ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានច្រានចោលចំពោះការចុះផ្សាយនៅព័ត៌មានតាមរបាយការណ៍អង្គការក្រៅ ស្រុក២ ថាព្រៃឡង់នៅក្នុងខេត្តកំពង់ធំកំពុងតែទទួលរងនៅវិនាសកម្ម
Wed,03 April 2024 (Time 08:10 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 30នាក់)

នៅក្នុងពេលថ្មីៗនេះ បន្ទាប់ពីបានទទួលនៅព័ត៌មានចុះផ្សាយផ្អែកលើបណ្ដាញសហគមន៍ឃ្លាំមើលព្រៃឡង់ របស់អង្គការដែលមិនមែនជាដៃគូសហការ របស់រដ្ឋាភិបាលហើយបានចុះផ្សាយថា (ព្រៃឡង់កំពុងត្រូវទទួលរង នៅវិនាសកម្មដោយសារតែមន្ត្រីបរិស្ថានខេត្តកំពង់ធំ គឺគ្មានការទប់ស្កាត់ ក្នុងករណីនេះដែរ ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយចោទប្រកាន់ ពីសំណាក់សកម្មជនសហគមន៍ព្រៃឡង់មួយក្រុមតូចនេះមកលើមន្ត្រីការពារបរិស្ថានខេត្តកំពង់ធំ គឺពុំមានមូល ដ្ឋានជាក់លាក់ និងច្បាស់លាស់នោះទេ។

ហើយការចុះផ្សាយបែបនេះ គឺជាការចុះផ្សាយដើម្បីមួលបង្កាច់ និងវាយប្រហារមកលើមន្ទីរជំនាញ ក៏ដូចជាថ្នាក់ ដឹកនាំក្នុងខេត្ត ព្រមទាំងរដ្ឋាភិបាលផងដែរ។ លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានបញ្ជាក់បន្តឲ្យដឹងទៀតថា ចំពោះសកម្មជនសហគមន៍ឃ្លាំមើលព្រៃឡង់មួយក្តាប់តូចនេះ គឺមានការឧបត្ថម្ភគាំទ្រ និង ជំរុញពីអង្គការដែល មិនមែនជាដៃគូសហការណ៍ជាមួយនិងរដ្ឋាភិបាល ។

អង្កការពីនោះទី១ គឺ អង្គការ(ខេមមីសិន)ទី២ អង្គការស្ពានសន្តិភាពអង្គការទាំងនោះដែរ មានទីតាំងនៅសហ រដ្ឋអាមេរិកឯណោះ ។

លោក ប្រធានមន្ទីដដែលបានបន្តរទៀតថា ចំពោះសកម្មភាពរបស់ក្រុមអង្គការនេះ ក៍ពុំមានច្បាប់អនុញ្ញាត ឬក៏បានចុះបញ្ជីនៅក្រសួងមហាផ្ទៃត្រឹមត្រូវ ហើយក៏គ្មានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជានោះដែរ។

គឺក្រុមអង្គការនេះបង្កើតឡើងសម្រាប់តែរិះគន់នឹងវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ម្យ៉ាងវិញ ទៀតចំពោះគោយន្តដឹកឈើ និងឈើដែលត្រូវបានគេកាត់រួចសល់តែគល់នោះ គឺស្ថិតនៅក្នុងតំបន់គ្រប់គ្រងខេត្ត ផ្សេងនោះទៅវិញទេ បើពិនិត្យតាម យូធីអឹម ចម្ងាយឆ្ងាយពីតំបន់ព្រៃឡង់ខេត្តកំពង់ធំ ប្រមាណជាង១២ គីឡូ ម៉ែត្រឯណោះ ដូច្នេះសូមសាធារណជនមេត្តាកុំយល់ច្រឡំនឹងជ្រាបជាព័ត៌មាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ