រយះកន្លងមកអង្កភាពយើងធ្លាប់បានផ្សាយចែករំលែកព័ត៍មានអំពី កំណើនបទល្មើលនេសាទដោយខុសច្បាប់លើ ផ្ទៃបឹងទន្លេសាប មួយភាគធំក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ស្ទើរតែគ្រប់ស្រុកទៅហើយ ប៉ុន្តែរអ្វីដែលទទួលបានផល ក្នុងការតបស្នងពាក់ព័ន្ធ និងការបង្ក្រាបតាមរយះព័ត៍មានទាំងនេះ ហាក់មិនទាន់មានការជ្រួតជ្រាប ដល់អស់លោក ជំនាញនៅឡើយនោះទេ សកម្មភាពបទល្មើសកាន់តែកើនឡើង ឯជំនាញពាក់ព័ន្ធ ស្ងាត់អោយដូចចោលួចសេះ តែម្តង ។ជាក់ស្តែងម្តងនេះ អង្កភាពយើងសុំលើកយកបទល្មើសនេសាទដោយខុសច្បាប់ ក្នុង ឃុំកំពង់ព្រៀង ស្រុកសង្កែរ ខេត្តបាត់ដំបង ហើយក៏សុំបង្ហាញអត្តសញ្ញាណ របស់អ្នកប្រព្រឹតបទល្មើសនេសាទ ដោយខុសច្បាប់ផងដែរ ដើម្បី ជាពន្លឺងាយស្រួលក្នុងការបង្ក្រាបអោយចំគោលដៅរហ័សទាន់ពេលវេលា ។ មេបទល្មើសដ៍មហិមារនោះឈ្មោះ លោកជាតិប្រព្រឹត្តចាប់តាំងពីចំណុច ខ្មៅមុខ រហូតទៅដល់ចំណុចអាជ្រឹង មានសាច់អ៊ួន ប្រហែលប្រវែង ២៧០០ ម៉ែត្រ ក្នុងនោះសាច់ស្បែកអ៊ុយប្រហែល១០០០ ម៉ែត្រ ។ឡកចាប់ត្រីរាប់ឃើញ ៧ឡក ក្បាលបរ ស្តុបត្រី ចំនួន១៤ក្បាលបរ ព័ត័មានមួយនេះភ្នាក់ងារអង្កភាពយើង បានចុះ ទៅដល់ទីតាំងខាងលើ កាលពីថ្ងៃអាទិត្យទី១០ ខែវិច្ឆិការ ឆ្នាំ២០២៤ ថ្មីៗនេះដែលមានសមាសភាពចូលរួមមានកំលាំងស្រាវជ្រាវ យោធាភូមិភាគ៥ចំនួន១នាក់ កំលាំងអធិការកិច្ចចំនួន៣នាក់ព្រមទាំងភ្នាក់ងារ អង្កភាពយើង ១នាក់ ។ ករណីបទល្មើសខាងលើនេះដែរភ្នាក់ងារអង្កភាពយើង បានជម្រាបរាយការណ៍ជូនលោក សឿម ប៊ុនរិទ្ធ អភិបាលរង ខេត្តបាត់ដំបង លោកបានទទួលទានជ្រាបរួចរាល់ផងដែរ ។អង្ក្ភភាពយើងសង្ឃឹមថា តាមការជូនដំណឹងក៏ដូចជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់យើងនេះ និងបានជ្រាបដល់ ជំនាញដើម្បីពន្លឿន ក្នុងការបង្ក្រាបសកម្មភាពនេសាទដោយខុសច្បាប់ខាងលើទាន់ពេលវេលាផង ជាវាងក្រុម បទល្មើសដឹងខ្លួនគេចវេសរួចយកខ្លួន ព្រោះតែការយឺតយ៉ាវរបស់ជំនាញពាក់ពន្ធ័(ដូចពាក្យចាស់លោកពោលថា គោបាត់ ទើបរៀបរបង ជិតប្រឡងទើបខំរៀន)
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ