ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឃាត់ខ្លួនមនុស្សបួននាក់ ជាមេក្លោងដែលគៀងគរប្រជាពលរដ្ឋឲ្យបង់លុយ ដើម្បីរត់ការដោះស្រាយបញ្ហដីនៅចំ ណុចក្រឡាពស់ និងអូរវល្លិ៍ប្រាំដំឡឹ
Thu,23 May 2024 (Time 06:40 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 72នាក់)

មេក្លោងចំនួន៤នាក់ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងឃាត់ខ្លួនបន្ទាប់ពីពួកគេបានដើរគៀគរប្រជាពលរដ្ឋដែលបាន ចូលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅចំណុចក្រឡាពស់ ស្ថិតក្នុងសេសាន ជាថ្នូរនឹងការជួយរត់ការជួយដោះស្រាយ និងសន្យាអោយចូលទៅបន្តកាប់ទន្ទ្រានដីធ្លីដែលអាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមការងារក្រុមការងារអន្តរាគមន៍ ពិសេស ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចបវរធិបតី កំពុងចុះបង្ក្រាប និង ទប់ស្កាត់។

ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅសាលាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទៅ២២ ខែឧសភា ឆ្នាំ២០២៤ នេះឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចបវរធិបតី បានឲ្យដឹងថាបុគ្គលចំនួន៤រូប ត្រូវបានឃាត់ខ្លួន ក្នុង នោះមានម្នាក់ ឈ្មោះ លេះ សារី រស់នៅខេត្តកំពង់ចាម ជាមេក្លោងធំក្នុងការរៀបចំផែនការប្រមូលរៃអង្គាស ថវិការពីបងប្អូនទាំងអស់ ពិសេសបងប្អូនខ្មែរឥស្លាម ដើម្បីចូលទៅទន្ទ្រានព្រៃចាប់ដី និងបែងចែកដី ,ដោយឡែក ចំនួន៣នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងការសាកសួរបស់ព្រះរាជអាជ្ញាធរ ព្រះរាជអាជ្ញារងនិងសមត្ថកិច្ច និងបន្ត ទៅតាមនីតិវិធីច្បាប់។

ឯកឧត្តម បានបន្តថានេះគឺអនុវត្តបញ្ជារ ដ៍ម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមអោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ ឈប់ជឿរ និងឈប់ ចាញ់បោកជនខិលខួចទៀតទៅ ព្រោះទីតាំងដែលអាជ្ញាធរដកហូតយកមកវិញបាន គឺយើងបានប្រគល់ទៅឲ្យ សាម៉ីក្រសួង មន្ទីរ ដែលជាម្ចាស់ ករណី មានបរិស្ថាន ឬក៏កសិកម្មជា អ្នកទទួលយកគ្រប់គ្រងបន្តរ ។

ដោយឡែកទីតាំងដី ដែលត្រូវដកហូតយកមកវិញនោះគឺក្រុមការងារបានដកកម្លាំងស្នូលចេញវិញហើយ ទុកតែកំ លាំងយោធាដើម្បីការពារកុំឲ្យមានការវិលត្រឡប់ទៅវិញពីសំណាក់ជនខិលខូចចូលទន្ទ្រានកាន់កាប់ជាថ្មីម្តងទៀត
ទន្ទឹមនិងនេះឯកឧត្តមប្រធានក្រុមការងារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសខ្មែរឥស្លាម នៅខេត្តបណ្តារផ្សេងៗ ដែលធ្លាប់បានទាក់ទងមកបុគ្គលឈ្មោះ លេះ សារី ឬក៏បានប្រគល់ប្រាក់ឲ្យបុគ្គលនេះ សូមបងប្អូនមកដាក់ពាក្យបណ្តឹងដើម្បីទាមទានូវការខាតបង់របស់បងប្អូនវិញ យើងខ្ញុំជាក្រុមការងាររួមជាមួយ និងស្ថាប័នច្បាប់និងកម្លាំងប្រដាប់អាវុធនៅទីនេះរង់ចាំទទួលបណ្តឹងបងប្អូននិងជួយបងប្អូន។

សូមបញ្ជាក់ផងដែរថា មេខ្លោងទាំង៤នាក់នេះ បានលួងលោម ឆបោកប្រជាពលរដ្ឋចំនួន១៥០នាក់ ថ្មីៗអោយបង់ ថវិកាមួយគ្រួសារចាប់ពី២.០០០.០០០រៀល (ពីលានរៀល )ដល់៨.០០០.០០០រៀល (ប្រាំបីលានរៀល) ។

ក្នុងនោះ(តម្លៃពេញសិទ្ធិអាចក្លាយជាម្ចាដីគឺ៨.០០០.០០០៛) (ប្រាំបីលានរៀល )ជាការដោះដូរ និងសន្យាអោយ ចូលទៅបន្តកាប់ទន្ទ្រានដីនោះ បន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ