ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកបច្ច័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចូលបុណ្យឈាបន្នកិច្ចសព លោក ថោង ចន ក្រុមប្រឹក្សាឃុំរំដោះស្រែ ដែលទទួលមរណះភាពដោយសារគ្រាប់យុទ្ធភ័ណ្ឌ
នាសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ
អញ្ជើញនាំយកបច្ច័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលបុណ្យឈាបន្នកិច្ចសព លោក ថោង ចន ក្រុមប្រឹក្សាឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានទទួលមរណ:ភាពដោយសារ គ្រាប់យុទ្ធភ័ណ្ឌសល់ពីសម័យសង្គ្រាមនៅគោលដៅចំនុចប៉ែនលី ស្ថិតក្នុងភូមិសាស្ត្រភូមិសែនតេជះ ឃុំមរកត់ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ កាលវេលម៉ោងប្រមាណជា៦ នឹង១៦នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លង ទៅថ្មីៗនេះ ខណះជនរងគ្រោះបើកត្រាក់ទ័រភ្ជួរដីដាំដំឡូងហើយ ប៉ះចំគ្រាប់មឺនតោន។
ពិធីនេះក៏មានវត្តមានអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាអភិបាលរងខេត្តឯកឧត្តមមេបញ្ជាការ មេបញ្ជាការងកងកម្លាំងទាំង៣អស់លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពនានា ចំណុះឲ្យរដ្ឋបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមអនុសាខាខេត្តព្រះវិហារមន្ត្រីរាជការសិស្សានុសិស្សជាច្រើនកកុះករ។
ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី បានសម្តែងនូវសមាណចិត្តក្តុកក្តួលជាមួយនឹងក្រុមគ្រួសារសាច់ញាតិ នៃសពនឹង បានពាំនាំប្រសាសន៏ផ្តាំផ្ញើរក្នុងកាចូលរួមរំលែកទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជាចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំមួយនេះជាមួយនឹងក្រុមគ្រួសារសាច់ញាតិសព។
បន្ថែមពីនោះឯកឧត្តមថា ខ្លួនឯកឧត្តមផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តក៏ដូចបងប្អូន ប្រជាពលរដ្ឋពិតជារន្ធត់ចិត្តចូលរួមសោកស្តាយចំពោះលោក ថោង ចន ជាមួយនឹងក្រុមគ្រួសារសាច់ញាតិ រកអ្វី មកប្រៀបផ្ទឹមពុំបាននោះឡើយ ដោយឯកឧត្តមថា ចាប់ពីពេលនេះតទៅយើងបាត់បង់នូវធនធានមនុស្សម្នាក់ ដែលជាអ្នកធ្លាប់បម្រើជាតិបម្រើប្រជាពលរដ្ឋយើងបាត់បង់ឪពុកជាទីគោរពស្រលាញ់យើងបាត់បង់បងបាត់បង់ប្អូនហើយបើទោះបីលោកបានលាចាកលោកយើងនេះទៅក៏ដោយចុះ តែរាល់ទង្វើល្អៗនឹងសកម្មភាពរបស់លោកក្នុង កិច្ចការសង្គមកន្លងមក គឺបានដក់ជាប់នៅក្នុងដូងចិត្តថ្នាកដឹកនាំនឹងរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ ដោយមិនអាចបំភ្លេចបានឡើយ។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើ ដល់ក្រុមគ្រួសារសាច់ញាតិសពជាពិសេសលោកស្រីជាភរិយាធ្វើយ៉ាងណា ដោយចាប់តែពីម៉ោងនេះថ្ងៃនេះតទៅ គឺមានតែខ្លួនលោកស្រីខ្លួនឯងផ្ទាល់ជាជនបង្គោលគ្រឹះសម្រាប់គ្រួសាមួយ នេះ ហើយក៏ត្រូវតាំងស្មារតីឡើងដើម្បីធ្វើជាមេគ្រួសារ ធ្វើជាឪពុកផងនឹងធ្វើជាម្តាយផង ដើម្បីជាបង្អែកដ៏រឹងមាំ ដល់ក្មួយៗប្អូនៗជាកូនទៅថ្ងៃអនាគត់។
បន្ថែមពីនោះឯកឧត្តមក៏បានណែនាំទៅដល់ប្អូនៗក្មួយៗដែលត្រូវជាកូនរបស់សពលោក ថោង ចន ធ្វើយ៉ាងណា បើទោះអត់ពីឪពុកទៅក្មួយៗប្អូនៗត្រូវខិតខំរៀនសូត្រយកចំណេះវិជ្ជា ពីព្រោះចំណេះវិជ្ជានេះហើយ គឺជាទ្រព្យជាប់ នឹងប្រាណចោរលួចក៏មិនបានចាយច្រើនរឹតតែចម្រើនឡើង។
គួរបញ្ជាក់ផងដែរថាបច្ច័យដែលកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំកំពូលៗរួមនឹងថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិដែលឯកឧត្តមអញ្ជើញយកទៅចូលរួមក្នុងពិធីបុណ្យឈាបន្នកិច្ចសពលោក ថោង ចន នាខណះពេល នោះសរុបមានចំនួន៦៧.៧០០.០០០រៀល ( ហុកសិបប្រាំពីរលានប្រាំពីរសែនរៀល) ក្នុងនោះបច្ច័យរបស់សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជាចំនួន១០លានរៀល។
បច្ច័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំនួន៣០លានរៀលបច្ច័យរបស់ ឯកឧត្តម ម៉ៅ សុផាន់ ចំនួន៤លានរៀល។ បច្ច័យរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៤លានរៀល បច្ច័យក្រុមការ ងារកងពលធំអន្តរាគមន៏លេខ៣ ចំនួន៣៥ម៉ឺនរៀល ។ បច្ច័យរដ្ឋបាលឃុំរំដោះស្រែ ១លានរៀល ។ បច្ច័យលោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភត្ត្រា ចំនួន១លានរៀល។ បច្ច័យរដ្ឋបាលស្រុកជាំក្សាន្តចំនួន៦០ម៉ឺនរៀល បច្ច័យសមា គមន៍ក្រុមប្រឹក្សា៤លាន៤៤ម៉ឺនរៀល ។ បច្ច័យ.ស ស.យ.ក២០ម៉ឺនរៀល រួមនឹងបច្ច័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជាចំនួន១លានរៀលផងដែរ ។