ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ដីព្រៃសហគមន៏ព្រៃម្លោង បច្ចុប្បន្នបានក្លាយជាសាច់ជ្រូកបីជាន់របស់លោក ក្រួច ប៊ុនគីម មន្ត្រីយោធាការិយាល័យ ទី២(ដឺបេ)ចំណុះយោធភូមិភាគទី៤ ប្រើអំណាចយកគ្រឿងចក្រឈួសឆាយ កាត់លក់ដូចនំខេក ឲ្យទៅក្រុមឈ្មួញ ស្ទើរបាត់អស់ពីរង្វង់ផែនទីទៅហើយនាពេលបច្ចុប្បន្ននេះ
Wed,22 May 2024 (Time 06:54 AM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 72នាក់)

លោក ក្រួច ប៊ុនគីម មន្ត្រីយោធាពាក់សក្ត័៣ម្នាក់ បម្រើការក្នុងអង្គភាពការិយាល័យទី២ (ដឺបេ) ចំណុះឲ្យយោធ ភូមិភាគទី៤ បើតាមអ្វីដែលជាការលើកឡើងរបស់ក្រុមប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំស្រយង់ស្រុកគូលែនខេត្ត ព្រះវិហារ ក៏ដូចប្រជាសហគមន៏ព្រៃម្លោងថា បច្ចុប្បន្នបុគ្គលជាមន្ត្រីយោធាពាក់សក្ត័៣រូបនេះ បាននឹងកំពុងតាំង ខ្លួនជាខ្លាកំណាចប្រចាំក្នុងដីព្រៃសហគមន៏ព្រៃម្លោង ។

ពិតណាស់ដូចពាក្យចាស់ពោលទុកមកមិនខុសនោះឡើយ(ពឹងចង្វា) មិនដូចដៃមែន ក្នងន័យនេះប្រសិនបើនាយ ឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើង នឹងជាមេបញ្ជាការទិសយោធភូមិភាគទី៤ បានដឹងថាក្រោយពីថ្នាក់ដឹកនាំបំពាក់ ឋានន្តរះសក្ត័ នឹងប្រគល់តួរនាទី ឲ្យទៅលោកអនុសេនីយ៏ឯក ក្រួច ប៊ុនគីម ដើម្បីការពារជាតិការពារមាតុភូមិរួម ចំណែកជាមួយនឹងមន្ត្រីជំនាញនានា ដើម្បីចូលរួមបង្កាទប់ស្កាត់នូវរាល់បទល្មើសឈួសឆាយរុករានទន្ទ្រានកាន់ កាប់រំលោភយកដីព្រៃរបស់រដ្ឋអភិរក្សសម្បត្តិធនធម្មជាតិជាមួយនឹងមន្ត្រីជំនាញនោះ។

តែផ្ទុយទៅវិញលោក ក្រួច ប៊ុនគីម មន្ត្រីយោធារូបនេះក្រោយពីទទួលបានមុខតំណែងដែលថ្នាក់លើប្រគល់ឲ្យហើយ នោះ តាមអ្វីដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក៏ដូច ប្រធានប្រជាសហគមន៏ព្រៃម្លោងជាដើម ដោយពួកគាត់ទាំងនោះបានអះអាងនឹងបញ្ជាក់ប្រាប់មកក្រុមអ្នកសារ ព័ត៏មាននៅលើទីតាំងដីព្រៃសហគមន៏ព្រៃម្លោង ដែលមានទីតាំងស្ថិតក្នុងភូមិក្តាក ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្ត ព្រះវិហារ ដោយផ្ទាល់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយពីមានវត្តមានលោក ក្រួច ប៊ុនគីម មន្ត្រីយោធាខាងលើ មកឈជើងនៅឃុំស្រយង់១រយះកន្លងមកដីព្រៃសហគមន៏ព្រៃម្លោងខាងលើនេះ បានក្លាយ ទៅជាសាច់ជ្រូក៣ជាន់របស់លោក ក្រួច ប៊ុនគីម មន្ត្រីយោធារូបនេះតែងប្រើអំណាចយកគ្រឿងចក្រឈួសឆាយ រំលោភកាន់កាប់ទាំងបំពាន់ស្ទើររលាយបាត់ពីរង្វង់ផែនទីទៅហើយនោះ មិនតែប៉ុណ្ណោះពួកគាត់លើក ឡើងថា ក្រោយពីយកគ្រឿងចក្រឈួសឆាយហើយ លោក ក្រួច ប៊ុនគីម កាត់លក់ឲ្យទៅក្រុមឈ្មួញផ្សេងៗដូចនំខេកយ៉ាង ចឹងដែលក្នុងនោះលក់ឲ្យទៅឈ្មោះ ហៀត អុល ចំនួន៦ហិចតាកន្លះលក់ឲ្យទៅឈ្មោះ ជា លឹមគៀង ចំនួនជាង៧ ហិកតានឹងអ្នកផ្សេងៗជាច្រើនទៀតដោយក្នុង១ ហិកតាៗតំលៃចាប់ពីរ ២២០០ដុល្លាឡើងទៅ។

ជុំវិញនិងកាលើកឡើងរបស់ក្រុមប្រជាពលរដ្ឋក៏ដូចប្រជាសហគមន៏នេះលោក ហៀត អុល ដែលជាអ្នកទិញដីព្រៃ សហគមន៏ពីលោក ក្រួច ប៊ុនគីម បានប្រាប់មកក្រុមអ្នកសារព័ត៏មាននៅតាមប្រព័ន្ធទូរស័ព្ទនាព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៤ នេះថា ដីខាងលើនេះគឺលោកបានទិញពីឈ្មោះ ក្រួច ប៊ុនគីម ចំនួន៦ហិកតា កន្លះដោយក្នុង១ ហិកតាតំលៃ១៥០០ដុល្លា ហើយថែមចំនួន៥០០ពីលើទៀត គឺជាថ្លៃឈួសឆាយសរុបក្នុង១ហិកតាៗតំលៃ២២០០ ដុល្លាសហរដ្ឋអាមេរិក ចំពោះដីខាងលើនឹងទៀតលោក ហៀត អុល ថាលោកបានទិញពីលោក ក្រួច ប៊ុនគីម រយ:ពេល៣ឆ្នាំមកហើយ។

ដូចគ្នានេះដែរលោក ជា លឹមគៀង បានប្រាប់មកកាន់អង្គភាពសារព័ត៏មានយើងនៅតាមប្រព័ន្ទទូរស័ព្ទ នាព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ថា ដីខាងលើនេះ គឺលោកបានទិញពីឈ្មោះ ក្រួច ប៊ុនគីម ពិតប្រាកដមែនហើយ ក្នុងការទិញហ្នឹងទៀតសោតលោកថា ដើមឡើយលោកមានគំរោងទិញ២០ហិកតា ចុះក្រោមតែនៅពេលដែល លោកកក់លុយហើយមើលទៅសភាពបែបដូចមិនស្រួលលោកក៏បានសុំលុយកក់ពីលោក ក្រួច ប៊ុនគីម មកវិញ តែលោក ក្រួច ប៊ុនគីម មិនឲ្យវិញឡើយតែមកដល់បច្ចុប្បន្ន គឺដីដែលលោកទិញពីលោក ក្រួច ប៊ុនគីម នៅចំនុច ខាងលើមានតែ៧ហិកតានោះទេ ហើយចំពោះតំលៃវិញលោក ជា លឹមគៀង ថាគឺ១ហិកតាតំលៃ២២០០ ដុល្លា សហរដ្ឋអាមេរិច នេះដោយគិតតំលៃជាដីឈួសឆាយហើយមួយស្អាត។

ជុំវិញនឹងករណីខាងនេះ ឯកឧត្តមឧត្តមសេនីយ៏ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោកនឹងជាមេបញ្ជាការ យោធភូមិភាគទី៤បានប្រាប់មកអង្គភាពសាព័ត៏មានយើងនៅតាមប្រពន្ធ័ទូរសព្ទ័នៅមុនម៉ោងផ្យាយនេះថារឿងរ៉ាវលោក ក្រួច ប៊ុនគីម នេះគេបានដោះស្រាយរួចរាល់អស់ហើយ ។ ឯកឧត្តមថា បើសិនអ្នកសារព័ត៏មានយើងចង់ដឹង ច្បាស់សូមឲ្យសួរទៅលោក ក្រួច ប៊ុនគីម ខ្លួនឯងផ្ទាល់ទៅ។

ដោយឡែកលោកក្រួច ប៊ុនគីម អ្នកសាព័ត៏មានយើងមិនអាចសុំកាបំភ្លឺពីលោកបានទេ នៅមុនម៉ោងផ្សាយនេះ ដោយទូរស័ព្ទទៅលោកជាច្រើនដង លោកចុចបិតឲ្យជាប់រវល់ ។ យ៉ាងណាក៏ដោយជុំវិញនឹងកាឈួសឆាយដីព្រៃ សហគមន៏រំលោភយកធ្វើជាកម្មសិទ្ធិរបស់បុគ្គលនឹងកាត់ដីព្រៃសហគមន៏ឲ្យទៅក្រុមឈ្មួញពីសំណាក់មន្ត្រីយោធា រូបនេះ ប្រជាពលរដ្ឋក៏ដូចប្រជាសហគមន៏ដែរនោះ ពួកគាត់គោរពស្នើរដល់មន្ត្រីជំនាញដែលពាក់ពន្ធ័ក៏ដូចនាយ ឧត្តមឧបនាយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចឯកឧត្តមឧត្តមសេនីយ៏ឯក ពៅ ហេង មេបញ្ជាការងកងទ័ព ជើងគោកមេបញ្ជាការយោធភូមិភាគទី៤ ជាពិសេសឯកឧត្តម គីម រិទ្ធី អភិបាលនៃគណអភិបាលខេត្តព្រះវិហារ មេត្តាជួយមានវិធានការផ្លូវច្បាប់ទៅលើបុគ្គលជាមន្ត្រីយោធារូបនេះផង បើមិនដូច្នេះទេដីព្រៃសហគមន៏មួយ ខាងលើនេះ នឹងបាត់បង់ពីក្នុងរង្វង់ផែនទីនៅក្រោមអំណាចនឹងស្នាដៃរបស់បុគ្គលជាមន្ត្រីយោធារូបនេះប្រាកដ ជាក់ជាមិនខាននោះឡើយ។

នូវរាល់ព័ត៏មានដែលអង្គភាពយើងចុះផ្សាយទៅហើយបើម្ចាស់សាម៉ីពាក់ព័ន្ធគិតថាមិនសុក្រឹត្យសម្រាប់ខ្លួនអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីម្ចាស់សាម៉ីនៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ