ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មន្ត្រីយោធាដឺបេ បម្រើការក្នុងអង្គភាពយោធភូមិភាគ៤ ម្នាក់ រងកាចោទប្រកាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំនួន១០គ្រួសារ រស់នៅឃុំស្រយង់ថា បច្ចុប្បន្នបានប្រើអំណាចរំលោភយកដីរបស់ពួកគាត់ ទាំងដែលមានសលា កបត្រទៀតផង
Sun,19 May 2024 (Time 08:16 AM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 57នាក់)

លោក ក្រូច ប៊ុនគីម មន្ត្រីយោធាពាក់សក្ត័៣ មានតួរនាទីជាដឺបេ បម្រើការក្នុងអង្គភាពយោធភូមិភាគទី៤ រងការ ចោទប្រកាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន១០គ្រួសារ ដោយពួកគាត់បានលើកឡើងថា បច្ចុប្បន្នបុគ្គលជាមន្ត្រីយោធាម្នាក់នេះ បានប្រើអំណាចរំលោភយកដីរបស់ពួក គាត់ទាំងដែលដីរបស់ពួកគាត់មានសលាកបត្រ ថែមទៀតផង ។

បើតាមអ្វីដែលជាកាលើកឡើងរបស់លោក ហេង សុឃី ប្រជាពលរដ្ឋ១នាក់ក្នុងចំណោមប្រជាពលរដ្ឋទាំង១០ គ្រួសារដែលជាជនរងគ្រោះហើយក៏ជាម្ចាស់ដីដែល មានទាំងឯកសារទិញពីម្ចាស់ដើមព្រមទាំងសលាកបត្រ ផង នោះ បានរៀបរាប់ប្រាប់មកក្រុមអ្នកសារព័ត៏មាននៅទីតាំងដីដែលមានទំនាស់១កន្លែងចំណុចត្រពាំងថ្លុង ស្ថិត ក្នុងភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីររសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះថា ដីរបស់ខ្លួន នៅចំនុចខាងលើ គឺមានចំនួន១០ហិកតា ដែលខ្លួនបានទិញពីឈ្មោះ ម៉ៅ ម៉ាឡែន កាលពីថ្ងៃទី១៣ ខែ១១ ឆ្នាំ២០០៧ មកម្លេះ ហើយក្នុងឆ្នាំ២០០៧ លោកក៏បានដាំ ចេកនៅលើដីនោះ តែក្រោយពីដាំចេកខាង លើក៏ត្រូវបានភ្លើងឆេះព្រៃឆេះរាលឆេះចេកដែលខ្លួនបានដាំនោះងាប់អស់ ក្រោយមកដោយសាជំងឺកូវីដលោក ក៏បានទុកដីខាងលើនៅទំនេរមួយរយះ លុះនៅអំឡុងឆ្នាំ២០២០ ស្រាប់តែលោក ក្រូច ប៊ុនគីម មន្ត្រីយោធាខាង លើបានឲ្យកូនរបស់គេយកគ្រឿងចក្រប្រភេទត្រាក់ទ័រមកភ្ជួររំលោភយក បើទោះបីលោកបានរៀបរាប់ហើយ យកឯកសារផ្សេងៗរួមនឹងសលាកបត្រលេខសូន្យ១ បង្ហាញលោក ក្រូច ប៊ុនគីម ក៏លោក ក្រូច ប៊ុនគីម មិនខ្ចីយក ភ្នែកមើលនោះដែរ ។ មិនតែប៉ុណ្ណោះរឿងរ៉ាវទាំងអម្បាលមាណនេះ លោកក៏បានដាក់ពាក្យប្តឹងទៅអាជ្ញាធរភូមិ ឃុំចំនួន១លើកជាពីរលើករហូតទៅ៥លើក ឈ្មោះ ក្រូច ប៊ុនគីម បានត្រឹមឆ្លើយថា លោកមិនឲ្យជាដាច់ខាត់ ដោយការមិនអស់ចិត្តលោក ហេង សុឃី ក៏បានដាក់ពាក្យប្តឹងចូលទៅកាន់សាលាស្រុកគូលែន តែយ៉ាងណា ក៏ក្នុងកាកោះហៅរបស់លោកអភិបាលស្រុកគូលែន ដើម្បីឲ្យចូលដោះស្រាយក៏លោក ក្រូច ប៊ុនគីម ប្រើស្ទីល ដដែលជាដដែល គឺលោក ប៊ុនគីម មិនដែលចូលខ្លួនដោះស្រាយនោះទេ គឺលោក ក្រូច ប៊ុនគីម តែងប្រើឲ្យប្រពន្ធ របស់ខ្លួនចូលមកដោះស្រាយជំនួស បើសិនករណីលោក ក្រូច ប៊ុនគីម ចូលដោះស្រាយលោក ហេង សុឃី ថាគឺលោក ក្រូច ប៊ុនគីម និយាយមួយម៉ាត់ពីម៉ាត់ក៏ដើរចេញពីមុខអាជ្ញាធរតែម្តង មិនតែប៉ុណ្ណោះជាក់ស្តែងកាល ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះលោក ហេង សុឃី ថាខ្លួនលោកបានយកត្រាក់ទ័រទៅភ្ជួរដីរបស់ខ្លួន ខាងលើស្រាប់ តែយប់ឡើងថ្ងៃខែឆ្នាំដដែល ក៏ឈ្មោះ ក្រូច ប៊ុនគីម នាំបក្ខពួកកូនចៅរបស់ខ្លួនទៅដាំដំឡូងមីទាំង យប់ហ្នឹងតែម្តង ។

ដូចគ្នានេះដែរក្រុមប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ចំពោះពួកគាត់ដែលមានដីអាស្រ័ផលនៅក្នុងតំបន់ខាង លើ គឺគាត់មានកាព្រួយបារម្ភនៅពេលដែលពួកគាត់ភ្ជួរដំាដំណាំ គឺលោក ក្រូច ប៊ុនគីម តែងហាមប្រាមមកលើពួក គាត់ជានិច្ច តែពួកគាត់លើកឡើងថា ចុះហេតុអី្វបានជាលោក ក្រូច ប៊ុនគីម មានសិទ្ធមានអាចយកគ្រឿងចក្រប្រភេទ ត្រាក់ទ័រឈួសឆាយដីព្រៃសហគមន៏ព្រៃដំឡូងស្ថិតនៅចំនុចខាងលើក្លាយជាវាលរហោរដ្ឋានយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានយ៉ាងត្រជាក់ចិត្តទៅដូច្នោះនោះ ។

ជុំវិញនឹងការចោទប្រកាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងនេះ អ្នកសាព័ត៏មានយើងមិនអាចសុំកាបំភ្លឺពី លោក ក្រូច ប៊ុនគីម បានទេនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ដោយទូរស័ព្ទទៅលោកហើយប្រពន្ធរបស់ លោកជាអ្នកលើកជំនួស ។

តែយ៉ាងណាក៏ដោយអ្នកស្រី មាស សុផេន ដែលជាភរិយារបស់លោក ក្រូច ប៊ុនគីម បានចេញមុខអះអាងជំនួស លោក ក្រូច ប៊ុនគីម តាមទូរសព្ទ័នៅរសៀលថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២៤នេះថា រឿងនេះវាមិនមែនជារឿងពិត នោះទេ ហើយចំពោះដីទំនាស់ហ្នឹង គឺភាគីខាងលោកស្រីមិនមានឯកសារណានោះទេ តែសំអាងលើកាដែលអ្នក ស្រីធ្លាប់អាស្រ័យផល មកតាំងពីអំឡុងឆ្នាំ២០១២មកម្លេះ ឡែកលោក ហេង សុឃី វិញទើបចេញមុខទេ អ្នកស្រី សុផេន បន្តទៀតថាបើលោក ហេង សុឃី អះអាងថា ដីហ្នឹងជាដីរបស់ខ្លួនមែន អ្នកស្រីមិនឃើញមានដាំដំណាំអ្វី ចឹងហើយចេះមកដើរចង្អុលថា ដីរបស់ខ្លួនមិចទៅកើតនោះ ។

មួយវិញទៀតអ្នកស្រី សុផេន ថារឿងអ្នកស្រីដាំដំឡូងនៅលើដីនោះទៀត នៅពេលលោក ហេង សុឃី ទៅភ្ជួរ អ្នកស្រីក៏បានប្រាប់ទៅលោក ហេង សុឃី ដែរថាកុំភ្ជួរបាក់ដើមដំឡូងខ្លួនខូចអស់ហើយ តែលោក ហេង សុឃី មិនព្រមស្តាប់ដែរ ចឹងអ្នកស្រីក៏ទៅដាំទៅ ។

ជុំវិញនឹងករណីនេះលោក ប៉ែន ជឹង អភិបាលស្រុកគូលែន បានប្រាប់មកអង្គភាពសាព័ត៏មានយើងនៅមុនម៉ោង ផ្សាយតាមប្រព័ន្ធទូរស័ព្ទថា រឿងនេះដូចលោក ហេង សុឃី ភាគីវិវាទក៏ដូចប្រជាពលរដ្ឋលើកឡើងយ៉ាងចឹង ក្រោយ ពីទទួលបានពាក្យបណ្តឹង ពីប្រជាពលរដ្ឋហើយ លោកក៏បានកោះហៅលោក ក្រូច ប៊ុនគីម ដើម្បីដោះស្រាយតែ ការកោះហៅរបស់លោកទៅលោក ក្រូច ប៊ុនគីម គឺលោក ក្រូច ប៊ុនគីម ចូលមកបានតែ១ដង ក្នុងការកោះហៅ ចំនួន៥ដងកន្លងមក។ លោកអភិបាលស្រុកបន្តទៀតថា ក្នុងកាដែលលោក ក្រូច ប៊ុនគីម ចូលមកហ្នឹងទៀតសោត នៅពេលអាជ្ញាធរសួរនាំ ចំចំនុចលោក ក្រូច ប៊ុនគីម ដើរចេញពីអង្គជំនុំជម្រះតែម្តង ដោយបញ្ចេញអាកប្បកិរិយា ក្រអើតក្រទម ដាក់អាជ្ញាធរទៀតផង។

ជុំវិញនឹងពត័មាននេះ ប្រសិនចុះផ្សាយហើយបើភាគី ឬម្ចាស់សាម៉ឺពាក់ព័ន្ធគិតថា មិនមានភាពសុក្រឹតទៅលើខ្លួន អង្គភាពសាព័ត៏មានយើងរង់ចាំការបកស្រាយ នឹងកែសម្រួលដើម្បីក្នុងន័យស្ថាបនា សូមអគុណ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ