ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពិបាកទាក់ទងណាស់អស់លោកជំនាញអើយរាល់ពេលរាយការណ៍សុំសហការណ៍បង្ក្រាបបទល្មើសម្តងៗ ខលចូលមិនងាយលើកអីយ៉ាងចឹង
Mon,20 May 2024 (Time 04:40 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 51នាក់)

យោងតាមរបាយការណ៍អង្កការ សហការណ៍ការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះថា នៅព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៤ វេលា៧ និង៤០ នាទីបុ គ្គលិកអង្គការមានគ្នាចំនួនពីរនាក់ ក្រោយពីទទួលដំណឹងពី ពលរដ្ឌ រាយការណ៍មកថា មានករណីចរាចរណ៍ជួញដូរសត្វព្រៃដោយខុសច្បាប់នៅចំណុចផ្ទះដែក ស្ថិតក្នុងភូមិ ១០៥ ឃុំថ្មី ស្រុកចិត្តបុរី ខេត្តក្រចេះ មានម៉ូតូមួយគ្រឿងកំពុងតែដឹកសត្វព្រៃគោលដៅទៅលក់ឱ្យក្រុមឈ្មួញនៅ ភូមិ ១០៥ ជាក់ស្តែងក្រុមអង្គការខាងលើ ចុះទៅដល់ទីតាំងនោះ ក៏បានជួបប្រទះម៉ូតូម៉ាទ្រីម 05 កំពុងតែដឹកសត្វ ព្រៃឆ្ពោះទៅភូមិ 105ពិតប្រាកដដូចអ្វីដែលពលរដ្ឋរាយការណ៍មែន ។ បន្ទាប់ពីជួបហេតុការណ៍ជាក់ស្តែង ខាង អង្គការព្យាយាមតាមសួរនាំ ប៉ុន្តែអ្នកបើកបរម៉ូតូនោះបានជិះម៉ូតូរត់គេចរហូតមកដល់ចំណុចផ្ទះដែក រួចក៏យក សាច់សត្វព្រៃនោះលាក់ក្នុងព្រៃ ហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់បន្សល់ទុកសាច់និងសត្វនៅក្នុងព្រៃ ។

ភ្លាមនោះដែរបុគ្គលិកអង្គការក៏ទាក់ទងទៅលោក ឃ្លាំង ណារត្ធ័ រដ្ឋបាលព្រៃឈើឃុំកន្ទួត តែគាត់អត់លើកទេនេះ បើយោងតាមសំដីក្រុម អង្កការខាងលើពិតជាពិបាកមែន ជាទម្លាប់សំរាប់ស្ថាប័នមេព្រៃទៅហើយ បើទោះជា រវល់យ៉ាងណាក៏គួរឆ្លៀតខលមកវិញផងដែរ តែនេះបែរជាអស់លោកស្ងាត់ឲ្យសូន្យ គ្រប់ព័ត៍មានបើអស់លោក ស្ងាត់ឈឹងយ៉ាងចឹង តើអូសបន្លាយដល់ពេលណាទៅទើបបទល្មើសថមថយ។ គូណាស់តែអស់លោករីករាយ និង សហការណ៍ជាមួយដំណឹងទាំងឡាយផង ពីព្រោះថា នេះជាការងារអស់លោក ពិសេសលោក ឃ្លាំង ណារ័ត្ន តែម្តងកុំស្ពឹកស្រពន់ពេក ព្រោះតំបន់នេះភូមិសាស្ត្ររបស់លោក ។

ខណះនោះផងដែរ កំលាំងរអង្កការបន្តខលទៅលោក ឆៃ ជាទាហានឈរជើងនៅភូមិ 105 គាត់ក៏លើកទូរស័ព្ទ ខាងអង្គការរៀបរាប់ដូចសាច់រឿងខាងលើ ពេលនោះគាត់ក៏ជិះម៉ូតូមកដល់កន្លែងលាក់សត្វព្រៃ តាមការចង្អុល បង្ហាញរបស់អង្កការខាងលើ ។ ជាក់ស្តែងសត្វត្រគួតពីរក្បាល សាច់សត្វឈ្លូលដែលពន្លះរួច១ក្បាល សត្វនិង សាច់សត្វព្រៃខាងលើ កម្លាំងអង្កការបានប្រគល់ជូនលោក ឆៃ ចាត់ចែបន្តនិតិវិធីតាមផ្លូវច្បាប់ ចំពោះជនពាក់ ព័ន្ធក្នុងរឿងនេះ ។

របាយការណ៍បញ្ជាក់ច្បាស់ថា ម្ចាស់ម៉ូតូដែលដឹកសត្វព្រៃនោះឈ្មោះ សុខ ស្មៃ រស់នៅចំណុចខ្ទុល ភូមិត្រៀប សណ្ដាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ពលររដ្ឋនៅតំបន់នោះបង្ហើបប្រាប់ថា បុគ្គលនោះមានតួនាទីជាប្រធាន គណៈកម្មការ សហគមន៍ព្រៃឈើក្តុល ជាមេឈ្មួញសត្វព្រៃនិងឈ្មួញឈើដ៏សកម្ម ជាងគេនៅក្នុងទឹកដី ភូមិ ត្រៀបសណ្ដាយ និងភូមិ 105 ឃុំថ្មី ។

អង្កការសហការការពារសម្បត្តិធនធានធម្មជាតិ ប្តេជ្ញាតាមដានសាវជ្រាវ និងឃ្លំមើលមុខសញ្ញាជួញដូរសត្វព្រៃ នៅក្នុងភូមិ 105 ដើម្បីរាយការណ៍ជូនរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថស្រុកចិត្របុរី និងសមត្ថកិច្ចដែលពាក់ ព័ន្ធនៅក្នុងស្រុកចិត្តបុរីខេត្តក្រចេះនេះទាំងអស់ ដើម្បីមានវិធានការបង្ក្រាបទៅលើក្រុមឈ្មួញដែលបំភ្លេចបំផ្លាញ សត្វព្រៃដែលជាសម្បត្តិធនធានធម្មជាតិ ដាក់ទោសទណ្ឌ តាមផ្លូវច្បាប់ឲ្យបានផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ