ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ព្រះអង្គគ្រូ ហោ ម៉េងខេង ក្នុងនាមជាព្រះចៅអធិការវត្ត បានផ្តល់នូវការឧបត្ថម្ភដល់ព្រះសាមណេពីរព្រះអង្គ ដែល ជាភាពកក់ក្តៅមួយពោពេញដោយមេត្តាធម៌ និងគុណធម៌
Tue,08 October 2024 (Time 07:32 PM)
ដោយ ៖ ជួបផ្សាយ (ចំនួនអ្នកអាន: 79នាក់)

បើទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយក្តី សម្រាប់ព្រះអង្គគ្រូ ហោ ម៉េងខេង ក្នុងនាមជាព្រះចៅអធិការវត្ត ក៏នៅតែមានទឹកព្រះទ័យមេត្តាធម៌ និងគុណធម៌ចំពោះព្រះភិក្ខុ និងសាមណេសង្ឃយ៉ាងច្រើន ដែលតែងមានការខ្វះ ខាត លើសពីនេះសូម្បីតែប្រជាពុទ្ធបរិស័ទ និងជនក្រីក្រមួយចំនួន ដែលជួបនូវសភាពទីទាល់ក្រ ក៏រមែងទទួលបាន ការជួយឧបត្ថម្ភគាំទ្រពីព្រះអង្គគ្រូ ដែលមានសកម្មភាពជាបន្តបន្ទាប់ដូចជាភ្លៀងរលឹម ។

យ៉ាងណាមិញកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ព្រោះតែព្រះទ័យសណ្តោសប្រោសប្រណីពីព្រះអង្គគ្រូ ហោ ម៉េងខេង ដែលជាព្រះគុណដែលតែងមានក្តីមេត្តាធម៌ ជាក់ស្តែងសាមណេពីរព្រះអង្គ សូមថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះព្រះអង្គគ្រូ ហោ ម៉េងខេង ទីប្រឹក្សាផ្ទាល់ សម្តេច នន្ទ ង៉ែត ជាព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះលេខាអនុគណស្រុកស្អាង ខេត្តកណ្តាល ជាព្រះចៅអធិការវត្តមហាសាគរកោះប្រាំរយ ហៅលោតាប្រាំរយ ស្ថិតនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលព្រះអង្គបានជួយឧបត្ថម្ភបច្ច័យ រួមមានៈ ព្រះសង្ឃសាមណេមួយអង្គៗ ចំនួន២០ម៉ឺនរៀល និងសម្ភារៈជាច្រើនទៀតដូចជា ទឹកត្រី ទឹកស៊ីអ៉ិវ ទឹកសុទ្ធ ទឹក ក្រូច ទឹកផ្លែឈើ អង្ករ និងសម្ភារៈមួយចំនួនទៀត ដែលជាទានដ៏កក់ក្តៅប្រគេនជូនដល់សាមណេទាំងពីរព្រះអង្គ ។

បើតាមដែលព័ត៌មានជាច្រើនដែលកម្មវិធីផ្សាយយើងទទួលបាន ព្រះអង្គគ្រូ ហោ ម៉េងខេង ក្នុងនាមជាព្រះចៅ អធិការវត្តមហាសាគរកោះប្រាំរយ ហៅបឹងប្រាំរយ ឬលោកតាប្រាំរយ ជាក់ស្តែងផងដែរនោះ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំមកនេះ ព្រះអង្គបានដឹកនាំព្រះភិក្ខុសាមណេសង្ឃប្រតិបត្តិព្រះធម៌យ៉ាងមានព្រះវិន័យថ្លៃថ្នូ គួរជាទីគោរព ប្រតិបត្តិ ពីប្រជាពុទ្ធបរិស័ទគ្រប់ទីតំបន់ ទាំងជិតទាំងឆ្ងាយប្រកបដោយសទ្ធាជ្រះថ្លាយ៉ាងបរិសុទ្ធ ។

ទាំងសកម្មភាពព្រះវិន័យសង្ឃ ទាំងសមិទ្ធផល ទាំងការគោរពប្រតិបត្តិ គឺឃើញថា វត្តដែលទើបនឹងមានកំណើតមិន ប៉ុន្មានឆ្នាំមកនេះ ត្រូវបានលេចឈ្មោះបោះសម្លេងជាខ្លាំង ។ ក្នុងនោះរាល់បច្ច័យដែលព្រះអង្គគ្រូ ទទួលបានពីសទ្ធា ជ្រះថ្លាចូលរួម របស់ប្រជាពលរដ្ឋ ព្រះអង្គបានដឹកនាំព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត កសាងមានដូចជា ព្រះវិហារ និងសមិទ្ធផលជាច្រើនក្នុងវត្ត លើសពីនេះ ក៏បានរៀបចំចាក់ថ្មពង្រីកផ្លូវឲ្យមានស្ថានភាពងាយស្រួល សម្រាប់ប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ អ្នកដែលមានសទ្ធាជ្រះជាមួយព្រះពុទ្ធសាសនា អាចមកសាងកុសល ចាប់មគ្គ ផលជាមួយវត្តមហាសាគរកោះប្រាំរយ ហៅបឹងប្រាំរយ បាន ។

ព័ត៌មានបន្តថា នៅក្រោយពីយកបច្ច័យដែលជាសទ្ធា របស់ញាតិញោមពុទ្ធបរិស័ទមានសទ្ធាជាមួយព្រះអង្គយកទៅ កសាងសមិទ្ធផលក្នុងវត្ត ទុកជាសម្បត្តិគរុភ័ណ្ឌរបស់វត្តរួចមក ព្រះអង្គក៏បានយកបច្ច័យមួយចំនួននោះ យកមកធ្វើ ជាទានចែកជូនដល់ព្រះភិក្ខុសង្ឃ និងសាមណេសង្ឃ ក៏ដូចជាចែកជូនទៅដល់ប្រជាពុទ្ធបរិស័ទ និងជនទីទាល់ក្រីក្រ ខ្វះខាតមួយចំនួនទូទាំងបណ្តាខេត្តក្រុង ដោយសន្មត់ព្រះទ័យថា គឺជាការចែករំលែកសទ្ធាបុណ្យបន្ត ជូនអ្នកដែល ខ្វះខាត ។

ទោះជាយ៉ាងមិញ បើតាមការឲ្យដឹងពីវត្តផងនោះ វត្តមហាសាគរកោះប្រាំរយ ហៅបឹងប្រាំរយ ឬក៏លោកតាប្រាំរយ
ក៏គ្រោងនឹងធ្វើបុណ្យកឋិនទានសាមគ្គី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដើម្បីប្រមូលបច្ច័យកសាងព្រះ
វិហារ ដែលកំពុងខ្វះខាត ដូច្នេះសូមញាតិញោមប្រជាពុទ្ធបរិស័ទ ទាំងទីជិតនិងទីឆ្ងាយ សប្បុរសជន ក្នុងនិងក្រៅប្រ ទេសទាំងអស់ អាចចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធា បានតាមទឹកចិត្តដែលជ្រះថ្លារៀងៗខ្លួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ