ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តើគួរបន្ទោសអ្នកណា បើកម្មករនាំគ្នាខំលះបង់កម្លាំងកាយចិត្តធ្វើការដើម្បីចិញ្ចឹមជីវិត ហើយបែរជាថៅកែក្រុម ហ៊ុនរត់ចោលរោងចក្រមិនទទួលខុសត្រូវ
Tue,12 March 2024 (Time 12:04 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 52នាក់)

ជាការពិតណាសឆាកជីវិតមនុស្សអ្នកណាក៏ចង់រស់ប្រកបសេចក្តីសុខ និងភាពរីករាយដែរ ពោលតម្រូវការរបស់ មនុស្សបានជាខ្លាំងនោះ គឺជួយឲ្យក្រុមគ្រួសារបានញាំឆ្អែត គេងឆ្អែត និងការចាយវាយលុយកាក់ប្រកបដោយ ភាពសមរម្យដូចគេឯងប៉ុណ្ណោះ យ៉ាងណាមិញដូចជាបងប្អូនកម្មករ កម្មការនី ដែលខិតខំចំណាយកម្លាំងស្ទើរតែ អស់ពីខ្លួនរៀងរាល់ថ្ងៃ ក៏គ្មានប្រាថ្នាអ្វីធ្វើជាសេដ្ឋី មន្តី្រ ឧកញ៉ា មហិច្ឆតាដូចបុគ្គលមួយចំនួននោះដែរ គឺបេះដូង របស់ពួកគាត់គ្រាន់តែចង់បានឲ្យក្រុមគ្រួសារបានគេងឆ្អែត ញាំឆ្អែត រស់នៅបែបសុភមង្គលកុំឲ្យរងគ្រោះអត់ ឃ្លាន នោះជាក្តីបំណងរបស់ពួកគាត់ទៅហើយ ប៉ុន្តែក្តីសង្ឃឹមរបស់មនុស្សវាមិនដូចទេវតាគិតនោះទេ ក៏ព្រោះ តែបងប្អូនកម្មករ កម្មការនីមួយចំនួនខិតខំប្រឹងប្រែងលើការងារអស់ពីចិត្ត តែនៅមានហានីភ័យព្រោះតែថៅកែ ក្រុមក្រុមរោងចក្ររត់ចោលមិនទទួលខុសត្រូវលើការលះបង់របស់ពួកគាត់ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នំា២០២៤នេះ កម្មករជាច្រើនបានបន្តបិទផ្លូវនៅ មុខក្រុមហ៊ុនរោងចក្រY&W នេះ ទាមទាឲ្យមានភាពទំនួលខុសត្រូវ ខណៈថៅកែបានរត់ចោលរោងចក្រ កាល ពីពេលកន្លងមកនេះ ។ ការបិទផ្លូវធ្វើកូដកម្មទាមទាតវ៉ា ដែលមានចំនួនកម្មករប្រហែល៤០០៩នាក់ ក្នុងនោះ ស្រី២៦៣៦នាក់ នេះបើតាមប្រភពរាយការណ៍ពីសហព័ន្ធសហជីពសេរីដើម្បីកម្មករខ្មែរ ខាងមុខរោងចក្រY&W ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីនេះត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មក កាន់សមត្ថកិច្ច Hotline ១១៧ ហើយក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបាន ទទួលព័ត៌មាន ករណីនេះផងដែរ ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ ភូមិព្រៃជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជ ធានីភ្នំពេញ ។

ទោះជាយ៉ាងណា ក្រសួងការងារ បានសម្រេចប្តឹងក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ទៅតុលាការ ដើម្បីស្នើ សុំដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ ដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត។

ទាក់ទិននឹងព័ត៌មាននេះ មតិសាធារណៈជនជាច្រើនលើកឡើងថា ក្រសួងជួយពិនិត្យនិងសម្រួលដល់ភាពលំបាក របស់បងប្អូនកម្មករឲ្យបានច្រើនផង ករណីម្ចាស់រោងចក្ររង់ចោល វាគឺជាហានីភ័យខ្លាំងណាស់សម្រាប់បងប្អូន កម្មករ ក៏ព្រោះថា បន្ទាប់ពីពួកគាត់ខាតបង់លុយកាក់លើកម្លាំងពលកម្មដែលខិតខំកន្លងមកហើយនោះ ហើយ ប្រាក់បំណាច់ផ្សេងៗ ក៏មិនទទួលបានផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ