ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តើក្រុមមេឈ្មួញដុះស្លែ ឈ្មោះយាយ កៅសិប ដែលជាឈ្មួញចាស់វស្សាក្រុមនេះ ប្រហែលជាខ្មោចស្រុកឱ្យដៃ ហើយទើបខ្មោចព្រៃមិនញញើតម្ចាស់ស្រុកបែបនេះ?
Wed,07 February 2024 (Time 08:52 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 68នាក់)

បើយោងតាមបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព បានតាមផ្ដិតយករូបភាពនៃសកម្មភាពក្រុមរថយន្ត សាំយ៉ុងដឹកបទល្មើសព្រៃឈើបន្តកន្ទុយគ្នាយ៉ាងរលូន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេតែងសង្កេត ឃើញថាមានរថយន្តសាំយ៉ុងជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនេះ ប្រហែលជា មានការបើកភ្លើងខៀវពីសំណាក់ មន្ត្រីសមត្ថកិច្ចធំៗក្នុងស្រុកស្នួល ហើយមើលទៅ.? ទើបពុំមានការទប់ស្កាត់ និងបង្ក្រាប ជាហេតុនាំឲ្យឈ្មួញរកស៊ីបទល្មើសបានចិត្តហើយធ្វើសកម្មភាពយ៉ាងគឃ្លើបែបនេះ ?

ជាក់ស្ដែង: នៅយប់ថ្ងៃទី ៧ កម្ភះ ឆ្នាំ ២០២៤ ក្រុមបងប្អូនអ្នកសាព័ត៌មានជាច្រើនអង្គភាព បានប្រទះឃើញ ក្បួនរថយន្តសាំយ៉ុងដឹកជញ្ជូនផលអនុផលព្រៃឈើ ក្រុមយាយ 90 (យាយកៅសិប) បានដឹកជញ្ជូនបទល្មើស ចេញពីចំណុច ស្ពានដែក ១១៥ ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្ដក្រចេះ ភ្លាមនោះ ដោយឃើញសកម្មភាព ក្រុមឈ្មួញកំពុងតែធ្វើចរាចរណ៍ដោយមិនកើតញញើតពីសំណាក់មន្ត្រីអនុវត្តច្បាប់ បងប្អូនអ្នកសារព័ត៌មាន ក៏បានខលទៅលោក សីហា គណៈបញ្ជាការឯកភាពស្រុកស្នួល ជាច្រើនដងតែគាត់មិនទទូលទូរស័ព្ទ បន្ទាប់ មកក៏បានខលទៅប៉េអឹមផ្ទៃប្រទេស រហស្សនាម ហៅ (បង 15) ជាច្រើនដងដែរគាត់ក៏មិនលើកទូរស័ព្ទទៀត ជាចុងក្រោយក្រុមការងារបងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសំណូមពរ ឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយមានវិធានការទៅដល់មន្ត្រីក្រោមឱវាទ ផងទាន។

ដោយមើលឃើញពីភាពអសកម្មរបស់មន្ត្រីសមត្ថកិច្ចមួយចំនួនតូច ដែលមានតួនាទីធ្វើការទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗក្នុងដែនគ្រប់គ្រងរបស់ខ្លួន! ហើយបែរជាបណ្ដែតបណ្ដោយឲ្យក្រុមរកស៊ី បទល្មើសព្រៃឈើធ្វើព្យុះធ្វើភ្លៀងស្រេចតែចិត្តបែបនេះ(ជាពិសេស) មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងស្នាក់ការ កងរាជអាវុធហត្ថតាមបណ្ដោយដងផ្លូវជាតិ ទាំងនោះប្រហែលជាត្រូវថ្នាំសណ្តំហើយមើលទៅ? ទើបបណ្ដោយ ឱ្យរថយន្តសាំយ៉ុងជាច្រើនគ្រឿង សម្រុកដឹកឈើ ធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ 7.A . ឆ្លងកាត់ស្រុក ស្នួល កាត់ស្នាក់ការទៅយ៉ាងរលូន និងដាក់បន្តទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រៃវែង ជាដើម ។ល។

ចម្ងល់ពលរដ្ឋថាតើ មន្ដ្រីសមត្ថកិច្ចឈរជើងប្រចាំការតាមសង្កាត់រដ្ឋបាលព្រៃឈើ និងស្នាក់ការកងរាជអាវុធហត្ថ ប្រហែលជាបានទទួលបានលាភសក្ការៈ ពីក្រុមឈ្មួញហើយមើលទៅ.? បានជាបញ្ហាទាំងនេះអស់លោកធ្វើមិន ដឹងមិនឮបែបនេះទៅវិញ .? ហើយនាពេលកន្លងមក បើទោះបីជា គណៈបញ្ជាការឯកភាពខេត្ត និងគណៈបញ្ជា ការឯកភាពស្រុកនីមួយៗ បានធ្វើការប្រជុំម្ដងៗ ឯកឧត្តម គណៈបញ្ជាការឯកភាពខេត្ត តែងតែដាស់តឿនក្រើន រំលឹក ទៅដល់មន្ត្រីក្រោមឱវាទឲ្យធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ តាមគ្រប់បណ្ដាស្រុក ដើម្បីទប់ស្កាត់បទ ល្មើសគ្រប់រូបភាព។ តែផ្ទុយទៅវិញមន្ត្រីទាំងអស់នោះបានយកបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ទៅជាន់ ឈ្លីហើយទ្រាប់គូទអង្គុយទៀតហើយមើលទេ.?? ។

ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គេហទំព័រយើងខ្ញុំគ្រាន់តែរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះដោយ ពុំមែនចេតនាណាមួយរិះគន់ដើម្បីជាន់ពន្លិចនោះទេ។ គេហទំព័រយើងខ្ញុំរង់ចាំទទួលស្វាគមន៍ក្នុងការបកស្រាយ ជូន បើសិនជាមានសមីជនណា គិតថាការផ្សព្វផ្សាយទាំងនេះ គឺជាព័ត៌មានមិនពិត មិនសុក្រឹត និងយុត្តិធម៌ សម្រាប់១ខ្លួនទេនោះយើងខ្ញុំរង់ចាំទទួលស្វាគមន៍ក្នុងការបកស្រាយបំភ្លឺជូនរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ