ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ចេះធ្វើយ៉ាងចឹងកើតក្លាយជាមនុស្សនៅផ្ទាល់ជាមួយព្រះអង្គវនវាសី ចន្ទមុនី ទៅហើយ នៅឆ្លៀតប្រើល្បិចរំលោភ សេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំទៀត ក្លាយជាព័ត៌មានល្បីនិយាយតៗគ្នាមិនឈប់
Sun,19 May 2024 (Time 05:03 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 65នាក់)

ចឹងហើយបានតែថា កុំគិតថានៅជាមួយព្រហើយព្រះជួយបានគ្រប់យ៉ាងណា យ៉ាងណាមិញប្រសិនបើខ្លួនជ្រុល គិតខុសសាងកំហុសដោយមិនគិតហើយនោះ ច្បាស់ណាស់កំហុសទាំងអស់នោះនឹងក្លាយជាស្រម៉ោលអន្ទោល តាមប្រាណតាមរំខានរហូតដល់ខ្លួនមានទោសទណ្ឌវិញមិនខាន ជាក់ស្តែងដូចជាមនុស្សជំនិតផ្ទាល់ព្រះអង្គ វន វាសី ចន្ទមុនី ដែលគេតែងបានឃើញលេចមុខលេចមាត់យ៉ាងច្រើននៅរាល់កម្មវិធីដែលព្រះអង្គមុនី ចុះប្រោសព្រំ មនុស្សសត្វយ៉ាងដូច្នោះដែរ ។

គួរបញ្ជាក់ថា កាលពីនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដោយយោងតាមបទ ល្មើសជាក់ស្ដែង និងដោយព្រមទាំងបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធ ហត្ថខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌួង ច័ន្ទរតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងថតរូប រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ។

តាមការឲ្យដឹងផងនោះ ការចាប់ខ្លួនគឺបន្ទាប់ពីជនសង្ស័យខាងលើបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើ ក្មេងស្រីជនរងគ្រោះម្នាក់អាយុ១៦ឆ្នាំ នៅនឹងផ្ទះជនសង្ស័យផ្ទាល់តែម្ដង។

បើតាមប្រភពជិតស្និតនឹងហេតុការណ៍ខាងលើនេះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរ ទៅផ្ទះជនសង្ស័យតែម្នាក់ឯង ដោយជនសង្ស័យជាអ្នកឆាតហៅឱ្យមកយកកន្សែងយ័ន្តការពារ ឆ្លៀតពេលឱកាស ស្ងាត់ល្អ ជនសង្ស័យក៏ចាប់រំលោភជនរងគ្រោះតែម្ដង។

នេះគឺជារឿងថ្មីល្បីពេញសង្គមម្តងទៀត ដែលមហាជនជាច្រើននិយាយថា បាននៅក្បែរជាមួយព្រះសង្ឃទេព វន វាសី ចន្ទមុនី ហើយ មិនគួរឡើយប្រព្រឹត្តខ្លួនពាលយ៉ាងចឹង តើអំណាចច្បាប់ និងអំណាចក្បែរអ្នកមានបុណ្យ ទីបំផុតលទ្ធផល ជនឆ្លៀតឧិកាសនេះមានវាសនារួចខ្លួនវិញ ឬក៏យ៉ាងណា៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ