ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់រស់នៅសហរដ្ឋអាមេរិកដោយសារតែជឿពាក្យលួងលោមបុរសជាព្រាននារីម្នាក់ធ្លាក់ខ្លួនចូលក្នុងអន្លង់សមុទ្រស្នេហ៏ទឹកភ្នែកកំពុងស្រែករំលងទ្វីបសុំកិច្ចអន្តរាគមន៏ពីសមត្ថកិច្ចអនុវត្តន៏ច្បាប់គ្រប់ស្ថាប័នជួ
Sat,25 May 2024 (Time 12:58 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 61នាក់)

ក្លាយជារឿងហួសចិត្តមួយបានកើតឡើងលើស្ត្រីជាអនិកជនវ័យជាង៤០ឆ្នាំម្នាក់
ឈ្មោះ.អ.គ.ណ រស់នៅរដ្ឋ ខេណិតធិខេត
ជាប់ញូញកសហរដ្ឋអាមេរិក។
បើតាមអ្វីដែលជាការលើកឡើងរបស់ស្ត្រីជាជនរងគ្រោះខាងលើបានរាបរាប់ភ្ជាប់នឹងដៃទាំងពីរសំពះប្រាប់មកកាន់អង្គភាពសាព័ត៏មានទូរទស្សន៏កែវភ្នែកអាយធីវីអនឡាញនៅតាមបណ្តាញប្រពន្ធ័សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៣ខែឩសភាឆ្នាំ២០២៤នេះ ថារូបអ្នកស្រីផ្ទាល់គឺបានស្គាល់បុរសម្នាក់នៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលមានអាខោនហ្វេសប៊ុករបស់គេសរសេរជាភាសាអង់គ្លេសDa vein រស់នៅក្នុងប្រទេសកម្ពុជា ហើយការស្គាល់គ្នាហ្នឹងទៀតសោត អ្នកស្រីថាគឺរូបអ្នកស្រីស្គាល់គ្នាបានត្រឹមតែជាងមួយអាទិត្យតែប៉ុណ្ណោះ អ្នកស្រីបន្តទៀតថ្វីត្បិតតែកាការស្គាល់គ្នាមានរយះពេលខ្លីក៏ពិតមែន តែនៅរាល់ពេលបុរសដែលប្រើប្រាស់អាខោនហ្វេសប៊ុកខាងលើនៅពេលរូបគេឆាតទៅអ្នកស្រីម្តងៗគេតែងនិយាយភាសាលួងលោមសុំស្នេហាពីអ្នកស្រីរហូតដល់អ្នកស្រីទន់ចិត្តហើយដាក់ចិត្តស្រលាញ់មកលើបុរសជាម្ចាស់អាខោនហ្វេសប៊ុកនោះវិញដែរ។

អ្នកស្រីបន្តទៀតថាចំណងស្នេហាឆ្លងទ្វីបរវាងអ្នកស្រីជាមួយបុរសដែលជាម្ចាស់អាខោនហ្វេសប៊ុកមួយនេះបើទោះបីរូបអ្នកស្រីនិងបុរសខាងលើនៅឆ្ងាយពីគ្នាក៏ពិតមែនក៏ប៉ុន្តែនូវរាល់ពេលបុរសខាងលើខលឬក៏ឆាតទៅអ្នកស្រីម្តងៗគេតែងតែហៅអ្នកស្រីថា (ប្រពន្ធសំលាញ់ៗ)ជាប្រចាំចំណែករូបអ្នកស្រីវិញក៏បានហៅបុរសម្ចាស់អខោនហ្វេសប៊ុកខាងលើថា(ប្តីសំលាញ់ៗ)ពេញៗមាត់តបទៅបុរសនោះវិញផងដែរ។

ក្រោយមកភាពស្រមើស្រម៉ៃដើម្បីបំពេញ តម្រេកតណ្ហាដែលពុះកញ្ជ្រោលស្នេហាឆ្លងទ្វីបរបស់បុរសតណ្ហាជាបីសាចរូបនេះអ្នកស្រីថានៅពេលបុរសខាងលើឆាតទៅអ្នកស្រីម្តងៗគឺគេតែងសុំអ្នកស្រីរួមរក្សនឹងបញ្ចេញប្រដាប់ភេទរបស់គេហើយបង្ខំឲ្យអ្នកស្រីដោះសំលៀកបំពាក់ដើម្បីឲ្យរូបគេបន្អូរអារម្មណ៏ដែលកំពុងពុះកញ្ជ្រោលរោលរាល តាមទង្វើរដ៏ស្មោគគ្រោកដោយកាស្រលាញ់នឹងទុកចិត្តទៅលើបុរសខាងលើ អ្នកស្រីថារូបអ្នកស្រីក៏បានធ្វើតាមដោះសំលៀកបំពាក់ផ្តោតអារម្មណ៏ទៅតាមអ្វីដែលជាកបង្គាប់បញ្ជានៃកានឹកឃើញរបស់បុរស់ខាងលើនោះដែរ។

តែអ្វីដែលមិននឹកស្មានដល់នោះអ្នកស្រី.គ.រ.ណ.ស្នេហាតាមខ្យល់របស់អ្នកជាមួយបុរសខាងលើមិនបានប៉ុន្មានថ្ងៃផងនោះ លុះនៅថ្ងៃទី១៩ខែឩសភាឆ្នាំ២០២៤ថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះបុរសម្ចាស់អាខោនហ្វេសឈ្មោះDa veinក៏បានឆាតទៅអ្នកស្រីថារូបគេបានទៅដឹកសាំងគេចពន្ធពីប្រទេសថៃហើយត្រូវបានសមត្ថកិច្ចគយចាប់រថយន្តដឹកសាំងរបស់ខ្លួនដោយខាងសមត្ថកិច្ចគេទាមទាលុយជាថ្នូរនឹងការដោះលែងរថយន្តរបស់គេវិញចំនួន៣ពាន់ដុល្លាសហរដ្ឋអាមេរិកតែដោយខាងអ្នកស្រីដែលជាជនរងគ្រោះ ហើយក្នុងចំនួន៣ពាន់ដុល្លាសហរដ្ឋអាមេរិកហ្នឹងបុរសខាងលើថាគឺគេមានលុយចំនួន២ពាន់ដុល្លាហើយនៅខ្វះលុយ១ពាន់ដុល្លាគេសុំឲ្យអ្នកស្រីជួយវេរឲ្យគេដើម្បីយកមកដោះស្រាយរថយន្តដែលគេកុហកអ្នកស្រីថាគយចាប់នោះ តែរូបអ្នកស្រីថាមិនមានលុយនោះទេពេលនោះបុរសខាងលើបានគំរាមថាបើមិនឲ្យលុយគេចំនួន១ពាន់ដុល្លាឲ្យទៅរូបគេនោះទេ រូបគេនឹងយកវីដេអូរដែលរួមរក្សតាមទូរសព្ទ័កន្លងមកទាំងប៉ុន្មានយកបង្ហោះចែកចាយនៅតាមសង្គមហ្វេសប៊ុកឲ្យអ្នកស្រីបានល្បីហើយ។

ក្រោយមកអ្នកស្រីជាជនរងគ្រោះថាវីដូរទាំងអម្បាលមាណដែលមានរយះពេលជាង៩នាទីក៏ត្រូវបានបុរស់ខាងលើយកទៅបង្ហោះចែកចាយនៅតាមសង្គមព្រោងព្រាតដូចអ្វីដែលបុរសខាងលើនោះបានគំរាមទៅអ្នកស្រីពិតប្រាកដមែន។

នៅក្នុងករណីខាងលើនេះបើតាមប្រភពពីប្រជាពលរដ្ឋដែលត្រូវជាបងប្អូនរស់នៅក្នុងប្រទេសកម្ពុជាបានប្រាបមកអង្គភាពសាព័ត៏មាននៅតាមសង្គមហ្វេសប៊ុកថាកន្លងមកបក្ខពួកបុរសខាងលើគឹគេប្រើប្រាស់អាខោនហ្វេសប៊ុកជាច្រើនដើម្បីបោកប្រាស់មកស្ត្រីទន់ខ្សោយហើយបច្ចុប្បន្ននេះបើតាមប្រភពពីប្រជាពលរដ្ឋគឺបុគ្គលម្នាក់នេះតែងប្រើប្រាស់អាខោនហ្វេសប៊ុកផ្សេងៗបោកប្រាសពីស្ត្រីមួយចំនួនបានយ៉ាងត្រជាក់ចិត្ត។

យ៉ាងណាក៏ដោយអ្នកស្រីជាជនរងគ្រោះសូមលើកដៃសំពះគោរពស្នើរដល់ថ្នាក់ដឹកនាំក៏ដូចកម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជាមេត្តាជួយស្រាវជ្រាវនឹងវែកមុខបកស្បែកបុរស់ចិត្តអនន្តេរត្ថីដែលមានអាខោនហ្វេសប៊ុកដូចខាងលើនេះដើម្បីយកមកផ្តន្ទាទោសទៅតាមអ្វីដែលជាកាប្រព្រឹត្តិមកលើខ្លួនអ្នកស្រីក៏ដូចស្ត្រីអ្នកផ្សេងៗនៅក្នុងនឹងក្រៅប្រទេសផង។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ