ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ចុមយ័ក្ស..... បែកធ្លាយថាមានមនុស្សថ្លើមធំហ៊ានគៀងគរមនុស្សឲ្យបង់លុយឲ្យខ្លួន២.០០០.០០០រៀល ជាថ្នូរខ្លួន នឹងចែកដីឲ្យក្នុងខេត្តព្រះវិហារ ក្នុងមួយម្នាក់ដីលំនៅឋាន៤០គុណ១០០ព្រមទាំងដីចំការ៥ហិកតា តែអាជ្ញាធររដ្ឋ អំណាចកំពុងសំណូមពរថា ជាដីខ្យល់ទេ ប្រយ័ត្នពលរដ្ឋចាញ់បោកគេ
Sat,04 May 2024 (Time 07:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

ពិតជាមនុស្សគិតមិនដូចទេវតាគិតពិតមែន ជាក់ស្តែងកាលពីពេលថ្មីៗនេះ គេបានឃើញសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមានការទប់ស្កាត់នូវសកម្មភាពកាប់ ទន្ទ្រានយកដីព្រៃពីសំណាក់ជនខិលខូលយ៉ាងណាក្តី ប៉ុន្តែគេក៏នៅតែឃើញអស់លោកមួយចំនួននៅតែមានសកម្ម ខិលខូចព្យាយាមរកគ្រប់យុទ្ធសាស្ត្រ ពោលគឺធ្វើយ៉ាងណាឆ្នៃប្រឌិតឲ្យដីមិនស្របច្បាប់យ៉ាងណាក្លាយទៅជាសម្បត្តិ របស់ខ្លួន លើសពីនេះ ក្រុមជនខិលខូចជាច្រើន ក៏តែងយកប្រជាពលរដ្ឋធ្វើជាស្ពានឧបករណ៍ និងជារបងការពារ ខ្លួនថែមទៀត ។

យ៉ាងណាមិញដូចជានៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោយការយក ចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យរងខុទ្ទកាល័យរបស់សម្តេចចុះទៅពិនិត្យ និងទប់ស្កាត់រហូតបានដកហូតសង្គ្រោះយកដីត្រឡប់មកវិញបានចំនួនជាង៧.០០០ហិកតាទុកសម្បត្តិរដ្ឋវិញ ហើយ ព្រមទាំងដាក់ទោសទណ្ឌដល់មេខ្យល់មួយចំនួនយ៉ាងក្តៅគគុកផងដែរ ។ ដោយឡែកទឹកដីខេត្តព្រះវិហារវិញ ក្នុង ថ្មីៗនេះ ស្រាប់តែបែកធ្លាយថា មានក្រុមជនឈ្លៀតឱកាសមួយក្រុមកំពុងតែបានដើរគៀងគរម្រមូលពលរដ្ឋឲ្យបង់ លុយឲ្យខ្លួនក្នុងម្នាក់២.០០០.០០០រៀល ជាថ្នូរខ្លួននឹងផ្តល់ដីលំនៅដ្ឋាន៤០គុណ១០០ម៉ែត្រ ព្រមទាំងដីចំការចំនួន៥ ហិកតា ទៀតផង ក្រោមហេតុផលពួកគេសំអាងថា គេមានច្បាប់សំណើសុំដីសម្បទានសង្គមកិច្ច៥១៨ គ្រួសារ លើ ទំហំដី៤១៨.៥៤២ហិកតា( សែបមួយម៉ឺនប្រាំបីពាន់ប្រាំរយសែសិបពីរហិកតា) ។ ក្នុងសំណើរសុំកាត់ឈ្វៀលនេះ ផងដែរ ពួកគេស្នើរជាក្រុមមានចំនួនសមាជិករហូតដក់ទៅ ៦៨នាក់ ស្មើរ៦៨គ្រួសារផងដែរ ដោយទីតាំងដីដែល ពួកគេអះអាង គឺស្ថិតក្នុងភូមិរលំស្នែង ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ដោយមានការមន្ទិលពីប្រជាពលរដ្ឋជាច្រើន ជាក់ស្តែងអង្គភាពសារព័ត៌មានបានសុំការបំភ្លឺពីរូបលោក គុណ សុខវុធ មេឃុំរណសិរ្ស លើព័ត៌មានការចែកដីសម្បទានទាំងឡាយនោះ ជាក់ស្តែងលោកមេឃុំបានបញ្ជាក់ថា រឿង នេះមិនមែនជាការពិតទេ និងសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះការចាញ់បោកគេ រឿងលក់ដីមួយប្លង់ ២.០០០.០០០រៀល បានដីសង្គមលំនៅឋាន ៤០ គុណ ១០០ម៉ែត្រ ព្រមទាំងដីចំការ៥ហិកតា គឺមិនមានសោះ នោះទេ ។

លោកមេឃមរូបនោះបានបញ្ជាក់ច្បាស់ៗថា រឿងចែកដីនោះមិនមានទេ កន្លងមកអាណត្តិមុនមានសំណើយ៉ាង ចឹងមែន តែអាជ្ញាធរភូមិឃុំមិនបានអនុញ្ញាតឱ្យកើតមានទេ ហើយរឿងនេះក៏ស្ងប់ស្ងាត់មួយរយះទៅវិញ ។

លោកបញ្ជាក់ថា នៅក្នុងនាមអាជ្ញាធរឃុំ រូបលោកសុំអោយប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយចែករំលែកព័ត៌មាននេះ ផង លោកគាំទ្រព្រោះមិនចង់អោយពលរដ្ឋលោកចាញ់បោកមេខ្យល់អស់លុយអស់កាក់ ហើយរូបលោកក៏សង្ឃឹម ថា តាមរយះប្រព័ន្ធផ្សព្វផ្សាយមួយនេះ អាចជួយជាដំណឹងដល់ពលរដ្ឋកុំអោយចាញ់បោកមេខ្យល់ទាំងនោះអី
លោកថា អារឿងសំណើសង្គមកិច្ចអីនោះ គឺមិនមានទេ ។


ទោះជាយ៉ាងណាក្តី សម្រាប់ព័ត៌មាននេះ អង្គភាពយើងសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តព្រះវិហារអាចនឹងមានចំណាត់ ការស្រាវជ្រាវ និងចូលរួមអនុវត្ត៍តាមអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីគ្រប់គ្រងដី រដ្ឋឱ្យមានប្រសិទ្ធភាពឡើងវិញ ព្រមទាំងដាក់ទោសទណ្ឌដល់ជនទាំងឡាយណា ដែកំពុងកាប់បំផ្លាញដីរដ្ឋចែកគ្នា ដោយខុសច្បាប់ ដោយប្រើរូបភាពបំភ័ណ្ឌភ្នែកផ្សេងៗគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ