ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
នុះ!កាន់តែឡើងកំដៅ! បទបញ្ជារបស់មេអាវុធហត្ថខេត្តព្រះវិហារ បច្ចុប្បន្នបានក្លាយទៅជាស្រមោលអន្ទោលតាមប្រាណ សម្រាប់បក្ខពួកជនបំពុលសង្គម ប្រកបមុខជំនួញផ្លូវងងឹតចុះទឹកក្រពើឡើងលើជួបខ្លាហើយម្តងនេះ!
Tue,06 February 2024 (Time 08:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

បទបញ្ជារបស់លោកឩត្តមសេនីយ៏ត្រី កងសៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បច្ចុប្បន្នបាននឹងកំពុងក្លាយទៅជាស្រមោលអន្ទោលតាមប្រាណឬក៏អាចនិយាយមួយបែបទៀតថា ចុះទឹកក្រពើឡើងលើជួបខ្លាហើយម្តងនេះ ចំពោះបក្ខពួកក្រុមជនទាំងឡាយណាដែលជាប់ពាក់ពន្ធ័មុខជំនួញ ផ្លូវងងឹតដែលរក្សាទុក្ខ នឹងជួញដូរនូវសារធាតុគ្រឿងញៀនដោយខុសច្បាប់នោះ៕

ជាការពិតណាស់ជាក់ស្តែងនៅចុងឆ្នាំ២០២៣នឹងដើមឆ្នាំ២០២៤នេះ បទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រៀបដូចជាសម្រែកនៃស្តេចសត្វរាជសីបានធ្វើឲ្យក្រុមជនដែលជាមុខជំនួញខាង ផ្លូវងងឹតទាំងអម្បាលមាណដែលកើតមានឡើងមួយរយះកាលកន្លងមក នៅក្នុងភូមិសាស្ត្រនៃខេត្តព្រះវិហារភ័យស្លន់ស្លោទន់ជង្គង់គេចមិនផុត ពីបាតនៃដៃព្យុះសង្ឃរារបស់លោកមេបញ្ជាការក៏ដូចជាមន្ត្រី ក្រោមឱវាទរបស់លោកនោះដែរ។
ជាក់ស្តែងកាលពីវេលាម៉ោង៩នឹង០០នាទីនា យប់ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រោយទទួលបានការណែនាំចង្អុលបង្ហាញគោរពនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឩត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានរបស់ស្រុកគូលែន ដែលមានគ្នាចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៏ត្រី នួន ភារះ មេបញ្ជាការកងរាជអាវុធហត្ថស្រុកគូលែន។បានចុះល្បាតក្នុងភូមិសាស្ត្រភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ស្រុកគូលែនក៏ជួបប្រទះជនសង្ស័យដែលជាមុខសញ្ញាចរាចរនូវសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រខាងលើ ជិះម៉ូតូ១គ្រឿងមានគ្នា២នាក់ខុសពីប្រក្រតី្តពេលនោះកម្លាំងសមត្ថកិច្ចក៏បានហៅឲ្យឈប់ម៉ូតូ ដើម្បីសួរនាំ ដោយមានការសង្ស័យបក្ខពួកជនខាងលើកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកក៏បានរាយការណ៏ ជូនមកលោកឩត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តភ្លាមនោះ លោកមេបញ្ជាការក៏បានរាយការណ៏បន្តតាមឋានានុក្រមទៅឯកឩត្តម ទី សុវីនផ្ទាល់ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តព្រះវិហារ ដើម្បីសុំការអនុញាតិពីឯកឩត្តមព្រះរាជអាជ្ញា ដើម្បីធ្វើការឃាត់ខ្លួននឹងឆែកឆេរលើខ្លួនជនសង្ស័យ ក្រោយការអនុញាតិពីសំណាកឯកឩត្តមព្រះរាជអាជ្ញាហើយនោះ កម្លាំងសមត្ថកិច្ចក៏បានឆែកឆេរលើខ្លួនជនសង្ស័យឈ្មោះឈ្មោះ ម៉ី មាគ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបជាកសិករស្នាក់នៅភូមិឃុំកើតហេតុ។

លោកឩត្តមសេនីយ៏ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាប់មកភ្នាក់ងារសាព័ត៏មានយើងនៅតាមប្រពន្ធ័សង្គមតេលេក្រាម នាល្ងាចថ្ងៃទី4/2/2024នេះថា ពិតណាស់សមទៅនឹងសុភាសិតរបសខ្មែរ១ឃ្លាដែលបានពោលទុកមកមិនខុសនោះទេ (រកឩុសប្រទះនឹងឈើងាប់មែន)នៅក្រោយកម្លាំងរបស់លោកឃាត់ខ្លួនជនសង្ស័យខាងលើ ជាលទ្ធផលកម្លាំងសមត្ថកិច្ចរបស់លោកឆែកឆេររកឃើញដកហូតបានវត្ថុតាងនូវសារធាតុគ្រឿងញៀនពីជនសង្ស័យបានចំនួន៥កញ្ចប់ស្មើរនឹង០,៦៥ក្រាមទូរសព្ទ័ដៃ១គ្រឿង។

លោកមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថាក្នុងខណះពេលកម្លាំងរបស់លោកកំពុងធ្វើការឆែកឆេរ ជនសង្ស័យឈ្មោះម៉ី មាគហើយអ្វីដែលមិននឹកស្មានដល់ភ្លាមនោះជនសង្ស័យដែលជាមុខសញ្ញាចរាចរនូវសារធាតុគ្រឿងញៀនដ៏សកម្ម១នាក់ទៀតដែលគេស្គាល់ឈ្មោះ អុល ធារ៉ាហៅក្រៅរ៉ើនដោយឃើញសភាពមិនស្រួលក៏បានបើកម៉ូតូរត់ប្រាសអាយុទាំងភ្នែកនៅលើកញ្ចឹងកបាត់ស្រមោលតែម្តង។

បន្ថែមពីនោះលោកមេបញ្ជាការថា ស្របពេលដែលកម្លាំងសមត្ថកិច្ចរបស់លោកកំពុងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ី មាគ ស្រាប់តែមានជនសង្ស័យដែលអាចនិយាយបានថាជាម៉ូយធ្លាប់ទទួលទិញសារធាតុគ្រឿងញៀនបន្តរបស់ឈ្មោះ ម៉ី មាគ បានខលទូរសព្វ័មករកទិញថ្នាំញៀនចំនួន២ដង ដោយភាពប៉ិន ប្រសប់ នឹងជាបទពិសោធន៏របស់កម្លាំងកងរាជអាវុធហត្ថក្នុងការស្រាវជ្រាវ ពេលនោះកម្លាំងរបស់លោកក៏ឲ្យទូរស័ព្ទទៅឈ្មោះម៉ី មាគ ទទួលទូរស័ព្ទហើយនិយាយធ្វើជាណាត់គោលដៅ ដើម្បីយកគ្រឿងញៀនទៅប្រគល់ឲ្យ ។

គួរបញ្ជាក់នៅក្រោយជនសង្ស័យឈ្មោះ ម៉ី មាគ ធ្វើជាធ្នាក់ហើយនោះលោកមេបញ្ជាការថាកម្លាំងរបស់លោកឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន៤នាក់ទៀតដែលក្នុងនោះរួមមានទី១ ឈ្មោះ ហូ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខជាកសិកររស់នៅភូមិកោះកេរ្ត៍ ទី២ឈ្មោះរឿន ម៉ាប់ភេទប្រុសអាយុ៣១ឆ្នាំមុខរបរ ជាកសិករកោះកេរ្ត៍ ទី៣ឈ្មោះ មិ សុវត្រា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ នឹងទី៤ ខេត ប៊ុនថន ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដកហូតបានវត្ថុតាងរួមមានម៉ូតូចំនួន២គ្រឿង ទូរស័ព្ទដៃ៤គ្រឿង។

ក្រោយការឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំនឹងស្តាប់ចម្លើយរួចមកជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនិតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ