ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តំបន់ ស កំណប់ ជាព្រំប្រទល់ចែកដែនគ្រប់គ្រងព្រៃឡង់ពីខេត្តក្រចេះ និងខេត្តកំពង់ធំ ក្លាយជាទីផ្សារបទល្មើស ទ្រង់ទ្រាយធំទៅហើយ មន្ត្រីបរិស្ថានចំណុះខេត្តទាំងពីសម្ងំស្ងប់ស្ងាត់យ៉ាងចម្លែកពេកណាស់
Mon,18 March 2024 (Time 10:52 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 49នាក់)

សេចក្តីរាយការណ៍មកថា ខណៈពេលនេះតំបន់ ស កំណប់ កំពុងក្លាយជាទីផ្សារចរាចរឈើយ៉ាងគគ្រឹកគ្រេង មិនមានការទប់ស្កាត់អីសោះតែម្តង បរិស្ថានដែនជម្រកព្រៃឡង់ទាំងពីរខេត្តក្រចេះនិងខេត្តកំពង់ធំ បើមើល តាមសកម្មភាពជាក់ស្តែង ហាក់រលូនក្នុងការបំពេញការងារខ្លាំងណាស់តែមិនដឹងថា ភាពសកម្មទាំងនោះធ្វើ ឡើងក្នុងគោលបំណងអ្វីអោយពិតប្រាកដនោះឡើយ ពីព្រោះថាអស់លោកបរិស្ថានកាន់តែមមាញឹក ស្រប ពេលសកម្មឈ្មួញឈើកាន់តែកើនធ្វើសកម្មភាពសម្រុកដឹកឈើទាំងយប់ថ្ងៃតែម្តង គេនៅមិនទាន់ឃើញមាន ការទប់នៅឡើយសោះទេ ។

បើយោងតាមការបង្ហើបប្រាប់មកកាន់អង្កភាពយើងអោយដឹងថា ចំណុច ដៃគគី អូរ ម្លួស ស្ទឹង ដំរី មាន បុគ្គល ម្នាក់ កំពុងតែកាក់កបក្នុងជំនួញលក់ដើមច្បោះជ័រក្នុងដែនព្រៃឡង់យ៉ាងសេរី ឯអ្នកទិញនោះទៀតសោតក៍មិន មែនអ្នកមកពីណាដែរ បើនិយាយពីតួនាទីការងារវិញ លោកមានសិទ្ធបិទបើកច្រក ចេញចរាចរបទល្មើស ព្រៃឈើ ពីក្រចេះ ចូលកំពង់ធំច្រក ចំណុចតំបន់ ស កំណប់នេះតែម្តង ។

សេចក្តីរាយការណ៍បញ្ជាក់បន្ថែមថា បុគ្គលដែលលក់ដើមច្បោះជ័រ នោះ ឈ្មោះ ចេង សុខ ទីលំនៅ ភូមិក្រាំង ឃុំ សុចិត្ត ស្រុក សណ្តាន់ ខេត្តកំពង់ ធំឯអ្នកទិញ ឈ្មោះ ថា ជានាយទាហ៊ាន ខេត្តកំពង់ធំ បើនិយាយពីតួនាទីវិញ ឈ្មោះថានេះជាអ្នកកាន់កាប់ច្រកក្នុងតំបន់ណឹង ចឹងមានអីត្រូវឆ្ងល់ទៀត បើអ្នកកាន់ច្រកជាអ្នកជួញឈើទៅ ហើយនោះ ជាក់ស្តែងដូចជាលោក លោក ឆៃ លោកនៅ លោកវុធ រិត លោក ម៉ូវ គឹម ហ៊ី ដែលជានាយទា ហានមួយរូបផងនោះ ក៏កំពុងបានប្រភពទម្លាយថា ជាប់ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយបទល្មើសផងដែរ ។

សូមបញ្ជាក់ថា តាមរយៈប្រភពរាយការណ៍ខាងលើនេះ អង្គភាពព័ត៌មានយើងមិនអាចសុំការបំភ្លឺពីជំនាញពាក់ ព័ទ្ធបានសោះនោះទេ នៅមុនម៉ោងផ្សាយនេះ រាល់សាម៉ីស្ថាប័នទាំងឡាយណាដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិតសម្រាប់ខ្លួនអាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ