ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ព្រះវិហារក្នុងវត្តមហាសាគរកោះប្រាំរយកសាងបាន៨០% នៅសល់តែ២០%ទៀតអាចក្លាយជាស្រែបុណ្យសម្រាប់ ព្រះសង្ឃគោរពប្រតិបត្តិបំពេញសីលវិន័យហើយ ពេលនេះសូមញោមញាតិ និងសប្បុរសជនទាំងជិតឆ្ងាយ មេត្តា ចាប់មគ្គផលតាមកម្លាំងសទ្ធា
Wed,13 March 2024 (Time 08:17 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 56នាក់)

ព្រះគ្រូហោ ម៉េង ខេង ព្រះរាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះលេខាអនុគណស្រុកស្អាង ខេត្ត កណ្ដាល ជាព្រះចៅអធិការវត្តមហាសាគរកោះប្រាំរយ ហៅបឹងប្រាំរយ ឬក៏លោកតាប្រាំរយ ស្ថិតនៅក្នុងភូមិ គោកអណ្ដែត ឃុំស្អាតភ្នំ ស្រុកស្អាង ខេត្តកណ្ដាល សូមអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទ ចំណុះជើងវត្ត និងពុទ្ធបរិស័ទទីជិតឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមកសាងព្រះវិហារដែលបច្ចុប្បន្ននេះ ជាងកំពុងតែ ខិតខំប្រឹងប្រែងកសាងយ៉ាងដុតជើងដុតដៃ រហូតធ្វើឲ្យព្រះវិហារបានសម្រេចចេញជាលទ្ធផលបាន៨០%ហើយ ។

ព្រះគ្រូ ហោ ម៉េងខេង បានមានសង្ឃដេកាថា នៅពេលនេះព្រះវិហារកំពុងចាំបាច់ត្រូវការជំនួយសប្បុរសជន បន្ថែមដើម្បីបានបំពេញការខ្វះខាត ដោយព្រះអង្គសំណូមពរសុំពុទ្ធបរិស័ទចូលរួមជួយដូចជាជណ្ដើរ សសរ ពិដាន បង្អួច ទ្វារ គំនូរ ខ្សាច់ ស៊ីម៉ង់ត៍ ដែក ឥដ្ឋការ៉ូ និងចំណាយមួយចំនួនថ្លៃជាងផងដែរ ដោយចំណុចទាំង អស់នោះគឺជាសទ្ធាជ្រះថ្លាមួយ នៅពេលដែលញាតញោមចូលរួមគឺអាចជួយឲ្យព្រះវិហារមួយនេះ ធ្វើការកសាង បានឆាប់ និងបានធ្វើពិធីបញ្ចុះខណ្ឌសីមានៅថ្ងៃខាងមុខនេះ ។

ព្រះគ្រូ ហោ ម៉េងខេង បានមានសង្ឃដេកាបន្តទៀតថា ព្រះវិហារនៅវត្តមហាសាគរកោះប្រាំរយ បច្ចុប្បន្ននេះជាង កំពុងតែខិតខំប្រឹងប្រែង យកចិត្តទុកដាក់កសាងបាន៨០%ហើយ នៅសល់តែ២០%ទៀត គឺត្រូវបានរួចរាល់ជាស្ថា ពរ ទើបព្រះអង្គគ្រូអំពាវនាវ សុំញាតិញោមពុទ្ធបរិស័ទ នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល និងញាតិញោមពុទ្ធបរិ ស័ទ តាមបណ្ដាខេត្តក្រុង និងរាជធានីខេត្ត សូមមេត្តាចូលរួមចាប់មគ្គផល តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បី តម្កល់ទុកក្នុងព្រះពុទ្ធសាសនា ទុកជាអរិយទ្រព្យនាអនាគតជាតិនាពេលខាងមុខទៀត។

ព្រះអង្គបានមានសង្ឃកាបន្តថា ព្រះវិហារក្នុងវត្តនីមួយៗ គឺកសាងបានតែមួយដងទេ ហើយព្រះអង្គថាបច្ចុប្បន្ន នេះកំពុងតែខ្វះខាត បច្ច័យបើកឲ្យថ្លៃជាង ព្រមទាំងខ្វះខាតសម្ភារៈកសាងជាបន្តបន្ទាប់ ទើបព្រះអង្គអំពាវនាវ សុំឱ្យញាតិញោមពុទ្ធបរិស័ទ ទាំងជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស មេត្តាចូលរួមកសាងព្រះវិហារវត្តមហាសាគរកោះ ប្រាំរយ ឲ្យបានគ្រប់ៗគ្នា ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងជាកុសលផលបុណ្យសម្រាប់ជាតិនេះ និងអនាគត ជាតិរបស់យើងរៀងៗខ្លួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ