ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្រុមភីឡុតបើកម៉ូតូបង្ហោះរួមនឹងបក្ខពួកអ្នកលេងកាំបិតពិឃាតគ្មានមេត្តាចំនួន២ក្រុមត្រូវបានកម្លាំងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការក្រុង នឹងស្រុកត្បែង មានជ័យធ្វើការបង្ក្រាប
Mon,27 May 2024 (Time 12:34 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 130នាក់)

ក្រោយទទួលបាននូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះកម្លាំងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដឹកនាំ ដោយលោកវរសេនីយ៍ឯក គង់ គា សហការជាមួយកម្លាំង ជំនាញអធិការដ្ឋាននគរបាលក្រុងព្រះវិហារ រួមនឹងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវនឹងឈានទៅបង្ក្រាបភីឡុត អ្នកបើកម៉ូតូបង្ហោះជាមួយនឹងក្រុមអ្នកលេងកាំបិតពិឃាត គ្មានមេត្តាចំនួន២ក្រុមដែលតែងអុកឡុកធ្វើព្យុះធ្វើភ្លៀងបង្កអសន្តិសុខទៅដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នូវរាល់សកម្មភាពនឹងទង្វើររបស់បក្ខពួកគេទាំងនេះប្រជាពលរដ្ឋចាត់ទុកវាជាបន្លានៅក្នុងដើមទ្រូងរបស់ពួកគាត់យ៉ាងដូច្នេះ ។

ឆ្លើយតបសកម្មភាពរបស់ក្រុមទាំងនេះលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ គឺលោកគេងមិនលក់បក់ក៏មិនល្ហើយឡើយ ក្រោយទទួលបានព័ត៏មានហើយនោះលោកក៏បានប្រគល់ ដាវអាជ្ញាសឹកភ្លាមៗបញ្ជាយ៉ាងមុតមាំឲ្យកម្លាំងមន្ត្រីរបស់លោកប្រើវិធានការជំនាញចុះស្រាវជ្រាវដោយមិនទុកចាំ យូរនោះឡើយ ។

លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារបានបញ្ជាក់មកកាន់អង្គភាពសារព័ត៏មានតាមប្រព័ន្ធសង្គមតេលេក្រាមនៅល្ងាចថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤នេះថា ។

ក្នុងកិច្ចប្រតិបត្តិការចុះស្រាវជ្រាវនេះលោកនាយករិយាល័យថា ជាលទ្ធផលកម្លាំងសហការរបស់លោកបានឈានទៅ បង្ក្រាបបក្ខពួកភីឡុតបើកម៉ូតូបង្ហោះនឹងក្រុមអ្នកលេងកាំបិតពិឃាតគ្មានមេត្តាបានចំនួន២ក្រុមឃាត់ខ្លួនចំនួន៩នាក់ដកហូតវត្ថុតាំងបានមួយចំនួនដែរក្នុងនោះរួមមានដាវព្យុះសង្ឃរាចំនួន១កាំបិតពិឃាតគ្មានមេត្តាចំនួន២ រួមនឹងម៉ូតូ ចំនួន៣គ្រឿងផងដែរ ។

លោកនាយការិយាល័យបានបន្តទៀតថា បច្ចុប្បន្នក្រុមភីឡុតរួមនឹងបក្ខពួកអ្នកលេងកាំបិតពិឃាតគ្មានមេត្តាទំាង៩ នាក់រួមនឹងវត្ថុតាំងដកហូតខាងលើត្រូវបានកម្លាំងជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូង ខេត្តព្រះវិហារ ចាត់ការតាមនិតិវិធី ច្បាប់ដើម្បីបន្សាបវិជ្ជាគុន ។

យ៉ាងណាក៏ដោយលោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលថាចំពោះបក្ខពួកក្រុមក្មេងទំនើងទាំង៩នាក់ ខាង លើដែលកម្លាំងរបស់លោកធ្វើការបង្ក្រាបនោះគឺមានចំនួន៣នាក់ក្នុងចំណោម៩នាក់ជាអនីជនអាយុ១៤ឆ្នាំហើយចំពោះអ្នកទាំង៣ជាអនីជនគឺខាងតំណាងអយ្យការតម្រូវអោយឪពុកម្តាយ ឬក៏អាណាព្យាបាលមកធ្វើកិច្ចសន្យា នឹង ធានាអះអាងយកទៅអបរំនៅគេហដ្ឋានវិញ តែក៏ស្ថិតក្នុងការអង្កេតតាមដានរបស់សមត្ថកិច្ចនោះដែរ ។

គួររំលឹកផងដែរថា នូវរាល់សកម្មភាពរបស់ក្រុមក្មេងទំនើងបងតូចបងធំដែលធ្វើព្យុះធ្វើភ្លៀងក្នុងភូមិសាស្ត្រ នៃខេត្ត ព្រះវិហារ លោកឧត្តមសេនីយីទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ គឺលោកចាត់ទុកក្រុមទាំងនេះវាជា បន្លានៅក្នុងប្រស្រី នៃកែវភ្នែករបស់លោកទាំងទ្វេរយ៉ាងដូច្នេះ លោកតែងមានវិធានការក្តៅដោយលោកមិនទុក ឬក៏ ប្រោះឲ្យបក្ខពួកទាំងនេះបន្តធ្វើព្យុះធ្វើភ្លៀងបង្កអសន្តិសុខដល់ការស់នៅរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ។

ជាមួយគ្នានោះដែរលោកស្នងការតែងយកវេទិការផ្សេងៗធ្វើកាអំពាវនាវទៅដល់ស្រទាប់យុវវ័យកុមារាកុមារី វ័យកំពុង សិក្សាសុំឲ្យទំលាក់ចោលនៅទង្វើរអប្បាយមុខទាំងឡាយណាដែលសង្គមគេស្អប់ខ្ពើម នាំឲ្យប៉ះពាល់ទៅដល់អនាគត់ របស់ខ្លួន ហើយងាកមកចាប់យកពេលវេលាដ៏មានតំលៃខិតខំសិក្សាក្រេបជញ្ជក់យកចំណេះវិជ្ជា ដើម្បីចូលរួមអភិ វឌ្ឍន៏សង្គមជាតិទៅថ្ងៃអនាគត់វាប្រសើរជាង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ