ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
នៅមិនទាន់ដឹងថា មានអាថ៍កំបាំងអ្វីទេ បានជាសៀមប៉ាងអស់ព្រៃឈើហើយ នៅសល់តែព្រៃជំនាញកំពុងអភិរក្ស ស្រាប់តែមានឈើខុសច្បាប់នៅពាសពេញក្រោមដើមឈើ
Wed,06 March 2024 (Time 03:29 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 55នាក់)

ក្លាយជារឿងមិនអស់ចិត្តពសំណាក់មហាជនជាខ្លាំង ខណៈដែលពលរដ្ឋជាច្រើនសុទ្ធសឹងតែដឹងថា នៅក្នុងស្រុក សៀមប៉ាង ឈើល្អៗជាច្រើនត្រូវបានអស់ផុតរលត់ទៅហើយ ដោយគេដឹងយ៉ាងច្បាស់ថា គឺមានតែដែនអភិរក្ស ការពារឧទ្យានជាតិវិរៈជ័យតែប៉ុណ្ណោះដែលនោះសេសសល់ឈើ តែគេបានដឹងផងដែរថា ចំណុចអភិរក្សនេះ គឺមាន មន្ត្រីបរិស្ថានការពារយ៉ាងសកម្មណាស់ ពោលគឺសូម្បីតែវល្លិ័រមៀតក៏មន្ត្រីការពារនេះបង្ក្រាបដែរ ទើបក្លាយជា ចម្ងល់យ៉ាងចម្លែកដល់ពលរដ្ឋគិតមិនយល់ថា ចុះប្រភេទឈើល្អៗទាំងអស់នេះ តើអាចផុសចេញពីចំណុចណា ឬក៏រឿងដែលកន្លងមក គឺត្រឹមគ្រាន់តែជាការសំដែងនោះទេ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងស្រុកសៀមប៉ាង ក្រោយពីស្ងប់ស្ងាត់មួយរយះធំ ស្រាប់តែពេលនេះជំនួញ ឈើខុសច្បាប់ក្នុងទឹកដីស្រុកសៀមប៉ាងមួយនេះ បែរជាចាប់ផ្តើមកក្រើកឡើងវិញយ៉ាងសម្បើម ដោយគេដឹងថា មាន ក្រុមឈ្មួញចាំបញ្ជារទទួលទិញ និងបំផុសឲ្យពលរដ្ឌអា.រកាត់លក់ឲ្យពួកគេ យ៉ាងអនាធិបតេយ្យ ។

ករណីនេះដែរ ត្រូវបានប្រភពជាច្រើនបង្ហើបថា ឈ្មួញកំពុងបានដាក់ពង្រាយគ្នីគ្នាជាច្រើនទទួលរៀបចំគំនរឈើ ច្រើនម៉ែត្រគីបក្បែរៗផ្ទះពលរដ្ឋ តាមបណ្តោយច្រាំងទន្លេរ ភូមិចន្ទុ ភូមិកែងញ៉ៃ ត្រៀមចាំឧិកាសល្អឆ្លង ទូកដរ រត់កាត់ទន្លេរ ដើម្បីឡើងឡានលក់ចែកចាយតាមទីផ្សារតាមក្រុមឈ្មួញដែលកម្ម៉ង់ជាមុន ។

ជាក់ស្តែងការដាក់ពង្រាយឈើនេះ មើលទៅគឺដូចទីផ្សារបែបអនាធិបតេយ្យយ៉ាងអញ្ចឹង ដោយឡែកអស់លោក ជំនាញដែលតែងតែអួតអាងក្នុងការបង្ក្រាបវល្លិ៍រមៀតក្តី បង្ក្រាបឈើកំប៉ិចកំប៉ុកក្តី ប៉ុន្តែដល់ត្រង់អារឿងឈើជាច្រើន គំនរគរពាសពេញពេញក្រោមដើមឈើបែបនឹង គឺបែរជាស្ងាត់ស្ងៀមទៅវិញ ។

សម្រាប់ព័ត៌មានប្រភពរាយការណ៍នេះ អង្គភាពព័ត៌មានយើងមិនអាចទំនាក់ទំនងមន្ត្រីជំនាញដែលប្រចាំការបាន សោះនោះទេ ព្រោះតែមិនមានលេខទំនាក់ទំនង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ