បណ្តាញសង្គមកំពុងបានធ្វើការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ដោយលើកអំពីខ្លឹមសារអង្គកឋិនទានមហាសាមគ្គី មួយ ដែលត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងគ្រោងដង្ហែរទៅកាន់វត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយ សៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ហើយបើតាមព័ត៌មានឲ្យដឹងផងនោះ ការដង្ហែអង្គកឋិនដំណើរការ ឡើង ដោយសូត្រមន្តនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ព្រមទាំងដំណើរការឡើងថ្ងៃ ទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ដោយឡែកបើតាមព័ត៌មានច្បាស់បញ្ជាក់បន្ថែមថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការរៀបចំបុណ្យ កឋិនទាននេះ ដោយមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងមានមន្ត្រីពាក់ព័ន្ធជាច្រើនរូប ទៀត ជាអនុប្រធាន និងសមាជិកគណៈកម្មការ២១រូបផ្សេងទៀត ។ការដង្ហែកឋិនទានទៅកាន់វត្តនៅទឹកដីខ្មែរក្រោមនាខែក្រោយនេះ គឺអាចជាព្រឹត្តិការណ៍ដែលនាំឱ្យមានការចាប់ អារម្មណ៍ទូទាំងប្រទេសកម្ពុជា និងបងប្អូនខ្មែរក្រោម ហើយក៏ជាក្តីស្រឡាញ់ និងក្តីរំភើបរីករាយមួយបញ្ជាក់ថា បេះ ដូងខ្មែរគឺស្រឡាញ់ខ្មែរ យ៉ាងណាមិញព្រះពុទ្ធសាសនា គឺជាជម្រកផ្តល់នៃសេចក្តីស្រឡាញ់ និងអប់រំដល់សុភាវគតិ ធ្វើទឹកចិត្តប្រកបដោយភាពជ្រះថ្លា ដូច្នេះយើងទាំងអស់គ្នា គួរគប្បីបង្កើតនូវចំណងចិត្តឲ្យបានរីកចម្រើនច្រើនឡើង សម្រាប់បេះដូងយើងជាខ្មែរទាំងអស់គ្នា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ