ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ជនជាតិចិនចរិកធូថ្លៃម្នាក់ បើកបរបង្កឲ្យកើតគ្រោះថ្នាក់ចរាចរ នៅកន្លែងកើតហេតុសូម្បីតែប៉ូលិសចរាចរណ៍ ក៏ហ៊ានស្រែកសំឡុត ហើយបើករថយន្តគេចខ្លួនធ្វើឲ្យរំភើយ
Fri,23 February 2024 (Time 11:54 AM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 68នាក់)

ងបានតែថា ជនបរទេសអស់នឹងគេ គេមករកស៊ីនៅស្រុកខ្មែរគឺគេតែងគោរពច្បាប់ទម្លាប់ស្រុកខ្មែរគួរឲ្យកោត សសើរដោយឡែកតែទង្វើរបស់ក្រុមជនជាតិចិនមួយក្រុម គឺចូលមករស់រកស៊ីនៅស្រុកខ្មែរប៉ុន្តែចរិកគឺរបៀបបងធំ មិនសូវជាឲ្យតម្លៃច្បាប់របស់ខ្មែរ លើសពីនេះក៏មិនដឹងថាក្រុមគេមានខ្នងបង្អែកធំៗប៉ុណ្ណា បានជាអាចប្រើរថយន្ត ស្លាកលេខ ខ.ម បើកបរយ៉ាងសេរី ហើយព្រមហ៊ានស្រែកសំឡុតដល់សមត្ថកិច្ចថែមទៀត ក្នុងគ្រោះថ្នាក់ដែលរូប គេបង្កឲ្យកើតជាគ្រោះថ្នាក់ចរាចរ ។

ព័ត៌មានគួរឲ្យហួសចិត្តមួយបានកើតឡើងកាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ថិត នៅតាមបណ្តោយផ្លូវមិត្តភាព ម្តុំភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បើយោងតាមការឱ្យដឹងពីអ្នក ឃើញហេតុការណ៍ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើកបររថយន្តទំនើបម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ (ខម០២ ២-៤៥៧២) ធ្វើដំណើរទិសដៅពីអូរ៥ ឆ្ពោះទៅអូរត្រេះ លុះមក ដល់ចំណុចកើតហេតុខាងលើ បុរសជនជាតិចិនរូបនោះជាប់ដៃចុចទូរស័ព្ទព្រមទាំងជក់បារីក្នុងរថយន្តដោយបាន ជាន់ហ្វ្រាំងឈប់ភ្លាមៗនៅលើផ្លូវសាធារណៈ ជាហេតុដែលធ្វើឲ្យរថយន្តបើកមកពីក្រោយមិនអាចចាប់ហ្វ្រាំង ទាន់ គ្រានោះមានរថយន្តមួយគ្រឿងទៀតម៉ាកស្តារិកពណ៌-ស ពាក់ស្លាកលេខ ព្រះសីហនុ ២B-០២៧៦ បើកបរ ដោយបុរសជនជាតិខ្មែរម្នាក់ មិនអាចជាន់ហ្រ្វាំងជាប់ក៏បានបុកគូទរថយន្តជនជាតិចិនពីក្រោយ បណ្តាលឱ្យរង ការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក្រុងព្រះសីហនុ បានចុះមកអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍ នៅទីតាំងកន្លែងកើតហេតុ និងឱ្យភាគីទាំងសងខាងចរចាគ្នា ប៉ុន្តែស្រាប់តែភាគីជនជាតិចិន បាននិយាយអះអាង ថា ខ្លួនជាអ្នកធ្វើការធំតែក្នុងហោប៉ៅពេលនេះគ្មានលុយមួយរៀលទេ ពោលគឺគ្មានលុយដោះស្រាយ ឬសងសំ ណងបញ្ចប់រឿងជាមួយភាគីរងគ្រោះម្ខាងទៀតនោះឡើយ។

បន្ទាប់មកសមត្ថកិច្ចកំពុងជជែកសួរនាំជាមួយភាគីរថយន្តខាងខ្មែរម្ខាងទៀត ស្រាប់តែជនជាតិចិនរូបនោះបន្លំ ឡើងរថយន្តរបស់ខ្លួនបញ្ឆេះម៉ាស៊ីនបើកបំបុកក្រុមសមត្ថកិច្ចដែលកំពុងឈរឃាត់នៅខាងមុខ គេចខ្លួនបាត់ដោយ សុវត្ថិភាព ខណៈធ្វើឲ្យមន្ត្រីសមត្ថកិច្ចចរាចរណ៍បានត្រឹមឈរមើលមុខគ្នាប៉ុណ្ណោះ ។

ហេតុការណ៍គឺបានធ្វើឲ្យមហាជនខ្មែរជាច្រើនលាន់មាត់ថា បុរសជនជាតិចិនម្នាក់នេះពិតហ៊ានមែនណាស់ ប្រើ ទាំងរថយន្តស្លាក ខ.ម ហើយសំឡុតទាំងសមត្ថកិច្ចកំពុងអនុវត្តន៌ច្បាប់ថែមទៀត រូបភាពទាំងអស់នេះគឺមិនដឹងថា តើក្រុមជនជាតិចិននេះ មានខ្នងបង្អែកធំប៉ុណ្ណានោះទេ បានជាហ៊ានបំពានច្បាប់ដែលជាក់ស្តែងនៅពេលនេះ ថ្នាក់ដឹកនាំកំពូលៗកម្ពុជា ក៏កំពុងតែអនុវត្តន៍អភិក្រមទាំង៥ លើមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធផងនោះ ។

ទោះជាយ៉ាងណា មហាជនសង្ឃឹមយ៉ាងមុតមាំថា សមត្ថកិច្ចនឹងអនុវត្តច្បាប់ដោយគ្មានការលើកលែងចំពោះបុរស ជនជាតិចិនខាងលើដែលបាននិងកំពុងមានឥរិយាបទប្រមាថមើលងាយចំពោះមន្ត្រីសមត្ថកិច្ចដែលកំពុងចុះអនុវត្តច្បាប់នេះ ដើម្បីផ្តល់តម្លៃជូនដល់សមត្ថកិច្ចអនុវត្តន៍ច្បាប់ របស់កម្ពុជា ផងទាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ