ការបញ្ជារទិញចរាចរចែកចាយឃ្យូងក្នុងខេត្តក្រចេះ កំពុងក្លាយជាប្រធានបទ លើកយកមកជជែររកហេតុផល ថា ឃ្យូងអាចជាដើមចមបំផ្លាញព្រៃឈើឬយ៉ាងណា
ប្រធានបទថ្មីស្រឡាងតែម្តងដែលមហាជន អង្គការសង្គមស៊ីវិល សមាគមន៍ការពារព្រៃឈើ ក្នុងស្រុក បានលើក យកមកជជែកបែកផ្សែងឲ្យហុយសំពោង មតិផ្ទុយគ្នាជាច្រើនលើកឡើងផ្សេងៗគ្នា ក្នុងករណីដែលក្រុមឈ្មួញបញ្ជារ ទិញ និងចែកចាយឃ្យូងយ៉ាងពេញបន្ទុក ក្នុងទឹកដីខេត្តក្រចេះ អ្នកខ្លះថាខុសច្បាប់ អ្នកខ្លះ ថាមិនខុសច្បាប់ទេ បើ គ្រាន់តែដុតឃ្យូង ចែកចាយឃ្យូងនោះ បើថាខុសច្បាប់ម្តេចក៏ក្រុមឈ្មួញទាំងនោះចរារាចរបានយ៉ាងរលូនបែបនេះ មិនត្រឹមចែកចាយក្នុងស្រុកទេ គឺធ្លាយដល់ក្រៅប្រទេសទៀត ។
ចម្ងល់មួយនេះ មិនទាន់ត្រូវបានជំនាញណាមួយបកស្រាយអោយមហាជនអស់ឆ្ងល់នៅឡើយទេ មហាជនទូទៅ នៅតែយល់ឃើញថា កំណើនកើនឡើងនៃ ឡធ្យូង ទាំងនោះ គឺជាដើមចម នៃភាពវិនាសអន្តរាយនៃព្រៃឈើ បើ ទោះបីជាអំឡុងពេលនេះមិនទាន់មានជំនាញ ស្ថាប័ន ពាក់ពន្ធ័ ក្នុងស្រុកណាមួយលោកចេញមុខឈឺឆ្អាលបង្ក្រាប ជំនួញធ្យូងនេះក៍ដោយក្តី ។
យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ច្បាស់ថា នៅផ្លូវ ១០៥ ចំណុចទួលមន្ទីរពេទ្យ ឃុំកន្ទួត ស្រុកចិត្តបុរី ខេត្តក្រចេះ គំនរធ្យូងរាប់រយបេ រាប់ពាន់គីឡូរ ដែលមានម្ចាស់ឈ្មោះ ចែ ដា ជាអ្នកប្រមូលទិញ និងចែកចាយធ្លាយដល់ស្រុកយួនផងនោះ កំពុងកាក់កបសម្បើមណាស់ជាមួយនិងមុខជំនួញធ្យូង និងអុសម៉ែត្រ ឈើស្រស់ផងដែរ ។
អង្កភាពយើងលើកជាសំនួរតាមសំណូមពររបស់ពលរដ្ឋដែលលោកចង់ដឹង តើករណីធ្យូងនេះអាចខុសច្បាប់ដែរ ឬយ៉ាងណា បើខុសច្បាប់ដូចដែលមហាជនលើកមកជជែកនោះ អស់លោកជំនាញពាក់ព័ន្ធ គួរតែបង្ក្រាប ឬ មួយបណ្តែតបណ្តោយតទៅទៀត ។
តាមរយះការផ្សាយរបស់អង្កភាពយើងសង្ឃឹមថា មានចំលើយ សមស្របណាមួយពីស្ថាបន័ជំនាញលោកបក ស្រាយពន្យល់ ដើម្បីជម្រះមន្ទិល របស់មហាជនផង ទាន ៕