ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រតិបត្តិការប៉ុន្មានថៃ្ងនៅក្រុមហ៊ុនសិលាដាមិច ប្រជាពលរដ្ឋដែល មានអង្គការចាត់តាំងច្បាស់លាស់ ពួកគេស្វាគមន៏អាជ្ញាធរដោយកាំបិតពូថៅនឹងចំពាមកៅស៊ូ
Tue,19 March 2024 (Time 10:43 AM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 49នាក់)

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ថ្លែងថា ខេត្តព្រះវិហារបច្ចុប្បន្នមានក្រុមហ៊ុនប្រ មាណជា៣៤ក្រុមហ៊ុន ដែលទទួលបានសិទ្ធស្របច្បាប់លើដីសប្បទានពីរាជរដ្ឋាភិបាល ។ នេះជាការលើកឡើង របស់ឯកឧត្តមនៅក្នុងអង្គសិន្និសិទ្ធកាសែតមួយ ដែលបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ។

ឆ្លើយនឹងសំណួររបស់អ្នកសាព័ត៏មានដែលបានសួរទៅកាន់ឯកឧត្តមថា ចុះបើក្រុមហ៊ុនមានរហូតដល់ទៅ៣៤ ក្រុមហ៊ុនឯណោះ តែកន្លងមកការបង្ក្រាបរបស់អាជ្ញាធរទៅលើប្រជាពលរដ្ឋ គឺដូចមិនមានជាប្រើធម៏ក្តៅដូច ជាករណីនៅឯក្រុមហ៊ុនសិលាដាមិចនោះទេ ។ ជាកាពិតណាស់ឯកឧត្តមថា កន្លងមកដូចជានៅកោះ (ថ្មាយ) ក្នុងភូមិសាស្ត្រ នៃស្រុកត្បែងមានជ័យនេះ ជាដើមក្រុមប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ដែលពួកគាត់ចាញ់ បោកមេខ្យល់ហើយចូលមករុករានទន្រ្ទានដីរដ្ឋនៅក្នុងតំបន់អភិរក្ស តែនៅក្រោយកម្លាំងអាជ្ញាធរចុះទៅដល់ទី
តាំងពួកគាត់ទាំងនោះលើកឡើងថា ចុះហេតុអ្វីបានជាអាជ្ញាធរមកបង្ក្រាបពួកគាត់យ៉ាងដូច្នេះទៅវិញ ក្រែងមេ ខ្យល់គេថា ដីកន្លែងខាងលើហ្នឹងរដ្ឋគេបែងចែកឲ្យប្រជាពលរដ្ឋហើយ តែនៅក្រោយធ្វើការពន្យល់ណែនាំរបស់ អាជ្ញាធរពួកគាត់ទាំងនោះក៏បាននាំគ្នាត្រឡប់ទៅវិញ ។

ឯកឧត្តមបន្តទៀតថា ចំពោះមេខ្យល់នឹងទៀតជាអតីតះមេទាហានយ៉ាងណាក៏ដោយចំពោះបុគ្គលដែលជាមេ ខ្យល់នោះបច្ចុប្បន្នស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងចេញដីការតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ហើយដែរ។

ករណីមួយទៀតឯកឧត្តមថា នៅ ឯអូរតាលោកក្នុងទឹកដី នៃស្រុករវៀងនោះវិញ មានប្រជាពលរដ្ឋប្រមាណជា ជាង២៦គ្រួសារ ដែលបានចូលទៅសង់ជាខ្ទមនៅលើដីក្រុមហ៊ុន តែនៅពេលដែលកម្លាំងរបស់អាជ្ញាធរចុះទៅ ដល់ទីតាំង ឯកឪត្តមថា ពួកគាត់ទាំងនោះបានសារភាពថា គាត់ចាញ់បោកមេខ្យល់ហើយក្រោយមកពួកគាត់ក៏ បានរុះរើខ្ទមត្រឡប់ទៅលំនៅដ្ឋានវិញដោយសន្តិវិធី ។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុមហ៊ុនសិលាដាមិចឯនោះវិញ ឯកឧត្តមថា គឺពួកគាត់ទាំងនោះខុស ពីប្រជាពលរដ្ឋ កន្លែងផ្សេងហេតុអីបានជាឯកឧត្តមថា ខុសពីកន្លែងផ្សេង ពីព្រោះមុននឹងអាជ្ញាធរ ឈានទៅប្រើ វិធានការច្បាប់នោះ គឺអាជ្ញាធរតែងប្រើប្រាស់នឹងយកច្បាប់រដ្ឋបាលទៅសម្របសម្រួលជាមួយនឹងពួកគាត់មួយ លើកជាពីលើករហូតដល់ទៅ៣លើក មិនតែប៉ុណ្ណោះដោយខាងអាជ្ញាធរមូលដ្ឋានបានទាំងដាក់មេក្រូ ប្រកាស នឹងអំពាវនាវថែមទៀតផង។

តែផ្ទុយទៅវិញឯកឧត្តមថា ពួកគាត់ទាំងនោះមិនបានចូលរួមសហការជាមួយនឹងអាជ្ញាធរនោះទេ បែជាទៅជឿ តាមបក្ខពួកជនអគតិមួយក្តាប់តូច ដែលជាអង្គការចាត់តាំងរបស់ពួកគេ ដោយពួកគេស្វាគមន៏ជាមួយនឹងអាជ្ញា ធរវិញ គឺមានកាំបិតផ្គាក់ ពូថៅនឹងចំពាមកៅស៊ូ នឹងដបសាំង ដែកគោល មិនតែប៉ុណ្ណោះពួកគេថែមទាំងបោះ ព៏ត័មានឲ្យទៅវិទ្យុក្រៅស្រុក ដើម្បីផ្សាយបំប៉ោងបំភ្លៃកាពិតមូលបង្កាច់ខាងផ្លូវអាក្រក់មកលើអាជ្ញាធរ ថែមទៀត ។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងក្រុមហ៊ុនសីលាដាម៉ិច គឺមានដីសម្បទាន សង្គមកិច្ចទំហុំ៩០០០ហិកតា ហើយក្នុងដីទំហុំ៩០០០ហិកតាដីនៅជុំវិញក្រុមហ៊ុនដោយកន្លងមកខាងអាជ្ញាធរ
ក៏បានកាត់ឆ្វៀលជាង២៤០០ហិកតារួចទៅហើយ ជូនដល់បងប្អូនប្រជាពលរដ្ឋនឹងនៅដីជាង៦០០០ ហិកតា នៅកណ្តាលក៏បានចុះបញ្ជីរួចរាល់ហើយ ។ ជាមួយគ្នានោះឯកឧត្តមថាអាជ្ញាធរក៏បានត្រៀមដីចំនួន ២កន្លែង ជាដីសម្បទានសង្គមកិច្ច ទុកសម្រាប់ប្រជាពលរដ្ឋក្រីក្រហើយ នៅក្នុងដីហ្នឹងទៀតសោតឯកឧត្តមថា មានប្រ មាណជាជាង៨០ប្លង់ដែលខាងអាជ្ញាធរបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋថែមទាំងចេញជាប្លង់រឹងជូនដល់ពួកគាត់ហើយផងដែរ។

ហើយនៅសល់ដីប៉ុន្មាននោះឯកឧត្តមប្រធានអង្គសិន្និសិទ្ធថា គឺខាងក្រុមហ៊ុនក៏បានចុះជាប្លង់រឹងនៅក្នុងអំឡុងឆ្នាំ ២០១៧ដែជាតំណាងនីតិបុគ្គល គឺក្រសួងកសិកម្មនេះតែម្តង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ