ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្រុមឡានខ្យល់ព្យុះ ដឹកគ្រឿងសង្ហារឹមពាក់កណ្តាលសម្រេចចេញពីខេត្តស្ទឹងត្រែងរំលងអាធ្រាតយប់ថ្ងៃទី៥ ឈានចូលទី៦គុម្ភះនេះកម្លាំងអធិការដ្ឋានក្រុងក្រចេះ ឃាត់បានត្រឹមមួយដង្ហើមចង្រិតរួចដោះលែងវិញ
Wed,07 February 2024 (Time 09:10 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 79នាក់)

មិនមែនជារឿងថ្មីអីនោះដែរ វាជារឿងច្រំដែលទៅហើយ ករណីឡានសាំយ៉ុង ដឹកគ្រឿងសង្ហារឹមពាក់កណ្តាល សម្រេច ស្ទើតែរាល់យប់ចាប់ពីម៉ោង១០ និង១១យប់ទៅក្រុមឡានទាំងនេះតែងតែដង្ហែរគ្នាវ៉ាជែងរ៉េបិតគ្នាពេញ ផ្លូវក្នុងល្បើនលឿនអត់ខ្វល់សំខាន់ធ្វើយ៉ាងណាអោយក្រុមគេបានដល់គោលដៅ ការបើកបររបស់ពួកគេនេះ អាចថា យកជីវិតដាក់ដើមទុនលើដងវិថីទៅហើយ កុំថាឡើយអ្នកប្រើផ្លូវសាធារណៈជាមួយនោះ ។

សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានត្រឹមតែបើកភ្នែកមើលក្រុមនោះធ្វើចរាចរណ៍ប៉ុណ្ណោះ ទោះមានការរិះគុណ ខ្លះៗថា រឿងដែលមិនបង្ក្រាបនោះក៏ដោយសារជាឆ្នាំងបាយអស់លោកទៅហើយ ប៉ុន្តែរបើទោះបីបាំងភ្នែក សមត្ថកិច្ចនិងជំនាញក្នុងខេត្តស្ទឹងត្រែងបានក៏មិនប្រាកដថា បិតភ្នែកសមត្ថកិច្ចក្រងក្រចេះខេត្តក្រចេះបានដែរ
ជាក់ស្តែងវេលាម៉ោង១២ យប់ថ្ងៃ៥ឈាន ចូលថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤នេះ កំលាំងអធិការដ្ឌាននគបាល ក្រុងក្រចេះក្របួចបានក្រុមឡានខ្យល់ព្យុះនោះចំនួន៦គ្រឿង នៅចំណុច ភូមិ កន្ទ្រីង សង្កាត់អូរឬស្សី ក្រុងក្រ ចេះខេត្តក្រចេះ ការបង្ក្រាបនេះដែរធ្វើឡើងក្រោយពី ប្រធានអង្គការ សហការការពារសម្បត្តិធនធានធម្មជាតិ សាខាខេត្តក្រចេះ រាយការណ៍និងតាមផ្តិតរូបភាពដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំលោកបានទទួលទាន ជ្រាប ។

អ្វីដែលជាការសាទរសំរាប់ស្នាដៃបង្ក្រាបរបស់កម្លាំងអធិការក្រុងក្រចេះនោះហាក់មិនបានមួយដង្ហើមចង្រិតផងក៏ដោះលែងទៅវិញ សូម្បីតែកម្លាំងអង្ការដែលចូលរួមរាយការណ៍និងឈានដល់ការបង្ក្រាបខាងលើ ក៏លោក បងប៉ូលីសមិនបានប្រាប់ថា ការដោះលែងនេះមូលហេតុយ៉ាងម៉េចផង សូមរំលឹកឡើងវិញថា ក្នុងចំណោម ឡានទាំង៦គ្រឿងនេះមានឡាន៤គ្រឿងបង្កប់ឈើឆៅរិតតែច្បាស់ទៀតនោះមាន២គ្រឿង ជាឡានរបស់ម្ចាស់ ឈ្មោះ ឡេង កន្លងមក លោក ឡេង ខាងលើនេះ ធ្លាប់ត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបានម្តងរួចមក ហើយបញ្ជូនអោយរដ្ឋបាលព្រៃឈើចាត់ការបន្តចំណែកអាវុធហត្ថស្រុកចិត្តបុរីបង្ក្រាបបានមួយគ្រឿងដែរអំឡុងពេលប្រហាក់ប្រហែលគ្នា ។

ប៉ុន្តែឡានដដែលនេះម្ចាស់ឈ្មោះខាងលើនេះមកដឹកបទល្មើសឈើដដែលទៀតហើយលែងទៀតនោះតើច្បាប់ព្រៃឈើនៅលើណា ករណីអ្នកប្រព្រឹតមិនរៀងចាលទៅនោះនៅតែអាចរួចខ្លួនបាន ។ អង្ការសង្គមស៊ីវិលនិង មហាជនកំពុងតែរង់ចាំមើលថា វប្បធម៌ចាប់លែងចាប់លែងនេះមានអីនៅពីក្រោយអោយពិតប្រាកដនោះក្នុង រឿងនេះយើងទាំងអស់គ្នាបានត្រឹមតែឆ្ងល់នោះទេ រីឯលេចឮពាក្យខ្សឹបខ្សៀវថា ការដោះលែងជាថ្នូរនិង លុយ មួយរយដុល្លាក្នុងឡានមួយគ្រឿងនោះ អង្កភាពយើងក៏មិនបានដឹងច្បាស់ហើយក៏មិនចោទលោកសមត្ថកិច្ចថា បានយកលុយជាថ្នូរដូរដោះនិងការលែងឡាននោះដែរ ។

បញ្ជាក់ នេះជាពាក្យចចាមរ៉ាមទេ បើអង្កភាពសាម៉ឺណាមិនពេញចិត្តអាចខលមកយើងខ្ញុំបកស្រាយជូនបាន ស្តីពី របបសារព័ត៌មាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ