កាលពីពេលថ្មីៗនេះ វត្តភ្នំទ័ពមានជ័យ ហៅ ក្អែកតុំ ដែលមានទីតាំងស្ថិត នៅឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានធ្វើពិធីសម្ពោធឧប្បដ្ឋានសាលា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ព្រះសីលៈវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី និងជាសមាជិកថេរៈសភាពុទ្ធសាសនា តំណាងឲ្យសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃុត ឌីវឌ្ឍនា អនុប្រធានមន្ទីររដ្ឋបាលបញ្ជា ការដ្ឋានអង្គរក្ស និងលោកជំទាវ តូច សុខន ព្រមទាំងលោក ហន ពិសិទ្ធិ អភិបាល នៃគណៈអភិបាលស្រុក គងពិសី និងអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ទាំង៣ប្រភេទ និងលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស ដោយបានចូលរួមជាច្រើនកុះករ ក្នុងកម្មវិធីបុណ្យឆ្លងនេះផងដែរ ។ក្នុងឧិកាសនេះផងដែរ លោក ហន ពិសិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគងពិសី បានមានមតិសំណេះសំ ណាល ទៅកាន់លោកយាយ លោកតា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ចូលរួមនៅក្នុងកម្មវិធីបុណ្យឆ្លងឧប្បដ្ឋានសាលា ដោយលោកអភិបាលមានមតិថា ការសាមគ្គីគ្នា រវាងព្រះចៅ អធិកា ព្រះគ្រូសូត្រស្តាំឆ្វេង និងអាចារ្យគណៈកម្មការចំណុះជើងវត្ត បានស្រុះស្រួលមូលមតិគ្នាជាឯកឆ័ន្ទជា ធ្លុងមួយ ក្នុងការកសាងសាលាឆាន់ ឧប្បដ្ឋានសាលាសភាយ៉ាងធំមួយនេះឡើង ។នេះគឺជាសមិទ្ធផលមួយសម្រាប់ព្រះពុទ្ធសាសនា ដែលកើតចេញពីយើងទាំងអស់គ្នា ដែលជាសាវ័កនៃព្រះសម្មា សម្ពុទ្ធ ហើយក៏សង្ឃឹមថា សមិទ្ធផលមួយនេះ អាចនឹងជាម្លប់កាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នាដែលជាប្រ ជាពុទ្ធបរិស័ទគោរពប្រតិបត្តិផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ