ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ព័ត៌មានថ្មីលើដីខេត្តតាកែវ ពលរដ្ឋជាច្រើនមកពីស្រុកបសេដ ខេត្តកំពង់ស្ពឺ គៀងគគ្នីគ្នាទៅសង់លំនៅដ្ឋានផ្ទះខ្ទម អមផ្លូវជាតិក្នុងឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ បំភ័ន្តភ្នែករដ្ឋាភិបាលដើម្បីរង់ចាំទទួលសំណងពីគម្រោងពង្រីកផ្លូវ
Mon,01 April 2024 (Time 05:50 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 33នាក់)

ក្លាយជារឿងថ្មី និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនមហាជន អ្នកខ្លះក៏មានការបារម្ភថា ប្រទេសកំពុង ជួបនូវផលលំបាករឿងសេដ្ឋកិច្ចហើយ តើហេតុអ្វីបានជាអស់លោកអាជ្ញាធរឃុំស្រុកខេត្ត លោកមិនជួយមានចំ ណាត់ការហាមឃាត់ទប់ស្កាត់ខ្លះ ហេតុអ្វីបានជាសំណង់ផ្ទះខ្ទមរីកច្រើនអីក៏ច្រើនយ៉ាងនឹង ។

សេចក្តីរាយការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋមកពីស្រុកបសេដ ខេត្តកំពង់ស្ពឺបាន នាំគ្នាមកសាងសង់ផ្ទះរស់នៅចំ ណីផ្លូវ ស្ថិតនៅភូមិត្រពាំងគ្រញូង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខណៈដែលគេទទួលព័ត៌មានថា រដ្ឋមានគ្រោង ពង្រីកផ្លូវ ដោយពលរដ្ឋមួយចំនួននោះបែរជានាំគ្នាមកធ្វើផ្លូវបែបអនាធិបតេយ្យ ក៏ព្រោះតែមានបំណងចង់បាន លុយពីរដ្ឋាភិបាល ដោះគោលនយោបាយឲ្យខ្លួនជាថ្នូពីការធ្វើផ្លូវ ។

ពលរដ្ឋមួយចំនួនបានសាងសង់ផ្ទះ និងខ្លះទៀតកំពុងគៀងគរគ្នាមកសាងសង់ផ្ទះយ៉ាងអនាធិបតេយ្យលើដីចំណី ផ្លូវនេះ ប៉ុន្តែគេមិនបានឃើញមានអាជ្ញាធរភូមិត្រពាំងគ្រញូង ឃុំត្រពាំងគ្រញូង ចុះមកហាមឃាត់ ឬក៏ទប់ស្កាត់ ការសាងសង់ទាំងអស់នោះទេ បែរជាទុកឧិកាសឲ្យក្រុមប្រជាពលរដ្ឋនាំគ្នាសាងសង់ផ្ទះបែបអនាធិបតេយ្យនោះ រហូតបានសម្រេចតាមបំណងពួកគេឲ្យយ៉ាងរលូនគ្រប់ៗគ្នា ។

សេចក្តីរាយការណ៍បន្តថា ផ្លូវមួយនេះគេនឹងពង្រីកឆាប់ៗនេះហើយ.. ហើយប្រសិនបើថ្ងៃខាងមុខរដ្ឋាភិបាលពិត ជាឈូសឆាយពង្រីកផ្លូវនោះ ច្បាស់ណាស់រដ្ឋាភិបាលពិតជាត្រូវដោះសំណងលុយកាក់ជាថ្នូឲ្យពលរដ្ឋទាំងអស់ នោះមិនខាន ទើបពួកគាត់បានគៀងគរបបួលគ្នាមកសាងសង់ជាខ្ទមៗលើដីចំណីផ្លូវ ជាប់នឹងផ្លូវជាតិនេះឲ្យបាន រួចមុនយ៉ាងតក់ក្រហល់បែបនេះ ។

បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ពលរដ្ឋដែលជាម្ចាស់ផ្ទះខ្ទមនៅលើដីចំណីផ្លូវទាំងអស់នេះ គឺមិនមែន ជាប្រជាពលរដ្ឋគ្មានជម្រកឬផ្ទះសម្បែងនោះទេ ពលរដ្ឋទាំងអស់នោះគឺមានផ្ទះសម្បែងត្រឹមត្រូវ ស្ថិតនៅក្នុងភូមិ ត្រពាំងធ្នង់ ឃុំបសេដ ស្រុកបសេដ ខេត្តកំពង់ស្ពឺ ប៉ុន្តែការដែលពលរដ្ឋទាំងអស់នេះមកធ្វើផ្ទះខ្ទម ហើយព្រមទាំង
បានយកម្តាយយកឪពុកចាស់ៗមកនៅជាមួយនៅផ្ទះខ្ទមបណ្តោយផ្លូវនេះ គឺដើម្បីរង់ចាំស្រែកតវ៉ាជាមួយក្រុម ការងាររដ្ឋនៅពេលរដ្ឋាភិបាលពង្រីកផ្លូវ គឺពួកគេទាមទាសំណងតែម្តង ។

ទាក់ទិននឹងសំណង់ផ្ទះខ្ទមបែបអនាធិបតេយ្យនេះ ប្រជាពលរដ្ឋស្របច្បាប់រស់នៅមូលដ្ឋានក្នុងភូមិត្រពាំងគ្រញូង
បាននាំគ្នាសម្តែងការព្រួយបារម្ភថា នៅពេលដែលរដ្ឋពង្រីកផ្លូវឆាប់ៗនេះ ពលរដ្ឋអាណាធិបតេយ្យដែលមកពី ស្រុកបសេដ ខេត្តកំពង់ស្ពឺ ពិតជានាំគ្នាស្រែកឡើងអយុត្តិធម៌ណាស់ គេវាយផ្ទះខ្ញុំ គេរុះរើផ្ទះខ្ញុំ ដោយរដ្ឋធ្វើបាប មិនព្រមផ្តល់សំណងជូនពួកគាត់ ធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលដោះស្រាយទៀតមិនខាន ដែលទាំងការពិតនោះ គឺពលរដ្ឋស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នកដែលកំពុងគៀគរគ្នាមករស់នៅលើដីចំណីផ្លូវនេះ គឺជាការរស់នៅដោយ ខុសច្បាប់តែម្តង ។

ប្រភពព័ត៌មានជាច្រើនពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងគ្រញូង ឃុំត្រពាំងគ្រូង ស្រុកត្រាំកក់ សំណូមពរដល់ ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមមេត្តាជួយមានចំណាត់ការចុះពិនិត្យទីតាំងខាងលើនេះផងទាន ព្រោះវា អាចជារឿងរដ្ឋខាតបង់ ហើយអាចជារឿងវិវាទរវាងពលរដ្ឋ និងអាជ្ញាធរ នាពេលខាងមុខមិនខាន ព្រោះបើមិន មានចំណាត់ការពិនិត្យឲ្យជាក់លាក់នោះទេ ។

សូមបញ្ជាក់ថា ទាក់ទិននឹងព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើងមិនអាចទំនាក់ទំនងជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ នៅមុនម៉ោងផ្សាយនេះ រាល់ព័ត៌មានទាំងឡាយណាដែលសាម៉ីស្ថាបន័មួយ ចំនួនអះអាងថា មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យយើងបាននៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ