ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោកណាត់ ឡី នាយកវិទ្យាល័យស្រយ៉ុងបច្ចុប្បន្នបាននឹងកំពុងយកម៉ោងបង្រៀនរបស់រដ្ឋទៅបង្កើតមុខរបរ ថ្មីបន្ថែមទៀត គឺកាប់ចិញ្ច្រាំស្បែកជើងរបស់សិស្ស
Tue,19 March 2024 (Time 06:27 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 47នាក់)

មានរឿងរ៉ាវហួសចិត្តមួយបានកើតឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំពី២០២៤ នៅសាលាវិទ្យាល័យស្រយ៉ង់ ដែលស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ដែលការហួសចិត្តនេះ គឺបានផ្តើមឡើងដោយលោក ណាត ឡឺ ដែលមានតួរនាទីជានាយកវិទ្យាស្រយ៉ង ដោយខឹងសម្បានឹងកូនសិស្ស បានឲ្យកូនសិស្សដោះ ស្បែកជើងហើយយកទៅប្រមូលកាប់ចិញ្ច្រាំគ្មានពិចារណាដែលអំពើមួយនេះបានសបញ្ជាក់ឲ្យឃើញថាបុគ្គលជានាយកសាលារូបនេះ ហាក់បីដូចកំពុងប្រាសចាកពីក្រមសីលធម៏ក្នុងនាមខ្លួនជាគ្រូ ដោយមិនគិតពី គុណតំលៃក្នុងការអប់រំសិស្សដោយសន្តិវិធី បែរជាយកអំពើហឹង្សាទៅសាបព្រួស នឹងបង្រៀនសិស្សឲ្យប្រើ អំពើហឹង្សានៅក្នុងសាលារៀនទៅវិញ។

ពាក់ពន្ធ័នឹងករណីឈានដល់ប្រើប្រាស់ហឹង្សានឹងឈានទៅកាប់ស្បែកជើងរបស់សិស្សចោលបែបនេះលោកណាត់ ឡី នាយកវិទ្យាល័យស្រយ៉ង់បានឆ្លើយមកកាន់អង្គភាពសាព័ត៏មានយើងនៅតាមប្រព័ន្ធទូរស័ព្ទនា រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះថា រឿងរ៉ាវនេះបើអ្នកសាព័ត៏មានចង់ដឹងច្បាស់ លោកឲ្យអ្នកសាព័ត៏ មានយើងទៅជួបលោកផ្ទាល់ បើសួរទៅតាមទូរស័ព្វបែបនេះលោកនាយកថាវាដូចមិនត្រូវរឿងទេ។

ដោយឡែកលោក ប៉ែន ជឹង អភិបាលស្រុកគូលែនថា នៅខណះពេលនេះលោកនឹងចាត់អោយប្រធានការិ យាល័យអប់រំស្រុក រួមនឹងលោកអធិការស្រុកសហកាជាមួយនឹងមន្ត្រីនគរបាលប៉ុស្តិ៍ចុះទៅវិទ្យាល័យហ្នឹង ហើយ តែយ៉ាងនោះលោកនៅមិនទាន់ទទួលបានរបាយការណ៏យ៉ាងមិចនោះដែរ តែនៅក្រោយទទួលបាន របាយហើយលោកនឹងសុំគោលការទៅឯកឧត្តមអភិបាលខេត្តបន្ត ។

ដូចគ្នានេះដែរលោក ម៉ក់ ដុង ប្រធានការិយាល័យអប់រំស្រុកគូលែនបានប្រាប់ មកអង្គភាពសាព័ត៏មានយើង នៅតាមប្រព័ន្ធទូរសព្ទ័នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ករណីនេះលោកបានចុះទៅដើម្បីហៅ កូនសិស្សនឹងឪពុកម្តាយរបស់សិស្សខាងលើមកសម្របសម្រួលគ្នាហើយ យ៉ាងណាក៏ដោយលោកប្រធាន ការិយាយអប់រំស្រុកថា មិនគួរលោកនាយកសាលាធ្វើរបៀបនេះនោះទេ បើមុននឹងធ្វើបែបនេះគួរតែកោះ ហៅឪពុកម្តាយ ឬអាណាព្យាបាលដើម្បីជួយណែនាំឲ្យលោកបានដឹងជាមុនសិនទៅ។

មហាជនជាច្រើនដែលបានឃើញឃ្លីបវីដេអូរបង្ហោះនោះ បានលើកឡើងថា (ដឹងថ្ងើយត្បិតដងកូនសោតរែង ឆ្គងត្បិតតែឪពុក)ឬសំណេមួយទៀតបានលើកឡើងថា គ្រូកាចសិស្សកាចគ្រូស្លូតសិស្សស្លូតចុះបើថ្នាក់ដល់ នាយកបង្រៀនសិស្សឲ្យចេះប្រើអំពើហឹង្សាចេញពីសាលាហើយនោះ តើពួកគេទាំងនោះថ្ងៃអនាគត់ គឺវេច អំពើហឹង្សាដែលលោកនាយកសាលារូបនេះទៅជាមួយប្រាកដជាក់ជាមិនខាននោះឡើយ។

មួយវិញទៀតប្រទេសមានច្បាប់គ្រួសារមានវិន័យមិនមែនឋានះត្រឹមជានាយកសាលាហ៊ានប្រើសិទ្ធិផ្តាច់ការ កាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនោះទេ ម្យ៉ាងទៀតលោកនាយកធ្វើនេះគឺកាត់ក្បាលតម្រូវមួកហើយ។

នៅក្នុងករណីនេះមហាជនរងចាំមើលថាតើលោក ណាត់ ឡី នៅរក្សាមុខតំណែងនឹងតួរនាទីរបស់ក្រសួង អប់រំយុវជននឹងកីឡាបានតទៅទៀតដែរឬទេ បើសិនជាបុគ្គលខាងលើនៅរក្សាខ្សែរក្រវ៉ាត់ របស់ក្រសួងអប់រំ យុវជននឹងកីឡាបានមែននោះ ពិតណាស់ទំពាំងមួយចំនួននឹងត្រូវស្អុយរលួយ តាមទង្វើរដូចដែលលោក នាយកវិទ្យាល័យស្រយ៉ងបានប្រព្រឹត្តទៅលើពួកគេនៅមិនខានឡើយទៅថ្ងៃអនាគត់នោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ