ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោក ហួន ច័ន្ទថុន និយាយទាំងអារម្មណ៍ក្តុកក្តួលថា សម័យកាលរាជរដ្ឋាភិបាលទី៧ហើយ មិនគួរណានៅ មានពលរដ្ឋដ៏កំសត់មានដីត្រឹមតែ២ហិកតា ត្រូវបានក្រុមហ៊ុនព័ទ្ធយកមិនចំណាយលុយទិញ ចំណែកអាជ្ញា ធរស្រុកបសេដ រក្សាភាពស្ងៀមស្ងាត់យ៉ាងចម្លែក
Tue,06 February 2024 (Time 08:27 AM)
ដោយ ៖ ច័ន្ទសុខណេង (ចំនួនអ្នកអាន: 71នាក់)

នៅក្នុងសំណេមួយរបស់លោក ហួន ច័ន្ទថុន បានបង្ហោះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មានខ្លឹមសារថា ក្នុងនាមរូបខ្ញុំជាពលរដ្ឋខ្មែរមួយរូប កន្លងតែងតែបានប្រកាសគាំទ្រយ៉ាងដាច់អហង្កា នៅលើរាល់សកម្មភាព របស់រាជរដ្ឋាភិបាល ប៉ុន្តែនៅពេលនេះ រូបខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលរញ្ជួលចិត្តយ៉ាងខ្លាំង ព្រោះតែបាន ឃើញទិដ្ឋភាពនៅផ្ទាល់នឹងភ្នែក ករណីពលរដ្ឋដ៏ចំណាស់ពីរនាក់ប្តីប្រពន្ធ ត្រូវបានក្រុមហ៊ុនមួយព័ទ្ធរបង ហ៊ុមព័ទ្ធយកដីទាំងដែលក្រុមហ៊ុននោះមិនបានចំណាយលុយទិញសូម្បីតែមួយរៀលលុយខ្មែរ ពោលគឺព័ទ្ធ យកធ្វើជាកម្មសិទ្ធិឆៅៗតែម្តង ។

សំណេរបស់លោក ហួន ច័ន្ទថុន បានបន្តថា នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ រូបខ្ញុំត្រូវបានក្រុមអ្នក សារព័ត៌មានក្រុមអញ្ជើញចុះទៅពិនិត្យករណីរឿងរ៉ាវភាពអយុត្តិធម៌ដីធ្លីមួយចំនួនក្នុងស្រុកបសេដ ដើម្បី ផ្តល់ជាទស្សនៈទានជូនសម្តេចនាយករដ្ឋមន្ត្រី ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែងបុរសដ៏ ចំណាស់ម្ចាស់ដី និងប្រពន្ធ ត្រូវបានបង្ហូរទឹកភ្នែកលើកអំពីភាពឈឺចាប់របស់ខ្លួន ពិតជាធ្វើឲ្យរូបខ្ញុំមានការ ខ្លោចចិត្តជាខ្លាំង ។

លោក អួង អ៉ីង ដែលជាម្ចាស់ដីបានឲ្យដឹងថា ដីរបស់គាត់មានទំហំ២០៦២៥(ពីរម៉ឺនប្រាំមួយរយម្ភៃប្រាំម៉ែត្រ ការ៉េ ) មានទីតាំងស្ថិតនៅក្នុងភូមិព្រៃក្បុង ឃុំព្រៃក្មេង ប៉ុន្តែបច្ចុប្បន្នកាត់ចូលក្នុងរដ្ឋបាលឃុំស្វាយចចឹប ស្រុក បសេដ ខេត្តកំពង់ស្ពឺ ។ លោក អួង អ៊ីង ថាបើទោះជាដីរបស់លោកកាត់ចូលទៅក្នុងរដ្ឋបាលឃុំណាក៏ដោយក្តី ក៏មិនសំខាន់ដែរ ពោលគឺអ្វីដែលសំខាន់នោះឃុំទាំងពីរ ទាំងឃុំចាស់ និងឃុំថ្មី សុទ្ធតែបញ្ជាក់យ៉ាងច្បាស់ថា ដី របស់លោក អួង អ៉ីង មិនបានលក់ឲ្យទៅក្រុមហ៊ុននោះឡើយ លើសពីនេះសូម្បីតែ សជណ របស់រដ្ឋបាល ខេត្ត ដែលចុះហត្ថលេខានិងត្រា ដោយឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានឈ្មោះលោក អួង អ៉ីង លក់ដីឲ្យក្រុមហ៊ុននោះដែរ ។

បើតាមលោក អួង អ៉ីម បានបញ្ជាក់ថា ដីរបស់លោកគ្រប់គ្រងតាំងពីសម័យតំបន់នោះមិនទាន់មានសន្តិ ភាព ហើយដោយឡែកនៅឆ្នាំ២០០៦ ទើបរូបលោកបានសុំធ្វើលិខិតកាន់កាប់ស្របច្បាប់ពីរដ្ឋអំណាចឃុំ ព្រៃក្មេង ជាក់ស្តែងក្រោយមកនៅឆ្នាំ២០១៨ មានក្រុមហ៊ុនចុះទិញដីតំបន់ដែលលោកបង្កបង្កើនផលធ្វើ ជាកម្មសិទ្ធិ ដោយដីក្នុងឃុំស្វាយចចឹបចំនួន១០ប្លង់ ហើយដីឃុំព្រៃក្មេង៩ប្លង់ ប៉ុន្តែដីរបស់លោក អួង អ៊ីង ក្រុមហ៊ុនបែរជាមិនព្រមទិញនោះទេ ។ ជាក់ស្តែងជាអំណះអំណាងផ្លូវច្បាប់ផងនោះ នៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងមួយ ដែលចុះហត្ថលេខាដោយឯកឧត្តម វ៉ី សំណាង ស្តីពីការសម្របសម្រួលបញ្ចប់រឿងវិវាទដីធ្លី លើដីពលរដ្ឋដែលក្រុមហ៊ុនទិញចំនួន១៩ប្លង់ ទៀត ផង ស្រាប់តែនៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើរបង ហ៊ុមព័ទ្ធយកធ្វើជាកម្ម សិទ្ធដែលធ្វើឲ្យរូបលោក និងប្រពន្ធមានការឈឺចាប់ជាខ្លាំង។
លោក អួង អ៉ឺម បានបញ្ជាក់ថា រូបលោកមានការឈឺចាប់ណាស់ ដីពលរដ្ឋទាំងអស់១៩ប្លង់ ហើយបើបូក រួមទាំងដីរបស់លោកគឺស្មើនឹង២០ប្លង់ ប៉ុន្តែក្រុមហ៊ុនទិញតែដីចំនួន១៩ប្លង់នោះទេ ស្រាប់មកហ៊ុមព័ទ្ធដី របស់លោកដែលជាប្លង់មិនបានទិញនោះព័ទ្ធយកឆៅៗតែម្តង ធ្វើទាំងរបងថ្ម ហ៊ុមបន្លាលួស និងដាក់កាមេរ៉ា សម្រាប់មើលចេតនាគម្រាមមិនឲ្យអ្នកណាហ៊ានឈឺឆ្អាល យកអាសាររូបលោក និងប្រពន្ធទៀតផង ។

នៅចុងបញ្ចប់លោក អួង អ៉ីង បានសំណូមពរសុំដល់ថ្នាក់ដឹកនាំទាំងអស់ សូមមេត្តាជួយរូបគាត់ផង ព្រោះដី នេះហើយគឺជាទ្រព្យសម្បត្តិចុងក្រោយក្នុងជីវិតរបស់គាត់ ហើយបើក្រុមហ៊ុនព័ទ្ធយកឆៅៗយ៉ាងនេះ តើឲ្យរូប គាត់មានអ្វីជាទីពឹង ។

ចុងក្រោយនេះ សំណេលោក ហួន ច័ន្ទថុន បញ្ជាក់ថា រឿងរ៉ាវទាំងអស់នេះ ខ្ញុំនិងផ្តល់ជាទស្សនៈទានជូន សម្តេចនាយករដ្ឋមន្ត្រី ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាល ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំនៅតែមានសង្ឃឹមថា អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ពិតជាអាចផ្តល់ភាពកក់ក្តៅជូនរាស្រ្តឲ្យបានច្រើនៗ ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ