ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អាសូរស្ត្រី វ័យកណ្តាលម្នាក់ត្រូវបានដំរីព្រៃបោកអោយស្លាប់ ខណៈកំពុងដើររកទំពាំងជាមួយប្តី
Wed,17 April 2024 (Time 01:11 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 20នាក់)

ពិតជាឲ្យខ្លោចចិត្តអាណិតស្តីម្នាក់ពិតមែន ព្រោះតែ រូបគាត់សម្រេចចិត្តស្វែងរកទំពាំងជាមួយក្តីនៅ ក្នុងព្រៃប៉ុន្តែជាអកុសលក៏ជួបរឿងរ៉ាវដ៏ស្មានមិនដល់ រហូតបានបណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធម័ តែម្តង ក៏ព្រោះតែសត្វដំរីព្រៃមួយក្បាល បានចាប់បោកស្ត្រីវ័យកណ្តាលរូបនោះបណ្តាលឲ្យស្លាប់ ក្នុងភូមិសាស្ត្រ អូរដំរីផុង ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

បើយោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមាបានឲ្យដឹងថា ករណីនេះកើតឡឿងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុច អូរដំរីផុង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ស្ត្រីដែលរង គ្រោះបាត់បង់ជីវិតមានឈ្មោះ សែម ស៊ីណាត ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី មានស្រុកកំណើត ស្ថិតនៅឯស្រុកមេមត់ ខេត្តត្បូងឃ្មំឯណោះ ។

បើតាមការសាកសួរពីរបងប្អូនសាច់ញាតិ របស់សពស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះ និងប្ដីបានទៅរកទំពាំង នៅចំណុចអូរដំរីផុង ពេលនោះក៏បំបែកគ្នារកទំពាំង បន្តិចក្រោយមកបុរសជាប្តី ក៏ឃើញប្រពន្ធត្រូវបានដំរីបោក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយក៏បានខលទូរស័ព្ទ ហៅបងប្អូនអោយមកជួយ ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រ ពៃណី នៅឯ ស្រុកកំណើត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះគឺជារឿងរ៉ាវអកុសលមួយនេះ នឹកស្មានមិនដល់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ