ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ស្រេចម៉ង.. គ្រោះថ្នាក់ចរាចរសោះ ស្រាប់តែបែរជាក្អួតចេញសុទ្ធតែឈើប្រណិត ពិតជាមិនសសើរមិនបានមែន អ្នកជំនាញប៉ះអ្នកជំនាញហើយពេលនេះ
Sun,18 February 2024 (Time 12:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ដូចគេថាអារឿងមុខរបររកស៊ីដែលឆាប់បានធ្វើជាអ្នកមានបាន មនុស្សជាច្រើនគឺនៅតែមានគំនិតគិតរកវិធី សាស្ត្រដើម្បីធ្វើយ៉ាងណាឲ្យខ្លួនទទួលបានជោគជ័យតាមសេចក្តីប្រាថ្នាចង់បានរបស់ខ្លួន បើទោះជាមុខរបរគេ នោះមានការបង្ក្រាប និងហាមឃាត់ពីកម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយក្តី ប៉ុន្តែការបង្ក្រាបរបស់មន្ត្រីជំនាញ គឺហាក់បីដូចជាចម្រៀងដែលកំពុងតែច្រៀងយ៉ាងផ្អែមចិត្តកំដរអារម្មណ៍ដល់ពួកគេប៉ុណ្ណោះ ។

ដោយឡែករឿងរ៉ាវមួយកំពុងបានធ្វើឲ្យមហាជនជាច្រើនកំពុងបាននាំគ្នាឆ្ងល់មិនឈប់សោះនោះ គឺថាគ្រោះ ថ្នាក់ចរាចរសោះ ម៉េចក៏ប្រែក្អួតចេញមកសុទ្ធតែឈើប្រណិត យ៉ាងសន្ធឹកសន្ធាប់បែបនឹង ហើយបើតែយ៉ាងនឹង ទោះ តើអស់លោកមន្ត្រីជំនាញតាមផ្លូវមិនក្រញ៉ាញ់សក់អស់ហើយទេ ក្នុងការបង្ក្រាបនិងការការពារ ។

គួរបញ្ជាក់ថា រថយន្តយីឌុបមួយគ្រឿង បានបើកក្នុងល្បឿនលឿន ចៃចន្យបានប៉ះជាមួយរថយន្តសណ្តោងរ៉ឺម៉ក បើកបត់ឆ្លងផ្លូវ ដោយចាប់ហ្វ្រាំងមិនទាន់រួចក៏ជ្រុលទៅបុក រួចហើយក៏រេចង្កូតជ្រុលទៅបុកនឹងបង្គោលភ្លើងស្តុបស្រាប់តែក្អួតចេញមកសុទ្ធតែឈើមកក្រៅ ព្រមទាំងធ្វើអោយមនុស្សប្រុសស្រី២នាក់ គាប់ជាប់គាំងនៅក្នុងកាប៊ីន បណ្តាលឱ្យរងរបួសផងដែរ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចស្តុបក្រវ៉ាត់ក្រុងទី៣ ផ្លូវ៦០ម៉ែត្រកែងផ្លូវ១០៤ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តសណ្តោងរ៉ឺម៉កម៉ាក FUSU ពណ៌បៃតង ពាក់ស្លាកលេខ 3D 9625 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ដែលជាផ្លូវបំបែកជាបួន អ្នកបើកបរ បានបួងចង្កូត បត់ឆ្វេងឡើងទៅផ្លូវ១០៤ ឆ្ពោះទៅសៀមរាបកន្ទួត ហើយគាប់ជួនពេលនោះដែរ ក៍ស្រាប់តែមានរថយន្តយីឌុបដឹកសសរឈើប្រណិតមួយគ្រឿង ពណ៌សម៉ាក HYUNDY ពាក់ស្លាកលេខ កំពង់ធំ 3A-2393 ជិះគ្នា៣នាក់ (ប្រុស២នាក់ និងស្ត្រីម្នាក់ រួមទាំង អ្នកបើកបរ) បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូងក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងរថយន្តសណ្តោងរ៉ឺម៉កចំកង់ក្រោយ ចំហៀងខាងស្តាំ បណ្តាលឲ្យរថយន្តសណ្តោងរ៉ឺម៉ករងការខូចខាតតិចតួច ។

ដោយឡែក ភ្លាមៗនោះដែរ ខាងរថយន្តយីឌុបវិញ ក៍រេចង្កូតជ្រុលទៅបុក និងបង្គោលភ្លើងស្តុបយ៉ាង ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតកាប៊ីនមុខក្អួតឈើសសរប្រណិតជាច្រើនចេញមកក្រៅ ព្រមទាំងធ្វើឲ្យមនុស្សប្រុសស្រី២នាក់ ដែលជិះក្នុងរថយន្តរងរបួស កៀបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់ស្រមោល ។

នេះគឺជារឿងរ៉ាវមួយក្នុងសង្គម ដែលមហាជនលាន់មាន់ថា ប្លែកនិងថ្មី មែន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ