ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តើវាសនាព្រៃឡង់ទៅជាយ៉ាងណា បើពេលនេះមន្ត្រីបរិស្ថានវែកមុខជនប្រព្រឹតបទល្មើមិនឃើញទៅហើយនោះ អាចសមល្មមដល់ពេលដែលមន្ត្រីឧទ្យានុរក្សទាំងនោះ ធ្វេសប្រហែសក្នុងការទទួលភារៈកិច្ច ទទួលទោសខ្លួនឯង ហើយឬនៅ គ្រាដែលដែនគ្រប់គ្រងរបស់ខ្លួនបាត់បង់ក្នុងអំឡុងពេលខ្លួនកាពារ
Tue,06 February 2024 (Time 08:29 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 69នាក់)

ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី រីឯរដ្ឌមន្ត្រីក្រសួងបរិស្ថានក៏បានផ្លាស់ប្តូររួចរាល់ហើយផងដែរ តែអ្វីដែលគួឲ្យសោកស្តាយ នោះ ព្រៃឡង់ទាំងមូលនៅមិនទាន់រកឃើញមន្ត្រីបរិស្ថានថ្នាក់ណាមួយក្នុងភូមិសាសន៍ខេត្តក្រចេះ ចេញមុខឈឺ ឆ្អាលការពារដីព្រៃឡង់នៅឡើយសោះទេ ។

វាគូតែសមល្មមដល់ពេលហើយក្នុងនាមមន្ត្រីឧទ្យានុរ័ក្ស ការពារព្រៃឈើ ចេញមុខមកទទួលកំហុសរបស់ខ្លួន ហើយក្នុងនាមមន្ត្រីការពារប្រព្រឹតកំហុសដោយការធ្វេសប្រហែលក្នុងអំឡុងពេលខ្លួនគ្រប់គ្រងធ្វើអោយបាត់បង់ ឆនធានព្រៃឈើតែម្តង និយាយអោយចំ គឺមាត្រា ទី ៦៤ បានចែងច្បាស់ហើយថា មន្ត្រីរដ្ឌបាលការពារ និងអភិ រក្សធម្មជាតិ ឬភ្នាក់ងារអធិការៈកិច្ច ឬមន្ត្រីបរិស្ថានរូបណា ដែលមានការឆ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ឬ មិនគោរពទៅតាមបញ្ញត្តិ នៃច្បាប់នេះ ត្រូវទទួលទោសទណ្ឌកម្ម ខាងវិន័យរដ្ឌបាល ឬត្រូវចោទប្រកាន់ចំពោះ មុខតុលាការ ។

មន្ត្រីរដ្ឌបាលការពារ និងអភិរក្សធម្មជាតិ ឬ ភ្នាក់ងារអធិការៈកិច្ច និងបរិស្ថានរូបណាដែលសមគំនិត និងអ្នកប្រ ព្រឹតបទល្មើ ឬជួយសម្រួលដល់ការប្រព្រឹតបទល្មើសនោះ និងមានទោសដូចចារីដែរ ។

សូមរំលឹកថា ព្រៃឈើជាច្រើនទីតាំងដែលក្រុមឧក្រិដ្ឋកម្មព្រៃឈើកាប់បំផ្លាញអស់ជាច្រើន នៅតាមបណ្តាយដង អូរគ្រួត យូធីអឹម 48p5912461433319 48p5912881433310 48p5943821433964 សកម្មភាពដែលកាប់បំផ្លាញ ព្រៃឈើនេះ បើមើលតាមរូបភាពជាក់ស្តែង មិនអាចថាអស់កលោកបរិស្ថានមិនដឹងនោះទេ ពីព្រោះថាចំណុច បទល្មើសនោះនៅមិនឆ្ងាយពីផ្លូវទេ ។ អង្កភាពយើងមិនមានចេតនាញុះញង់ឲ្យមានការរើសអើង ការដែល លើកឡើងមកនេះគោលបំណងសុំអោយមានស្មារតីការពារសម្បត្តិធម្មជាតិផង ។

សង្ឃឹមថា ការផ្សាយលើកនេះអាចជ្រាបដល់អស់លោកដែលទទួលបានភារៈកិច្ចការពារតំបន់ព្រៃឡង់ទទួល ជ្រាបជាព័ត៌មានផង និងមានវិធានការចុះបង្ក្រាបអោយចំគោលដៅ និងទាន់ពេលវេលាជៀសវាងបណ្ដែត បណ្ដោយអោយបាត់បង់ដីព្រៃ ហើយរកអ្នកទទួលខុសត្រូវពុំឃើញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ