ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោក ហួនច័ន្ទថុន និយាយថា លោកសូមអរគុណបណ្តាអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកមួយចំនួន ដែលមាន គម្រោងជួយដល់ប្រជាពលរដ្ឋលើវិស័យកសិកម្មចិញ្ចឹមសត្វ ស្របពេលដែលព្រែកជីកហ្វូណន ផ្តើមនឹងដំណើរការ គម្រោងជីកនៅពេលឆាប់ៗនេះ
Sun,26 May 2024 (Time 01:45 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 58នាក់)

លោក ហួន ច័ន្ទថុន ប្រតិភូឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា នៅក្នុង ឧិកាសដែលរូបលោកជួបសំណេះសំណាលជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយកាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៤ ដែលមានគម្រោងជួយដល់ប្រជាពលរដ្ឋលើវិស័យកសិកម្មចិញ្ចឹមសត្វ។ លោកបានសំដែងនូវអំណរអរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបណ្តាអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលមានបេះដូងស្រឡាញ់ប្រជាជាតិ របស់ខ្លួន ហើយតែងរកគ្រប់ចំណុចល្អៗមកបង្កើតជាគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រជាពលរដ្ឋរបស់ខ្លួន ។

លោក ហួន ច័ន្ទថុន បានបន្តថា កាលពីពេលកន្លងទៅរូបលោកបានចុះទៅខេត្តស្ទឹងត្រែង តាមការអញ្ជើញរបស់ អង្គការអភិរក្សបរិស្ថាន បឹងទន្លេ និងអភិវឌ្ឍន៍កសិកម្ម និងម្ចាស់កសិដ្ឋានចំការម្នាស់ទឹកឃ្មុំ ដែលបង្ហាញអំពីវិសាល ភាពទិសដៅរបស់ខ្លួនយ៉ាងល្អឥតខ្ចោះក្នុងការជួយផ្តល់ការងារទីផ្សារជូនប្រជាពលរដ្ឋលើកិច្ចការបណ្តុះគំនិតឲ្យប្រជាពលរដ្ឋដាំម្នាស់ទឹកឃ្មុំ ។ ការងារដ៏ល្អនេះ ប្រសិនបើអាចដំណើរការតាមគម្រោងបានពិតប្រាកដមែននោះ គឺ ឃើញថា គម្រោងអាចនឹងជួយដល់ប្រជាពលរដ្ឋបានច្រើនពាន់គ្រួសារ ។

ថ្មីៗនេះ អង្គការអភិរក្សបឹងទន្លេគ្រោងនឹងផ្តល់ពូជមាន់ស្រែដល់ប្រជាពលរដ្ឋចិញ្ចឹមរាប់ពាន់រាប់ម៉ឺនក្បាល ក្នុងវិ សាលភាពតាមទិសដៅបណ្តាខេត្តមួយចំនួន ដោយអង្គការបញ្ជាក់ថា ការលើកគម្រោងទាំងអស់នេះ គឺជាចំណុច មួយដែលអាចជួយសម្រួលដល់ការខ្វះខាតរបស់ពលរដ្ឋ ដែលពួកគាត់ត្រូវការសេដ្ឋកិច្ចបង្វិលក្នុងរយៈពេលខ្លី បើតាម ការរំពឹងទុកថា ប្រសិនបើគម្រោងនេះពលរដ្ឋទីទាល់ក្រគាត់បានដំណើរការអនុវត្តន៍ចិញ្ចឹម ច្បាស់ណាស់ការចិញ្ចឹម សត្វអាចនឹងជួយសេដ្ឋកិច្ចពលរដ្ឋបានច្រើន ។

ដោយឡែកអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ ដែលដឹកនាំដោយរូបលោក ឡឹប វុឌ្ឍី ជាប្រធានអង្គ ការ ក៏បានបញ្ជាក់ថា អង្កការរបស់លោកក៏ចាប់ផ្តើមអនុវត្តន៍គម្រោងជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហា សេដ្ឋកិច្ចមិនខុសពីអង្គការអភិរក្សបរិស្ថាន បឹងទន្លេ និងអភិវឌ្ឍន៍កសិកម្ម ដូចគ្នានោះដែរ ដោយពេលនេះអង្គការ របស់លោកក៏កំពុងបានកសាងសិក្សាគម្រោងឲ្យបានច្បាស់លាស់ ទើបសម្រេចចិត្តដំណើរការអនុវត្តន៍កិច្ចការ លើទិសដៅគម្រោង ជួយដល់ប្រជាពលរដ្ឋកសិករ។

លោក ហួន ច័ន្ទថុន បានបន្តថា ទោះជាយ៉ាងណាក្នុងនាមរូបលោកជាទីប្រឹក្សារាជរដ្ឋាភិបាលមួយរូប រូបលោក សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានអង្គការទាំងពីរ ជាពិសេសនោះគឺការប្តេជ្ញាគាំទ្រយ៉ាងពេញទំ ហឹងរបស់អង្គការទាំងពីរ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគ្រឹៈសសៃឈាមសេដ្ឋកិច្ចជាតិ គ្រោងនឹង ចាប់ដំណើការសាងសង់នាពេលឆាប់ៗ នេះ ។

ការកើតឡើងនៅ ព្រែកជីហ្វូណនតេជោ គឺជាការកើតឡើងនូវក្តីសង្ឃឹមដល់ប្រជារាស្ត្រខ្មែររាប់សិបលាននាក់ទូទាំង ប្រទេស ជាភាពកក់ក្តៅនិងជំនឿជឿជាក់យ៉ាងប្រាកដចិត្តមួយ ថាខ្មែរលែងពឹងដង្ហើមប្រទេសគេដកដូចពេលមុន ជាក់ស្តែងរាល់ផលិតផលកសិផលរបស់ខ្មែរដែលខ្មែរធ្វើបានអាចនាំចេញទៅបណ្តាប្រទេសសាម៉ី ដែលជាប្រទេស ទីផ្សារ ដោយពុំចាំបាច់ជ្រកក្រោមការសម្រេចចិត្តបណ្តាប្រទេសក្បែរខាងដូចពេលមុន ។

មួយវិញទៀត ការកើតឡើងនូវព្រែកជីកហ្វូណនតេជោ ក៏ជាការអភិវឌ្ឍន៍ប្រទេសដ៏ជឿនលឿនបំផុត ព្រោះវត្ត មានព្រែកជីក ហ្វូណនតេជោ ក្រៅពីអាចការពារបញ្ជៀសគ្រោះទឹកជំនន់ហើយនោះ គឺថែមទាំងអាចជួយរក្សា បាននូវប្រភពទឹកដែលអាចជួយស្រោចស្រប់កសិផលរបស់កសិករយ៉ាងច្រើនខេត្ត នៅពេលដែលអាកាសធាតុ រីងស្ងួតហួតហែង ទៀតផង ។

លោក ហួន ច័ន្ទថុន បញ្ជាក់ថា បន្ទាប់ពីមានព្រែកជីកហ្វូណនតេជោ ហើយផងនោះ នៅតាមបណ្តោយ ព្រែកក៏អាចនឹងមានការអភិវឌ្ឍន៍យ៉ាងជឿនលឿន ជាដេប៉ូ ជាផែស្ងួត ជារមណីយដ្ឋាន និងទីតាំងពាណិជ្ជកម្ម ជា ច្រើនទៀតសម្រាប់ដឹកជញ្ជូនទំនិញតូចធំ ដែលបង្កើតអោយមានទីផ្សារការងារជាច្រើនជូនពលរដ្ឋថែមទៀតផង រូបភាពទាំងអស់នេះហើយ សបញ្ជាក់យ៉ាងច្បាស់ថា ព្រែកជីកហ្វូណនតេជោ គឺជាដួងព្រលឹងអភិវឌ្ឍន៍ជាតិ ដែលយើងជាកូនខ្មែរ ចាំបាច់ត្រូវនិយាយថា យើងទាំងអស់គ្នាស្ថិតនៅក្នុងរជ្ជកាលសម័យកាលព្រែកជីកហ្វូណន តេជោ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ