ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អ្នកទិញផ្ទះបុរីពិភពថ្មីប្រមូលផ្ដុំគ្នាប្រហែល៥០នាក់ មានអ្នកខ្លះដេកននៀលដី ធ្វើការតវ៉ាទាមទានៅមុខ ទីស្នាក់ការបុរីពិភពថ្មី៣ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល
Mon,18 March 2024 (Time 10:55 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 48នាក់)

ពិតជាគួរឲ្យខ្លោចចិត្តអាណិតអតិថិជនជាច្រើននាក់ប្រមាណ៥០នាក់ ដោយបានបន្តប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅមុខទីស្នាក់ការបុរីពិភពថ្មី៣ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញដោយពួក គាត់បានស្នើសុំឱ្យក្រុមហ៊ុនដោះស្រាយគោលការណ៍៤ចំណុច និងបានអះអាងថា ក្រុមហ៊ុនបុរីពិភពថ្មីនេះ មិនគោរពតាមកិច្ចសន្យាដែលបានធ្វើជាមួយអតិថិជន ។

ក្នុងនោះចំណុចសំខាន់ គឺក្រុមហ៊ុនសន្យាថានៅពេលដែលអតិថិជនគ្មានលទ្ធភាពបង់បន្ត ក្រុមហ៊ុន និង ទិញផ្ទះចូលវិញក្នុងតម្លៃ៥០ភាគរយ នៃប្រាក់ដែលបានបង់ ប៉ុន្តែស្រាប់តែពេលនេះក្រុមហ៊ុនមិនអនុវត្តន៍ តាមគោលការណ៍របស់ខ្លួន ហើយថែមទាំងរឹបអូសយកផ្ទះពីពួកគាត់វិញថែមទៀត។

ប្រជាពលរដ្ឋដែលជាអតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរីពិភពថ្មី ដែលបាននាំគ្នាធ្វើការតវ៉ានោះមួយចំនួន មកពីបុរី ពិភពថ្មីឈូកវ៉ា និង មួយចំនួនទៀតមកពីបុរីពិភពគួរស្រូវ ដោយពួកគាត់បានរូបថតសម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងរូបថតសម្ដេចបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបដារដែលមានសសេរនូវគោលការណ៍៤ចំណុចផងដែរ ហើយអ្នកខ្លះឈរ អ្នកខ្លះអង្គុយ និងមានអ្នកខ្លះដេកននៀលដី ក្នុងរូបភាពតវ៉ាយ៉ាងខ្លោចផ្សារតែម្តង ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា គោលការណ៍៤ចំណុចនោះមានដូចខាងក្រោម៖១-បុរីត្រូវគោរព គោលការណ៍50% ២-បុរីត្រូវដោះស្រាយ៥០ភាគរយ ជូនម្ចាស់ផ្ទះដែលបុរីបានរឹបអូសរួច។ ៣-បុរីត្រូវទិញ ផ្ទះចូលវិញ ក្នុងតម្លៃ ៥០ភាគរយ សម្រាប់ផ្ទះដែលអតិថិជនគ្មានលទ្ធភាពបង់ប្រាក់រំលាស់បន្ដទៅបុរី។ ៤-បុរីត្រូវចេញលិខិតធានាទិញផ្ទះចូលវិញ ក្នុងតម្លៃ៥០ភាគរយ សម្រាប់អតិថិជនបង់ប្រាក់រំលាស់បន្ដ។

ក្រុមហ៊ុនបុរីពិភពថ្មីមិនគោរពកិច្ចសន្យានិងគោលការណ៍ដែលបានធ្វើជាមួយពួកគាត់ដែលថា បុរីនិងទិញ ផ្ទះយកវិញក្នុងតម្លៃ៥០ភាគរយ នៃប្រាក់ដែលពួកគាត់បានបង់ប្រចាំខែ (ប្រាក់ដើមបូកនិងការប្រាក់) នៅ ពេលដែលពួកគាត់ជាអតិថិជនគ្មានលទ្ធភាពបង់បន្តនោះ ។ ជាក់ស្តែងនៅពេលអត់លទ្ធភាពបង់ពួកគាត់ យកផ្ទះបង្វិលលក់ឱ្យក្រុមហ៊ុមនេះ បានបដិសេធដោយនិយាយថាក្រុមហ៊ុនមិនទិញផ្ទះចូលវិញទេ រួច ហើយក្រុមហ៊ុនកឹបសោររឹបអូសយកផ្ទះ ទាំងពុំបានជូនដំណឹងដល់ពួកគាត់គាត់ឡើយ។

អ្នកតវ៉ាបានប្រាប់ទៀតថា ប្រាក់ដែលយកទៅទិញផ្ទះនេះគឺខ្ចីពីធនាគារផង លក់របស់របរផ្សេងៗផង ដោយ សង្ឃឹមបានផ្ទះសម្រាប់រស់នៅ ប៉ុន្តែនៅពេលក្រុមហ៊ុនមិនគោរពកិច្ចសន្យារឹបអូសយកផ្ទះបែបនេះ បាន ធ្វើឱ្យពួកគាត់អត់ផ្ទះនៅហើយជំពាក់ទាំងធនាគារទៀត ។ ពួកគាត់បានបង្ខំចិត្តទៅរស់នៅផ្ទះជួលទាំងបាត ដៃទទេ ហើយពួកគាត់ក៏បានរង់ចាំដំណោះស្រាយពីក្រុមហ៊ុននេះរយៈពេល២ឆ្នាំហើយ ប៉ុន្តែក្រុមហ៊ុនមិន ដោះស្រាយទើបនាំគ្នាតវ៉ា ព្រោះពួកគាត់មិនអាចបោះបង់ផ្ទះដែលជាញើសឈាមរបស់ពួកគាត់ទទេៗឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ