ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពលរដ្ឋជាង៦០០គ្រួសារ ចំណុះ៣ឃុំ នៅស្រុកសេសាន ចាប់ឆ្នោតជ្រើសរើសដីឡូត៍លំនៅឋាន និងដីកសិកម្ម គម្រោង LASED III ដំណាក់កាលទី៣
Wed,08 May 2024 (Time 12:13 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 102នាក់)

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងលោក ស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក និងជាតំណាងរបស់ធនាគារ ពិភពលោក (World Bank) ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចាប់ឆ្នោតយក ដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការ អភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ក្នុងឃុំសាមឃួយ ឃុំភ្លុក និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹត្រែង ចំនួន ៦៣៤គ្រួសារ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្មវិធីនេះ បានរៀបចំឡើងនៅក្នុងឃុំស្រែគរ ស្រុកសេសាន ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) នៃកម្មវិធីសម្បទានដីសង្គមកិច្ច ថ្នាក់មូលដ្ឋានគឺជាការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងភាគីម្ចាស់ជំនួយ គឺធនាគារពិភពលោក ដែលតែង គិតគូរពីសុខទុកពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រកដសំរាប់ ធ្វើលំនៅឋាន និងប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា។

លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក និងជាតំណាងរបស់ធនាគារពិភពលោក ឡើង មានប្រសាសន៍ថា៖ ខេត្តស្ទឹងត្រែងជាខេត្តទី២ នៃគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ កាលទី៣(LASED III) ដោយខេត្តស្ទឹងត្រែងធ្វើបានលឿន និងមានចូលរួមយ៉ាងសស្រាក់សស្រាំ ពីបងប្អូនប្រជាពល រដ្ឋទើបគម្រោងបានដំណើរការដោយរលូន។

គម្រោងនេះសំរាប់ចែកជូនទៅប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ១ ក្រ២ ដែលគ្មានដីធ្លី ហើយមានបំណងធ្វើការ ងារកសិកម្ម ដើម្បីជាជំនួនជីវភាពរស់នៅប្រចាំថ្ងៃ ដោយគម្រោងនេះផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន ជាដើម ។

ឯកឧត្តម សូ ខនឫទ្ធីគុណ បានថ្លែងថា៖ ការគិតគូររបស់រាជរដ្ឋាភិបាល បន្តពីអាណត្តិទី៦ នៅក្នុងអាណត្តិទី៧នេះ បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសដែលខ្វះខាតដី ។

មានក្រសួងពាក់ព័ន្ធបានគិតគូររៀបចំជាក្បួនជាខ្នាតនៃការបែងចែកដីជូនប្រជាពលរដ្ឋគោលដៅ សំរាប់អ្នកដែល ខ្វះដីពិតប្រាកដសំរាប់ធ្វើកសិកម្ម ។ ហើយការចែកដីនេះ តំរូវឱ្យមានការចាប់ឆ្នោតដើម្បី ឱ្យមានភាពស្មើគ្នា ក្នុង នោះមានឃុំសាមឃួយ ចំនួន២២៦គ្រួសារ ឃុំភ្លុកចំនួន២២៧គ្រួសារ និងឃុំ ស្រែគរចំនួន១៨១គ្រួសារ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ