនអ្នកប្រមូលឈើក្នុងឃុំពូជ្រៃ ត្រូវគេស្គាល់ថា ជាជនជាតិអីស្លាម ឈ្មោះ កៃ ដោយប្រើរថយន្តស្លាកលេខសំគាល់ (ភ្នុំពេញ 2 v 0350 ) តែងបានធ្វើសកម្មភាពដឹកជញ្ជូនឈើ ទាំងអស់នោះមិនឈប់មិនឈរ ដែលក្លាយជាមិនថា មិនដឹងថា តើមានភាគីណាខ្លះពាក់ព័ន្ធជាមួយទើបបាន ជារថយន្តមួយនេះ អាចធ្វើសកម្មភាពបាន ហើយជំនាញពាក់ព័ន្ធទាំងអស់នោះ មិនអាចបង្ក្រាប ។

តាមរយៈព័ត៌មាននេះផងដែរ ប្រភពរាយការណ៍ស្នើសុំដល់រូបលោក ថង សាវុន អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌិគិរី សូមលោកមេត្តាជួយអើរពើរឈឺឆ្អាលដាក់បទបញ្ជាបង្ក្រាបបទល្មើសអាជីវកម្មឈើខុសច្បាប់ ក្នុងខេត្តមួយនេះផង ដើម្បីមុខមាត់កិត្តិយសខេត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ