ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ករណីឃាត់ខ្លួនមន្ត្រីសាលាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ទាក់ទិននឹងរឿងរ៉ាវឈូសឆាយទន្ទ្រានយកដីព្រៃ មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា មន្ត្រីសាលាស្រុកតែម្នាក់ទេ និងម្នាក់ទៀត គឺជាឈ្មួញមិនមែនជាមន្ត្រី ទេ
Wed,03 April 2024 (Time 08:18 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 29នាក់)

នៅក្រោយពីមានការផ្សាយពីបណ្តាញសង្គមជាច្រើនទាក់ទិនទៅនឹងករណីឃាត់ខ្លួនមន្ត្រីសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីៗនេះ

ដូចគេនិយាយបែបភ្ញាក់ផ្អើលអីចេះខុស ថាបើប្រជាពលរដ្ឋល្ងិតល្ងង់អត់ចេះអក្សរទៅ ថាគួរតែអាណិតខ្លះៗ ក៏ ព្រោះពួកគាត់មិនចេះមិនដឹងអំពីច្បាប់ ប៉ុន្តែដល់ត្រង់ទៅមនុស្សមានចំណេះដឹងរហូតមានឋានៈដល់ទៅធ្វើជា មន្ត្រីសាលាស្រុកកំពង់លែងទៅហើយនោះ បែរជានៅតែហ៊ានយកដៃបាំងមេឃបំពានច្បាប់យ៉ាងបែបនឹងទៅរួច ដោយគិតថាអាចលាក់បាំងភ្នែកមហាជនបានយូរឬយ៉ាងណា ជាក់ស្តែងនៅទីបំផុតពេលដែលបែកធ្លាយក្លិនអា សោច រឿងអីមិនអាសន្នយ៉ាងចឹង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីសាលាស្រុកកំពង់ លែង ដែលមានគ្នីគ្នាចំនួន២នាក់ ពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក។ មន្ត្រីទាំង២នាក់ រួមមានអ្នកទី១ ឈ្មោះ លឹម ដានីន ជាមន្ត្រីការិយាល័យប្រជាពលរដ្ឋស្រុកកំលែង និងអ្នកទី២ ឈ្មោះ ជួន តុំ ។ ជនសង្ស័យទាំង២រូប បានឈូសឆាយព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំបាន យ៉ាងសង្ហា ប៉ុន្តែបច្ចុប្បន្ននេះភាពសង្ហារបស់អ្នកទាំង២គឺត្រូវអស់សម្រស់ហើយ ព្រោះអីមន្ត្រីទាំង២នាក់នេះគឺ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំដើម្បីចាត់ការបន្តទៀត។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ការឃាត់ខ្លួនមនុស្សទាំង២នាក់ខាងលើនេះ គឺបានធ្វើឡើងស្របពេល ដែល រាជរដ្ឋាភិបាលកម្ពុជា ក្រោមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរ និង សម្ថកិច្ចពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធានធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រ ព្រឹត្តបទល្មើសធនធានធម្មជាតិទាំងនេះ ។

ជាក់ស្តែងទាក់ទិនទៅនឹងព័ត៌មាននេះ នៅក្រោយពេលដែលបណ្តាញព័ត៌មាននៅក្នុងស្រុកធ្វើការផ្សាយរួចមិន បានប៉ុន្មានម៉ោងផងនោះ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ករណីឃាត់ខ្លួនមន្ត្រីសាលាស្រុក កំពង់លែងនេះ គឺមន្ត្រីមានចំនួនតែម្នាក់ទេ ហើយម្នាក់ទៀតគឺជាឈ្មួញទិញដី មិនមែនជាមន្ត្រីដូចការផ្សព្វផ្សាយ មួយចំនួននោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ