ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អ្នកសារព័ត៌មានម្នាក់និងដៃជើង២នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណី ឆបោកពលរដ្ឋរឿងរៀបដីធ្លីអោយ ពួកគេ
Wed,07 February 2024 (Time 09:07 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 78នាក់)

ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោក លាង អ៊ូ កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ កម្លាំងអធិការនគរបាលស្រុកលំផាត់បានចាប់ឃាត់ខ្លួន មេក្លោង៣នាក់ ក្នុងនោះមានអ្នកសារព័ត៌មានម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ពីពលរដ្ឋ ជាថ្នូរនឹងការទទួល បានដីធ្លី។

ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោកលាង អ៊ូ កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ កម្លាំងអធិការនគរបាលស្រុកលំផាត់បានចាប់ឃាត់ខ្លួន មេក្លោង៣នាក់ ក្នុងនោះមានអ្នកសារព័ត៌មានម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់ពីពលរដ្ឋជាថ្នូរ នឹងការទទួល បានដីធ្លី

លោក ក្លល់ ថើង អធិការដ្ឋាននគរបាលស្រុកលំផាត់ បានដឹង ថា លោកអនុវត្តន៍ទៅតាមបទបញ្ជារបស់ ព្រះរាជអាជ្ញា ព្រោះជនសង្ស័យទាំង៣នាក់នេះជាប់ពាក់ព័ន្ធករណីបំផុសបំផុលឲ្យប្រជាពលរដ្ឋផ្ដិតមេដៃចែក ដីធ្លី ខណៈអាជ្ញាធរស្រុក ខេត្តមិនបានដឹង។

លោកបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យទាំង៣នាក់រួមមានទី១/ ឈ្មោះ ណយ ចិន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកព័ត៌មានបំរើការឲ្យអង្កភាពសារព័ត៌មានក្រុងកម្ពុជា មានទីលំនៅបច្ចុប្បន្នភូមិ ក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ ទី២/ឈ្មោះ ឡុង ចិន្តា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅចំណុចអូររ៉ាហា ស្ថិតក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី និងទី៣/ឈ្មោះ គឹម ប៊ុនហន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ក្រុមហ៊ុនចម្ការចេក ស្នាក់នៅភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

សម្រាប់ដំណើរដើមទងឈានដក់ការឃាត់ខ្លួនអ្នកទាំងបី ខាងលើផ្តើម ចេញពី ការរៀបដីចែកជូនពលរដ្ឌ ក្រីក្រ លើកសំណើរតាមរយះ អង្គការកម្ពុជាដើម្បីយុត្តិធម៍ ដោយអោយ ឈ្មោះ ឡុង ចិន្តា និងឈ្មោះ កឹម ប៊ុនហន ស្រង់ឈ្មោះ និងមេដៃរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតដី តម្រូវឲ្យប្រជាពលរដ្ឋបង់លុយ សរុបជាទឹក ប្រាក់ទាំងអស់ចំនួន៨០ម៉ឺនរៀល ជាមួយនឹងពាក្យសន្យាថា ក្នុងមួយគ្រួសារៗទទួលបានដីទំហំ២៥ mx៥០m និងដីចម្ការចំនួន៥ហិកតា។ ក្នុងករណី មិនបានដី គឺឈ្មោះ ណយ ចិន ជាអ្នកទទួលខុសត្រូវសង់លុយវិញឲ្យ ប្រជាពលរដ្ឋ ដោយមិនឲ្យបាត់លុយមួយកាក់មួយសេននោះទេ។

តាមចម្លើយសារភាពរបស់ឈ្មោះ ឡុង ចន្តា និងឈ្មោះ គឹម ប៊ុនហន បានរៀបរាប់ ស្រដៀងគ្នាថា ពួកគេ បានធ្វើតាមបញ្ជារបស់ឈ្មោះ ណយ ចិន ដែលមិនបានឲ្យប្រជាពលរដ្ឋផ្តិតមេដៃ និងបង់លុយមុនចំនួន ២០ម៉ឺនរៀល ដោយស្រង់បានចំនួន២៩៩គ្រួសារស្មើ និង២៩៩នាក់ ប៉ុន្តែមិនទាន់បានទទួលលុយនោះទេ។

ដោយកំណត់ ជាមូយពលរដ្ឋ យកថ្ងៃទី៦ គុម្ភះ ២០២៤ ជាថ្ងៃជុំគ្នាវ្រមូលលុយនិងបានកំណត់យកផ្ទះ ឈ្មោះ ឡង ចិន្តា ផ្ទាល់តែម្តង ក្នុងពេលចុះឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនដូចជា ក្រដាស់ដែលមាន បញ្ជីឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋ ចំនួន៣៤សន្លឹក កាតប័ណ្ណព័ត៌មាន ១សន្លឹក ពាក្យស្នើសុំជួយអន្តរា គមន៍២សន្លឹក លិខិតបញ្ជាបេសកកម្ម ១សន្លឹក ក្រដាស់ឡូហ្គោអង្គការ ១សន្លឹក បង្កាន់ដៃទទួលពាក្យស្នើ សុំប្រើប្រាស់ដីធ្លី ២សន្លឹក និងពាក្យស្នើសុំអាស្រ័យផលដីធ្លី ១សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលំផាត់រៀបចំសំណុំរឿងបញ្ជូនមកតុលាការ ខេត្តរតនគីរី នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ