ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះមានរឿងថ្មីទៀតស្រេច... ប្លែកមែនសាលាឯកជនអន្តរជាតិកម្ពុជាហៅកាត់ថាCIS ស្រាប់តែបិទទ្វារ មិនមានការដំណឹងជូនសិស្សានុសិស្សអ្វីសោះ នៅក្រោយពេលសាលាប្រមូលថ្លៃសាលាពីសិស្សរួច
Mon,01 April 2024 (Time 11:53 AM)
ដោយ ៖ ទាវ ឈុនយូ (ចំនួនអ្នកអាន: 29នាក់)

ពិតជាថ្មីប្លែកចម្លែកអារម្មណ៍ពិតមែន ដែលធ្វើមហាជនជាច្រើននៅពេលដែលបានទទួលដំណឹងនេះភ្លាម ចាប់ផ្តើមកើតជាមន្ទិលដាក់ការសង្ស័យឡើងឲ្យគ្រប់ៗគ្នា ដោយការយល់សុទ្ធតែមានគំនិតផ្សេងៗគ្នា ។

សូមបញ្ជាក់ថាថ្មីៗនេះមានរឿងដ៏ចម្លែកមួយបានកើតឡើង ហើយបង្កការភ្ញាក់ផ្អើលដល់អាណាព្យាបាល សិស្ស ដែលបានចុះឈ្មោះចូលរៀនក្នុងសាលាឯកជនអន្តរជាតិកម្ពុជា(CIS) ដែលមានអាស័យដ្ឋានស្ថិតនៅ ក្នុងភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងនោះអាណាព្យាបាលសិស្សានុសិស្សប្រមាណ ជិត១០០នាក់បានសំដែងការហួសចិត្ត ចំពោះសាលាឯកជនអន្តរជាតិកម្ពុជា ហៅកាត់ថា CIS ដោយនៅ ក្រោយពីបានប្រមូលលុយថ្លៃបង់សាលារួចហើយ ស្រាប់តែសាលាបានបិទទ្វារមិនបង្រៀនសិស្សដោយពុំបាន ជូនដំណឹងអ្វីឡើយ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាអាណាព្យាបាលសិស្សដែលបានចុះឈ្មោះរៀនក្នុងសាលាអន្តរជាតិកម្ពុជាហៅកាត់ថា ស៊ីអាយអេស បានបញ្ជាក់ប្រាប់ថា មានក្រុមការងារមួយក្រុមបានដើរប្រមូលកៀងគរ កុមារាកុមារីឲ្យទៅរៀននៅសាលារៀនរបស់ពួកគេ ដែលទើបនឹងបើកថ្មីដែលមានកម្មវិធីសិក្សា ភាសារអង់ គ្លេស ភាសារខ្មែរ កំព្យូទ័រ ។ល។ នឹងមានថ្លៃសាលាសមរម្យគឺមាន០៣របៀប ។ របៀបទី០១ បង់៣០០ដុល្លា ក្នុង១ឆ្នាំបង់៥០%មុន ៥០%បង់រំលោះ ។ របៀបទី០២បង់ផ្ដាច់២៥០ដុល្លាក្នុង១ឆ្នាំ ។ របៀបទី០៣បង់ត្រឹមតែ ៨២ម៉ឺនរៀល ដោយប្រើមធ្យោបាយខ្លួនទាំងទៅទាំងមក ។

ជាក់ស្តែងអាណាព្យាបាលទាំងអស់ ដោយហេតុតែស្រលាញ់ការសិក្សានិងចង់ឱ្យកូនបានចេះដឹងផងនោះ ពួក គាត់បានយល់ព្រមចុះឈ្មោះឲ្យកូនទៅរៀននិងបានបង់ប្រាក់ជូនសាលាគ្រប់ចំនួន ដើម្បីបង្កលក្ខណៈងាយ ស្រួលជូនសាលា នឹងមានសិស្សខ្លះទៀតនៅមិនទាន់បានបង់ថ្លៃសាលារួច ។

សាលាអន្តរជាតិកម្ពុជាហៅកាត់ថាCIS បានបង្ហាត់បង្រៀនរយៈពេល៣ខែជាងហើយ បានតម្រូវឲ្យសិស្ស ដែលមិនទាន់បង់ថ្លៃសាលាត្រូវបង់ថ្លៃសាលាមុនសិន ស្រាប់តែក្រោយពីអាណាព្យាបាលសិស្សបានបង់ថ្លៃ សាលារួចហើយ សាលាបានបិទទ្វារតាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ រហូតមកដោយគ្មានការជូនដំណឹង។
អាណាព្យាបាលសិស្សដែលរស់នៅក្នុងឃុំបារាយណ៍ក៏ដូចជាឃុំដទៃទៀត ក្នុងស្រុកបារាយណ៍ដែលមានកូន ទៅរៀននៅសាលាអន្តរជាតិកម្ពុជាហៅកាត់ថាCIS សូមអំពាវនាវដល់លោកនាយកសាលាអន្តរជាតិកម្ពុជា ហៅកាត់ថាCIS ព្រមទាំងក្រុមការងាររបស់សាលាទាំងអស់ ឲ្យចូលខ្លួនមកដោះស្រាយជាមួយពួកគាត់ផង ព្រោះថ្លៃសាលាគាត់បានបង់រួចរាល់អស់ហើយ។

ចំណែកលោកស្រីមេភូមិថ្នល់ថ្មីបានបញ្ជាក់ប្រាប់ថា លោកស្រីធ្លាប់បានសួរនាំនាយកសាលានិងក្រុមការងារ ថាមានច្បាប់ដែរឬទេប៉ុន្តែខាងសាលាអន្តរជាតិកម្ពុជាហៅកាត់ថាCIS ប្រាប់ថាមានច្បាប់សញ្ញ៉េដល់ស្រុកខេត្ត អស់ហើយ តែសម្រាប់លោកស្រីគេមិនដែលបានប្រាប់អ្វីឡើយ។
ជាចុងក្រោយអាណាព្យាបាលសិស្សជិត១០០នាក់ដែលបានបង់ថ្លៃសាលារួចហើយ សូមសំណូមពរដល់ អាជ្ញាធរពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ស្វែងរកលោកនាយកសាលាអន្តរជាតិកម្ពុជាហៅកាត់ថា CIS ដើម្បី មកដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផងទាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ