ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឯកឧត្តម ហួនច័ន្ទថុន និយាយថា ទីស្តីការគណ:រដ្ឋមន្ត្រីប្រកាសជាផ្លូវការហើយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបប០២ឆ្នាំ អង្គភាពចំណុឲ្យគណ:រដ្ឋមន្ត្រី អង្គភាពប្រឆាំង អំពើពុករលួយនឹងទទួលពាក្យ នៅថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤
Tue,24 December 2024 (Time 06:54 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 5នាក់)

ឯកឧត្តម ហួន ច័ន្ទថុន បាននិយាយថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ទីស្តីការគណ:រដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងរួចមកហើយតាមរយ:លិខិតលេខ ២០២៤ សជណ០៧ ដោយមានខ្លឹមសារថា សូម ជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៥ សូមពិនិត្យកាលបរិច្ឆេទកំណត់លើស្រោមសំបុត្រដែលបានប្រកាសនៅក្នុងឆ្នាំ២០២៣ ជ្រាបថា អង្គភាពប្រឆាំងអំពើពុករលួយនឹងចាប់ផ្តើមទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមរបប ០២ឆ្នាំ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការគណ:រដ្ឋមន្ត្រី និងអង្គភាពចំណុះនៅសប្តាហ៍ទី០១ នៃខែ មករា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ។ ដូចនេះខ្ញុំសូមស្នើដល់ឯកឧត្តមលោកជំទាវ លោក លោកស្រី ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ ត្រូវទៅប្រកាសទ្រព្យ សម្បត្តិ និងបំណុលឲ្យបានទាន់ពេលវេលាតាមការបរិច្ឆេទកំណត់ខាងលើនៅអង្គភាពប្រឆាំងអំពើពុករលួយ ។

ក្នុងករណីឯកឧត្តម លោកជំទាវ លោកលោកស្រី មានការយឺតយ៉ាវឬពុំបានទៅប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមកាលបរិច្ឆេទកំណត់ខាងលើនេះ សាម៉ីខ្លួនជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ។ ចំពោះទម្រង់ នៃ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ទម្រង់ឆ្នាំ២០១២ អាចទាញយកបានតាមគេហទំព័ររបស់អង្គភាពប្រឆាំងអំពើ ពុករលួយ www.acu.gov.kh ។

ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា សម្រាប់ព័ត៌មាននេះ រូបខ្ញុំសូមចែករំលែកព័ត៌មានជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យនិងបំណុល សូមមេត្តាចាប់អារម្មណ៍ និងប្រញ៉ាប់ប្រញ៉ាល់ រូតរះឲ្យបានទាន់ពេលទាន់វេលា ទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ